ច្រៀងដោយ ករុណា ពេជ្រ
អាល់ប៊ុម ថោន CD 55
១ កាលខ្ញុំនៅរៀន គ្រូបានដាក់តែងសេចក្តី រៀបរាប់ពីអត្ថន័យ តម្លៃពីពុកនិងម៉ែ ទឹកភ្នែកខ្ញុំហូរ ខួរក្បាលក៏ដូចទទេរ ខំកាន់ប៊ិចសរសេរ ប៉ុន្តែបានពិន្ទុពីរ
២ ទឹកភ្នែកហូរស្រក់ តក់ៗនៅលើសៀវភៅ ឲ្យខ្ញុំរៀបរាប់ម្តេចទៅ បើខ្លួនគ្មានពុកដូចគេ សំបុកឥតបារ ធំឡើងកាលណាឃើញតែអ្នកម៉ែ ម៉ែម្នាក់គត់នៅក្បែរ មើលថែខ្ញុំគ្រប់វេលា
បន្ទរ៖ លើលោកនេះពុកខ្ញុំមិនដូចពុកគេទេ កាលពុកគាត់សុំបែកម៉ែ ម៉ែយំសំពះដល់ដី ពុកមានស្រីផ្សេង ម៉ែយំស្ទើតែលិចលោកកិយ កាលនោះខ្ញុំនៅក្មេងខ្ចី មិនទាន់ដឹងអី ត្រឹមយំតាមម៉ែ
៣ នេះជារឿងពិត ជីវិតរបស់មនុស្សម្នាក់ ព្រោះតែខ្លាចប្រឡងធ្លាក់ ទើបទៅលួចមើលពុកគេ ពីតូចដល់ធំ ពុកខ្ញុំមិនដែលមើលថែ ក៏ខ្ញុំអាចសរសេរ ថាពុកខ្ញុំសែនមានគុណណាស់៕
No comments:
Post a Comment