១ ដៃកាន់មេក្រូទឹកភ្នែកស្រក់ចុះ ច្រៀងរឿងស្រណោះគ្រាស្មោះគ្រាស្ម័គ្រស្នេហា ស្តីពីស្រីម្នាក់ឈឺចិត្តស្នើរប្រះឱរា ព្រោះតែសង្សារលួចរៀបការចោលមិនប្រាប់
២ សូមភ្ញៀវចូលរួបកុំភ្ញាក់ភ្អើលអី កូនប្រុសកូនស្រីសុំទោសអស់លោកមេបា ខ្ញុំឈឺខ្លាំងពេកទើបហែកទ្រូងក្នុងរោងការ ឈ្លាតពេលស្រក់ទឹកនេត្រា ស្តីថាដៀលមនុស្សក្បត់ចិត្ត
បន្ទរ កូនកម្លោះនេះតាមពិតជាសង្សារខ្ញុំ គាត់កុហកខ្ញុំមកស្រុកជួបជុំគ្រួសារ តែមិនពិតសោះដឹងអីលបមករៀបការ ដោយទុកសន្យារស្នេហាវិលវិញជួបជុំ
៣ លាហើយសង្សារដែលបោកប្រាស់ខ្ញុំ អ្នកឲ្យខ្ញុំយំ អ្នកឲ្យខ្ញុំស្គាល់សោកា ក្លាយជាមនុស្សល្ងង់ លទ្ធផលអូនស្មោះស្នេហា ជូនពររៀមរ៉ារៀបការហើយរស់ឲ្យសុខ៕
No comments:
Post a Comment