Tuesday, December 1, 2015
បេះដូងខ្វះគ្នា (ណុប បាយ៉ារិទ្ធ)
១ នៅចាំបានទេអូនធ្លាប់ប្រាប់ថាមិនចោលបងឲ្យនៅតែឯង អូនសន្យានឹងបងនឹងគ្មានថ្ងៃអូននឹងលែងដៃបងឲ្យទៅណា ស្រលាញ់គ្នាហើយមិនព្រមឲ្យបេះដូងម្នាក់ណារងរងា ពេលនេះបងឯកាណាស់ពំុងា ម្តេចក៏មិនឃើញរូបអូន
២ អូនថានឹកអូនបងអាចរាប់មួយដល់បីពេលនោះស្រីនឹងឈរមុខបង បងបិទភ្នែករាប់សូន្យទាំងបេះដូងដឹងហើយថាមិនឃើញ បើកភ្នែកឡើងទឹកភ្នែកក៏ហូរឈឺក្នុងទ្រូងព្រោះចិត្តភ្លើតភ្លើន អូនឈរឯណាបងមើលមិនឃើញ ជំុំវិញខ្លួនមានតែម្នាក់ឯង
បន្ទរ៖ ព្រមធ្វើជាអូនតែងនៅក្បែរបងមិនចង់បែកគ្នា ទឹកភ្នែកសួររកពំុងា បាត់គ្នាពីបេះដូង
៣ អូនដែលបងស្គាល់មិនមែនមនុស្សចិត្តដាច់ ឃើញបងឈឺហើយក៏មិនអើពើ អូនមិនព្រមសូម្បីឃើញថាបងស្លាប់នៅមុខអូនយ៉ាងណា បងនឹកអូនបងស្រែកម្នាក់ឯងម្តេចអូនដូចមនុស្សពីរផ្សេងគ្នា យំផ្តាំមេឃថាបងនឹកណាស់ពុំងា តែមេឃាមិនមែនអូន៕
ឃើញសង្សារខ្ញុំទេ? (ណុប បាយ៉ារិទ្ធ)
ផ្តើម៖ ឃើញសង្សារខ្ញុំទេ? អ្នកណាលួចស្នេហ៍ខ្ញុំ អ្នកណាចិត្តធំ មកឆក់បន្លំ លួចយកស្នេហ៍ខ្ញុំ ឲ្យខ្ញុំសុំវិញ តើឃើញស្នេហាខ្ញុំឬទេ?
១ តើអ្នកណាឃើញសង្សារខ្ញុំទេ អ្នកណាលួចស្នេហារបស់ខ្ញុំ អ្នកណាចិត្តធំមកឆក់បន្លំ លួចយកស្នេហ៍ខ្ញុំ តើៗៗៗៗៗឃើញស្នេហ៍ខ្ញុំទេ
២ ញាំស្រាឲ្យស្រវឹង តែមិនស្រវឹងសោះ មេឃខ្មៅទាំងអស់ ស្នេហ៍មានស្លាបហោះ នេះឬស្រីស្រស់ មានចិត្តមិនស្មោះ តើខ្ញុំនៅស្រណោះដល់ណា?
៣ ទេភ្លេចមិនបានទេ ឃើញគេស្មានថាអូន ខំស្ទុះទៅថ្នម ប្រុងអោបត្រកង ស្រែកហៅអូនៗ តែខុសស្រឡះ តើអ្នកណាលួចស្នេហាខ្ញុំ?
Say Goodbye
១ អូនស្អាតមិនខ្វះអ្នកញ៉ែ ដឹងបងស្នេហ៍អូនធ្វើឬកឡូយ ឡួយប៉ះអ្នកណាប៉ះបង ប្រាប់ស្នេហ៍ស្នងបងមិនចេះទ្រ លេងចរឹកបែបនេះមិនបាច់ក៏បានដែរ សុខចិត្តដកចិត្តស្នេហ៍ទៅស្រលាញ់អ្នកផ្សេង បងមិននៅតស៊ូ ក៏មិនឆ្កួតវង្វេងទោះអូនស្អាតហើយក្មេងលែងត្រូវការ
បន្ទរ I just wanna say goodbye... មិនចង់ចំណាយពេលនឹងមនុស្សដូចថ្លៃ I just wanna say goodbye... គ្មានអ្វីត្រូវសោកស្តាយ Goodbye Goodbye
១ អូនស្អាតមិនខ្វះអ្នកញ៉ែ ដឹងបងស្នេហ៍អូនធ្វើឬកឡូយ ឡួយប៉ះអ្នកណាប៉ះបង ប្រាប់ស្នេហ៍ស្នងបងមិនចេះទ្រ លេងចរឹកបែបនេះមិនបាច់ក៏បានដែរ សុខចិត្តដកចិត្តស្នេហ៍ទៅស្រលាញ់អ្នកផ្សេង បងមិននៅតស៊ូ ក៏មិនឆ្កួតវង្វេងទោះអូនស្អាតហើយក្មេងលែងត្រូវការ
បន្ទរ I just wanna say goodbye... ឬកឡូយដូចមាសមេមិនចង់ចំណាយពេលនឹងមនុស្សដូចថ្លៃ I just wanna say goodbye... តាំងចិត្តឈប់ស្នេហ៍ស្រី ឬកឡូយកប់ដូចថ្លៃ Goodbye Goodbye
Just wanna say goodbye. This is the last night, girl. Do you know, girl? I just wanna go. ដឹងគេស្រលាញ់ធ្វើឬកឡូយឥតខ្វល់ ចង់ឲ្យគេទៅទ្រ សូមទោសបងនេះមិនចេះ សុខចិត្តដើរចេញ ទាន់ My heart មិនទាន់ប្រេះ ឈប់តាមញ៉ែអូនទៀតហើយ Goodbye...៕
Subscribe to:
Posts (Atom)