ពេលណាបែកគ្នាប្រាប់បងផងណា បងដាក់ពាក្យ
១ មិនមែនចង់ធ្វើតួកាច បំបែកបំបាក់ស្នេហ៍គេ ប៉ុន្តែទើសភ្នែកឃើញគេធ្វើបាបសង្សារ
២ មិនមែនចង់ធ្វើតួរង មិនចង់ចាញ់ប្រៀបអ្នកណា តែព្រោះចិន្តាចង់ការពារមនុស្សម្នាក់នេះ
បន្ទរ៖ ចង់ជូតទឹកភ្នែក ឲ្យផ្អែកទ្រូងនេះ គ្រប់វិនាទីបុរសម្នាក់នេះចង់មើលថែអូន គេមិនចេះថែ ទុកឲ្យម្នាក់នេះ ហេតុអ្វីជីវីឲ្យគេជាន់ឈ្លីមិនព្រមបែកគ្នា ពេលណាបែកគ្នាប្រាប់បងផងណា បងដាក់ពាក្យ សន្តានចិត្តមនុស្សម្នាក់នេះ គ្រាន់ចង់ឃើញអូនសប្បាយចិត្ត ចង់ឲ្យអូនមានជីវិតថ្មី តស៊ូធ្វើអ្វីគេមិនអាណិត មិនមែនស្នេហ៍ពិត កុំនៅធ្វើបានខ្លួនឯង
៣ បងចង់មានសិទ្ធហូងហែងច្រណែននឹងគេម្នាក់នោះ គេចិត្តមិនស្មោះ ហេតុអ្វីយកបានចិត្តអូន៕
Saturday, July 25, 2015
Friday, July 24, 2015
នឹកគេខ្លាំណាស់ ម្ចាស់ថ្លៃអើយ ព្រាប សុវត្ថិ
១ នឹកគេខ្លាំងណាស់ ម្ចាស់ថ្លៃអើយ ឆ្កួតមិនខានឡើយបើតែយ៉ាងនេះ បេះដូងលោតញាប់ខុសធម្មតា ឈឺអួលផ្សារៗគ្រប់នាទី
២ នៅមិនសុខទេ ចង់ជួបគេណាស់ ម្តងៗស្ទើរស្ទះទ្រូងប្រេះជាពីរ គេធ្វើមិនដឹងខឹងខ្លួនឯង ប្រច័ណ្ឌហួងហែងគ្រប់នាទី អារម្មណ៍វក់វីគ្មានទីបញ្ចប់
បន្ទរ បាត់មុខមិនបាន ប្រាណនៅមិនស្ងៀម បែកមួយជំហ៊ានអារម្មណ៍មិនស្ងប់ បើតែយ៉ាងនេះរស់ម្តេចទៅ ខ្លាចត្រូវគេស្អប់ ដឹងខ្លួនគួរស្អប់តាមស្រលាញ់គេ
៣ កុំស្អប់បងណា ម្ចាស់ស្នេហាអើយ រំខានត្រាណត្រើយធុញបងមែនទេ ឃាត់ដៃមិនឲ្យចុចទូរស័ព្ទ ឃាត់ចិត្តមិនឲ្យគិតមាសមេ ទ្រាំមិនបានទេ ចង់តែអឺ..៕

វង្វេងមួយពេល ព្រាប សុវត្ថិ
១ ក្នុងលោកនេះគេថាមនុស្សដែលគ្មានស្នេហា ប្រៀបដូចតារាដែលរះខ្វះពន្លឺ ប៉ុន្តែស្នេហាធ្វើឲ្យឈឺ ស្នេហ៍គឺសាហាវជាងអ្វីៗក្នុងលោកហ្នឹង
២ តាមពិតទៅខ្ញុំនេះមិនមែននៅទំនេរ តែពេលជួបគេខ្ញុំភ្លេចស្នេហ៍ខ្ញុំឈឹង លង់ចិត្តផុងខ្លួនដល់ស្រវឹង ស្អាតអីយ៉ាងហ្នឹងអញ្ចឹងបានខ្ញុំស្រើបស្រាល
បន្ទរ៖ ខ្ញុំវង្វេងមួយពេល ភ្លេចខ្លួនជាអ្នកណា ធ្វើឲ្យស្នេហ៍ស្មោះស្រក់ទឹកនេត្រា នឹកឡើងពេលណា ខ្មាស់អាត្មាពេកក្រៃ
៣ រឿងស្នេហាត្រូវពិចារណាមុនលង់ចិត្ត ប៉ះមនុស្សមិនពិតប្រយ័ត្នខូចដួងចៃ ត្រូវចេះរក្សាអ្វីក្នុងដៃ កុំទៅស្រម៉ៃអ្វីមិនមែនរបស់យើង
៤ ស្រាស្រវឹងមួយថ្ងៃ ស្នេហ៍ស្រីស្រវឹងប៊ិះស្លាប់ ទម្រាំតែដឹងឈឺចាប់ប៊ិះហួសពេល រូបអូនមានបងតែម្នាក់ តែបងវិញលួចលាក់មានគេ សូមមាសមេលើកលែងឲ្យបងផង

បន្ទប់ជួលអភ័ព្វ ព្រាប សុវត្ថិ
១ លាស្រុកលាស្រែ លាម៉ែមកធ្វើការងារ តាមគ្នីតាមគ្នា ដើម្បីជីវភាពគ្រួសារ បន្ទប់មួយខែ៤០ដុល្លា រស់នៅបួនប្រាំអាត្មា គ្មានអ្នកណាត្អូញត្អែរ
២ កម្មកររោងចក្រ ធ្វើការគ្មានក្តីស្រណុក ហូបចុកមិនគ្រប់ នឹកស្រុកនឹកពុកនឹកម៉ែ និស្ស័យថ្ងៃមួយក៏បានជួបស្នេហ៍ សន្យាស្រលាញ់មិនប្រែ មិនចោលគ្នាទោះជាយ៉ាងណា
បន្ទរ៖ បន្ទប់ជួល ជួបគ្នាល្ងាចព្រឹក ឥឡូវសល់ត្រឹមពាក្យនឹក នឹកហើយហូរទឹកនេត្រា អូនឈប់នៅហើយឈប់មកធ្វើការ ឮគេថា អូនមានអ្នកថ្មី
៣ ចៃដន្យជួបគ្នា ពុំងារធ្វើជាមិនស្គាល់ អយុត្តិធម៌ សម្រាប់កម្មករក្រក្រី អ្នកមានៗប្រៀបជាងចិត្តភក្តី បន្ទប់ជួលក៏បាត់ស្រី លែងនិយាយទៅស្រុកវិញហើយ / លែងនិយាយទៅជួបពុកម៉ែវិញ៕

Wednesday, July 22, 2015
ឆេះបេះដូង - ព្រាប សុវត្ថិ - RHM 530
១ មនុស្សជាច្រើន បានប្រាប់បងថា អូនមិនស្មោះនឹងក្តីស្នេហា បងគិតថាគេមុសា ពាក្យសន្យាអូនមិនបោះបង់
២ ទើបថ្ងៃនេះបងឃើញផ្ទាល់ភ្នែក ដូចគេពុះជ្រែកច្រៀកបេះដូង អូនបណ្តើរគេមុខបង ទ្រូងសៅហ្មងចុកចាប់ពេកក្រៃ
បន្ទរ៖ ប្រៀបដូចជាត្រូវរន្ទះបាញ់ចំបេះដូង ឆេះខ្លោចពេញដើមទ្រូង ខ្លួនបងក្លាយជាផេះផង់ ហូ... ស្នេហ៍បងអស់តម្លៃ ស្រីជាន់ឈ្លីឱរ៉ា អូនជ្រើសគេចោលរៀមរ៉ា បងក្លាយជាមនុស្សសំណល់ បងគ្មានអ្វីអស្ចារ្យ ឲ្យសក្តិសមហ្នឹងនិមល បងមានតែទុក្ខកង្វល់ ដែលអូនបានបន្សល់ទុកឲ្យបង
៣ ទ្រូងសង្វេគទឹកភ្នែកស្រក់ហូរ ស្រែកថ្ងួចថ្ងូរសោកសៅដួងចិត្ត បងរស់នៅទាំងរួមរិតនឹងជីវិតដ៏សែនស្ងប់ស្ងាត់
បេះដូងឆេះក្លាយជាផេះផង់...៕

អូនបានឡានបញ្ឈឺបង - ព្រាប សុវត្ថិ RHM - 530
១ ដើមត្នោតឈរធ្មឹងហាក់មិនអើពើ ទោះត្រូវខ្យល់ភ្លៀងបក់លើ អស់សង្ឃឹម សូរិយាពេលព្រឹកក៏ប្រែលែងហ៊ានញញឹម ភ្លៀងលែងរលឹមស្រុកស្រែព្រាត់ស្រី
២ ធ្លាប់បណ្តើរគ្នាទៅរៀនកាត់ស្រែ នៅក្បែរចិញ្ចឹមចិត្តស្នេហ៍ ពីក្មេងវ័យ រឿងយើងទាំងពីរបានរក្សាភាពស្រស់ខ្ចី ពេលនេះហេតុអ្វីឲ្យស្រីក្បត់បង
បន្ទរ៖ ស្រែយើងធ្លាប់ដើរកាត់ក្លាយជាថ្នល់ អូនបើកឡានបញ្ឈឺឌឺបងឲ្យខូចចិត្ត ញាតិផៅពេញភូមិសរសើរស្រស់ស្រីវមិត្រ ឲ្យបងខូចចិត្ត ដូចស្លាប់បិទភ្នែកមិនជិត
៣ វាលស្រែក្តៅហែងដូចចេញតាមភ្នែក ដូចគេពុះហែកពីដួងចិត្ត អូនមានប្រុសថ្មីបណ្តើរអោបរិត រឿងពីអតិត គ្មានន័យទៀតឡើយ៕
Lady - ព្រាបសុវត្ថិ - RHM 530
១ ហេតុអ្វី ស្រីចាកចោលបង ក្នុងបេះដូងបងរលាយក្លាយជាផេះផង់ហើយ បងមិនអាចរស់គ្មានអូនឡើយ ជីវិត បងទទេរស្អាត ពេលនេះទ្រូងបែកប្រេះ បងស្ទើរឆ្កួតវង្វេងអស់ហើយ វិលវិញអូនអើយ
បន្ទរ៖ Lady, won't you save me? My heart belongs to you. Lady, can you forgive me for all I've done to you. Lady, oh Lady
២ ហេតុអ្វី ស្រីចាកចោលបង ក្នុងបេះដូងបងរលាយក្លាយជាផេះផង់ហើយ បងមិនអាចរស់គ្មានអូនឡើយ វិលវិញវិលរកទ្រូងបង បងសូមអង្វរ អត់ទោសឲ្យបងយើងផ្តើមស្នេហ៍ជាថ្មី សូមមេត្តាដល់បង៕

Subscribe to:
Posts (Atom)