Friday, January 16, 2015

ជិះដំរីតាមរកស្រីខ្មៅ

ច្រៀងដោយ​ ព្រាប សុវត្ថិ

១ បាត់​សូន្យ​ឈឹង​បាត់​ដំណឹង​ពី​ស្រី​ខ្មៅ ចេញពីស្រុកទៅម្តេច​មិន​ឃើញ​ខ្មៅ​មក​វិញ ទ្រាំមិន​បាន​ក៏​ទៅ​តាម​ដល់​ភ្នំពេញ បើខ្មៅមិន​វិល​វិញ​បង​ទោរម្នេញ​​លុះ​មរណា

បន្ទរ៖ គ្មាន​ឡាន​ម៉ូតូ ជិះដំរីមក​ ខ្មៅអូន​ទៅ​ជ្រក​កន្លែង​ណា​ ទូរស័ព្ទមិន​ចូល​ជ្រួល​ពេញ​ឱរ៉ា យ៉ាងណា​ៗ​​គិត​យ៉ាង​ណា ខ្មៅអើយ​ខ្មៅ​ បង​មក​តាម​រក​ស្រី​ខ្មៅ ខ្មៅអើយ​ខ្មៅបង​តាមរក​ខ្មៅ​គ្រប់​ផ្សារ ច្រក​ឌឿងហែម​គ្មាន​ចន្លោះ​កន្លែង​ណា​ ព្រោះស្នេហាប្រុសនៅចាំៗៗលុះក្ស័យ

២ ងាកឆ្វេង​ស្តាំ​ក៏​មិន​ឃើញ​ស្រមោល​ខ្មៅ សួរម៉ូតូឌុបទៅគាត់​ក៏ថា​មិន​ដឹង​អី ភ្នំពេញអើយ​ឡាន​ម៉ូតូ​ខាប់​ពេញដី ធ្វើមេ្តច​បាន​រូបស្រី ជិះ​ដំរី​តាម​រក​ខ្មៅ៕

No comments:

Post a Comment