Thursday, November 16, 2017

សុគន្ធ នីសា មានទ្រព្យសម្បត្តិតែគ្មានសុភមង្គល

រស្មីហង្សមាស 593

ទឹកភ្នែកហូរៗឡើងលិចថ្ពាល់ ស្គាល់ទឹកភ្នែកតាំងពីនៅក្មេង លេបទុក្ខម្នាក់ឯងត្រាំត្រែងឈឺផ្សា មាន​ទ្រព្យ​ធន​មាន​រូប​សម្បត្តិ តែអត់មានភ័ព្វវាសនា ព្រោះគ្រួសារថ្ងៃណាក៏ឈ្លោះគ្នាដែរ

ប៉ានិងម៉ាក់នៅបែកពីកូន បងនិងប្អូនក៏ឆ្ងាយនិស័្សយ មានប្តីតែប្តីមិនដែលមើលថែ រស់រាល់ថ្ងៃ​ស្លាប់​ក្តី​សង្ឃឹម ញញឹមទៅទាំងយំទេ ពេលឃើញគេមានថ្មីភ្លេចប្រពន្ធកូន





មានសំណាងតែគ្មានសុភមង្គល គេមិនយោគយល់ គេគិតតែសុខផ្ទាល់ខ្លួន រស់មិន​ចុះសម្រុងហ្នឹង​គ្នា​ ឲ្យខ្ញុំគ្រាំគ្រាផ្ទួនៗ ដេកយំអោបកូនរងារ

អ្នកខាងក្រៅថាខ្ញុំសុខណាស់ មានរឿងខ្លះអ្នកមិន​ដឹង​ទេ ព្រោះគេសំដែងបានសម​គ្រប់​គ្រា ប្តីប្រពន្ធ​ល្អ​តែម​តែ​ឈ្មោះ ឯចិត្តវិញរស់ឆ្ងាយគ្នា ទើបខ្ញុំយំសុំស្មាលាលុះក្ស័យ

ប្តីប្រពន្ធមិនយល់ចិត្តគ្នា គឺរស់ពិបាកខ្លាំងណាស់ ព្រោះរស់ខ្វះនូវភាពកកក្តៅពីមនុស្សក្បែរខ្លួន ៕

Wednesday, November 15, 2017

ហ្សូណូ ស្អប់អូនដែលធ្វើឲ្យបងយំ

រស្មីហង្សមាស 593

ផ្តើមស្រលាញ់ ផ្តើមអស់​សង្ឃឹម ប្រឹងញញឹមទាំងទឺកភ្នែកហូរជោគប្រាណ ទៅមុខមិនរួច ត្រឡប់​ក្រោយ​​ក៏​មិន​បាន ចិត្តស្រលាញ់ប៉ុន្មានដូចត្រូវធ្វើបាប​ខ្លួន​ឯង

ស្នេហ៍ធ្វើអ្វី នឹកគេធ្វើអ្វី បើចិត្តស្រីបំពានក្តីស្មោះពីបង បេះដូងទន់ជ្រាយ ផ្ទុកពេញដោយភាព​សៅហ្មង​ ពាក្យស្រលាញ់បងប្រែទៅជាស្អប់

ស្អប់អូនដែលធ្វើឲ្យបងយំ ស្អប់ម៉ុមស្រលាញ់គេ ស្អប់មនុស្សដែល​អូន​ស្នេហ៍ ស្អប់គេដែលស្នេហ៍​ថ្លៃ​ហើយ​ស្អប់​ខ្លួន​ដែល​ព្រម​ឲ្យ​អូន​ទៅ  បើចិត្តនៅ​ មិន​ទាន់​ភ្លេច ផ្ញើរជីវិតនៅសល់ សូម្បីបេះ​ដូង​នេះ នៅ​អូន៕


Friday, November 3, 2017

ឆន សុវណ្ណរាជ ស្នាមញញឹមក្បត់ទឹកភ្នែក

រស្មីហង្សមាស CD ៥៩៣

មិនបន្ទោសមេឃដី គ្មានអ្វីហាមវេលាបែកគ្នា មានតែទឹកភ្នែករម្លែកចិត្តស្នេហ៍ដែលហូរទៅ តែបងហាមខ្លួនឯងមិនឲ្យភ្លេចស្នេហ៍ពៅ ដល់ឥឡូវចិត្តនៅចាំអូន

មិនអាចលុបស្នេហ៍ចាស់ ទោះយូរយ៉ាងណាក៏នៅចាំ ចាំពេញដោយទុក្ខ ទឹកចិត្តស្នេហ៍លើសលប់ ចំពោះអូន ឈរក្រោមភ្លៀងស្តាប់ឮបទចម្រៀងបេះដូង នឹកដល់អូន បងយំម្នាក់ឯង

បងចង់អោបហើយលាក់អូន​ទុកក្នុងចិត្ត បើអាចជួបគ្នាម្តងទៀត បេះដូងមួយនេះស្ទើរឆ្កួតព្រោះ​មិន​ចង់​ឃ្លាត ឃ្លាតអូនរស់ដូចស្លាប់

ស្នាមញញឹមក្បត់ទឹកភ្នែក មិនរារ៉ែកពេលចេញទៅ ដល់ឥឡូវចិត្តនេះឈឺចាប់​ដូចស្លាប់ទាំងរស់ ចង់អោបអូនលើកទី២ អោបពេលនេះក្នុងនាមបងប្រុស មេឃស្ងប់ស្ងាត់លាក់ទុកសោករឿងស្នេហ៍ បងញញឹមមិន​ខ្វល់ថាមេឃប្រែ ជំនួសទឹកភ្នែក៕

សុគន្ធ នីសា ស្នាម​ញញឹម​ក្បត់​ទឹក​ភ្នែក

រស្មីហង្សមាស CD 593

ទោះបីយូរប៉ុណ្ណា មិន​អាច​ភ្លេច​បង​ពី​ចិត្ត អ័ព្ទផ្សែងបាំងបិទ ដណ្តប់ដានស្នេហ៍ក្នុង​បេះដូង ចិត្តមួយនេះនៅតែព្យាយាមថែស្នេហ៍បង ពេលគ្មានបង ដូចស្លាប់ទាំងរស់

បងទុកពាក្យសន្យា ចាំបងនៅកន្លែងចាស់ ប្រាប់ផងយូរម្ល៉េះ ថ្ងៃណាជួបគ្នាដូចគ្រាមុន ពាក្យស្រលាញ់​ មានន័យខ្លីណាស់សម្រាប់ខ្ញុំ ស្នេហ៍និរន្តឆាប់រលត់ម៉្លេះ

ពាក្យសន្យាទុកនៅមេឃសែនឆ្ងាយ ចិត្តកាយស្ទើរក្លាយជាខ្យល់ គ្មានបងអូនរស់ដូចស្លាប់គ្មាន​អ្វី​សេសសល់ មុនពេលបងចាកចេញ

ស្នាមញញឹមក្បត់ទឹកភ្នែក មិនរារែកពេលបងទៅ ដល់ឥឡូវចិត្តនេះឈឺចាប់​ដូចស្លាប់​ទាំង​រស់ ចង់​អោប​បង​លើក​ទី​២ អោប​ពេលនេះ​ក្នុង​នាម​បង​ប្រុស មេឃស្ងប់ស្ងាត់លាក់ទុក្ខសោក​រឿង​ស្នេហ៍ អូន​ញញឹម​មិន​ខ្វល់​ថា​មេឃ​ប្រែ ជំនួស​ទឹក​ភ្នែក៕