រស្មីហង្សមាស 593
ទឹកភ្នែកហូរៗឡើងលិចថ្ពាល់ ស្គាល់ទឹកភ្នែកតាំងពីនៅក្មេង លេបទុក្ខម្នាក់ឯងត្រាំត្រែងឈឺផ្សា មានទ្រព្យធនមានរូបសម្បត្តិ តែអត់មានភ័ព្វវាសនា ព្រោះគ្រួសារថ្ងៃណាក៏ឈ្លោះគ្នាដែរ
ប៉ានិងម៉ាក់នៅបែកពីកូន បងនិងប្អូនក៏ឆ្ងាយនិស័្សយ មានប្តីតែប្តីមិនដែលមើលថែ រស់រាល់ថ្ងៃស្លាប់ក្តីសង្ឃឹម ញញឹមទៅទាំងយំទេ ពេលឃើញគេមានថ្មីភ្លេចប្រពន្ធកូន
មានសំណាងតែគ្មានសុភមង្គល គេមិនយោគយល់ គេគិតតែសុខផ្ទាល់ខ្លួន រស់មិនចុះសម្រុងហ្នឹងគ្នា ឲ្យខ្ញុំគ្រាំគ្រាផ្ទួនៗ ដេកយំអោបកូនរងារ
អ្នកខាងក្រៅថាខ្ញុំសុខណាស់ មានរឿងខ្លះអ្នកមិនដឹងទេ ព្រោះគេសំដែងបានសមគ្រប់គ្រា ប្តីប្រពន្ធល្អតែមតែឈ្មោះ ឯចិត្តវិញរស់ឆ្ងាយគ្នា ទើបខ្ញុំយំសុំស្មាលាលុះក្ស័យ
ប្តីប្រពន្ធមិនយល់ចិត្តគ្នា គឺរស់ពិបាកខ្លាំងណាស់ ព្រោះរស់ខ្វះនូវភាពកកក្តៅពីមនុស្សក្បែរខ្លួន ៕
No comments:
Post a Comment