Friday, November 3, 2017

សុគន្ធ នីសា ស្នាម​ញញឹម​ក្បត់​ទឹក​ភ្នែក

រស្មីហង្សមាស CD 593

ទោះបីយូរប៉ុណ្ណា មិន​អាច​ភ្លេច​បង​ពី​ចិត្ត អ័ព្ទផ្សែងបាំងបិទ ដណ្តប់ដានស្នេហ៍ក្នុង​បេះដូង ចិត្តមួយនេះនៅតែព្យាយាមថែស្នេហ៍បង ពេលគ្មានបង ដូចស្លាប់ទាំងរស់

បងទុកពាក្យសន្យា ចាំបងនៅកន្លែងចាស់ ប្រាប់ផងយូរម្ល៉េះ ថ្ងៃណាជួបគ្នាដូចគ្រាមុន ពាក្យស្រលាញ់​ មានន័យខ្លីណាស់សម្រាប់ខ្ញុំ ស្នេហ៍និរន្តឆាប់រលត់ម៉្លេះ

ពាក្យសន្យាទុកនៅមេឃសែនឆ្ងាយ ចិត្តកាយស្ទើរក្លាយជាខ្យល់ គ្មានបងអូនរស់ដូចស្លាប់គ្មាន​អ្វី​សេសសល់ មុនពេលបងចាកចេញ

ស្នាមញញឹមក្បត់ទឹកភ្នែក មិនរារែកពេលបងទៅ ដល់ឥឡូវចិត្តនេះឈឺចាប់​ដូចស្លាប់​ទាំង​រស់ ចង់​អោប​បង​លើក​ទី​២ អោប​ពេលនេះ​ក្នុង​នាម​បង​ប្រុស មេឃស្ងប់ស្ងាត់លាក់ទុក្ខសោក​រឿង​ស្នេហ៍ អូន​ញញឹម​មិន​ខ្វល់​ថា​មេឃ​ប្រែ ជំនួស​ទឹក​ភ្នែក៕

No comments:

Post a Comment