Wednesday, September 2, 2015

កូនកម្លោះនេះជាសង្សារខ្ញុំ ចេន សាយចៃ

១ ដៃកាន់មេក្រូទឹកភ្នែកស្រក់ចុះ ច្រៀងរឿង​ស្រណោះគ្រាស្មោះគ្រាស្ម័គ្រស្នេហា ស្តី​ពីស្រី​ម្នាក់ឈឺចិត្ត​ស្នើរ​ប្រះ​ឱរា ព្រោះតែ​សង្សារ​លួចរៀបការចោល​មិន​ប្រាប់
២ សូម​ភ្ញៀវចូល​រួប​កុំ​ភ្ញាក់​ភ្អើល​អី កូន​ប្រុស​កូន​ស្រីសុំទោស​អស់​លោក​មេបា ខ្ញុំ​ឈឺ​ខ្លាំង​ពេក​ទើប​ហែក​ទ្រូង​ក្នុង​រោង​ការ ឈ្លាត​ពេល​ស្រក់​ទឹក​នេត្រា ស្តី​ថា​ដៀល​មនុស្ស​ក្បត់ចិត្ត​
បន្ទរ កូន​កម្លោះនេះ​តាម​ពិត​ជា​សង្សារ​ខ្ញុំ គាត់​កុហកខ្ញុំ​មក​ស្រុក​ជួប​ជុំ​គ្រួសារ តែ​មិន​ពិត​សោះ​ដឹង​អី​លប​មក​រៀប​ការ ដោយ​ទុក​សន្យា​រ​ស្នេហា​វិល​វិញ​ជួប​ជុំ
៣ លាហើយ​សង្សារ​ដែល​បោក​ប្រាស់​ខ្ញុំ អ្នក​ឲ្យ​ខ្ញុំយំ​ អ្នក​ឲ្យ​ខ្ញុំ​ស្គាល់​សោកា ក្លាយ​ជា​មនុស្ស​ល្ងង់​ លទ្ធផល​អូន​ស្មោះ​ស្នេហា ជូន​ពរ​រៀម​រ៉ា​រៀបការ​ហើយ​រស់​ឲ្យ​សុខ៕

តាំងពីស្គាល់គេអូនប្លែកខ្លាំងណាស់ ខេម

១ តាំងពីស្គាល់គេ អូនប្លែកខ្លាំងណាស់ បងមិន​ផ្តេសផ្តាសនិយាយត្រង់ៗ ពេលខ្លះធ្វើគពេលខ្លះធ្វើថ្លង់​ ហេតុតែមិន​ចង់​ជួបក្តី​ប្រេះឆា
២ ដល់ហត់ខ្លាំង​ពេក​បិទ​ភ្នែក​លែង​បាន បង​សុំរំខាន​ជួយ​ពិចារណា តាំងពីស្គាល់គេ អូនប្លែកប៉ុណ្ណា បើមិន​ដឹង​ណា​ចាំបង​ជួយ​ប្រាប់
បន្ទរ សម្តី​បែរ​ស្តី​គំរោះគំរើយ​ នៅ​ក្បែរ​ត្រាណ​ត្រើយ​មាន​អារម្មណ៍​ឈឺចាប់ មួយ​ថ្ងៃ​ដប់​ដងធ្លាប់​ Call សារសង​ទូរស័ព្ទ ទម្លាប់​នេះ​ប្រែ​ប្រួល​បាត់ បែរ​ស្ងៀម​ស្ងាត់ Call  លែង​ចង់​លើក,
៣ សង្ខេប​ខ្លី​ចុះ​កុំ​ឲ្យ​អូន​ធុញ សុំ​មិន​ជំរុញស្នេហ៍​ទៅ​មុខ​ត ទុក​ពេល​ឲ្យ​គេ សាងស្នេហ៍អូន​ត ប្រហែល​ជាល្អជាង​ស្នេហាបង៕