Tuesday, December 1, 2015

បេះដូងខ្វះគ្នា (ណុប បាយ៉ារិទ្ធ)

១ នៅចាំបានទេអូនធ្លាប់ប្រាប់ថាមិនចោលបងឲ្យនៅតែឯង អូនសន្យានឹងបងនឹងគ្មានថ្ងៃអូននឹងលែងដៃបងឲ្យទៅណា ស្រលាញ់គ្នាហើយមិនព្រមឲ្យបេះដូងម្នាក់ណារងរងា ពេលនេះបងឯកាណាស់ពំុងា ម្តេចក៏មិនឃើញរូបអូន ២ អូនថានឹកអូនបងអាចរាប់មួយដល់បីពេលនោះស្រីនឹងឈរមុខបង បងបិទភ្នែករាប់សូន្យទាំងបេះដូងដឹងហើយថាមិនឃើញ បើកភ្នែកឡើងទឹកភ្នែកក៏ហូរឈឺក្នុងទ្រូងព្រោះចិត្តភ្លើតភ្លើន អូនឈរឯណាបងមើលមិនឃើញ ជំុំវិញខ្លួនមានតែម្នាក់ឯង បន្ទរ៖ ព្រមធ្វើជាអូនតែងនៅក្បែរបងមិនចង់បែកគ្នា ទឹកភ្នែកសួររកពំុងា បាត់គ្នាពីបេះដូង ៣ អូនដែលបងស្គាល់មិនមែនមនុស្សចិត្តដាច់ ឃើញបងឈឺហើយក៏មិនអើពើ អូនមិនព្រមសូម្បីឃើញថាបងស្លាប់នៅមុខអូនយ៉ាងណា បងនឹកអូនបងស្រែកម្នាក់ឯងម្តេចអូនដូចមនុស្សពីរផ្សេងគ្នា​ យំផ្តាំមេឃថាបងនឹកណាស់ពុំងា តែមេឃាមិនមែនអូន៕

No comments:

Post a Comment