ពេលណាបែកគ្នាប្រាប់បងផងណា បងដាក់ពាក្យ
១ មិនមែនចង់ធ្វើតួកាច បំបែកបំបាក់ស្នេហ៍គេ ប៉ុន្តែទើសភ្នែកឃើញគេធ្វើបាបសង្សារ
២ មិនមែនចង់ធ្វើតួរង មិនចង់ចាញ់ប្រៀបអ្នកណា តែព្រោះចិន្តាចង់ការពារមនុស្សម្នាក់នេះ
បន្ទរ៖ ចង់ជូតទឹកភ្នែក ឲ្យផ្អែកទ្រូងនេះ គ្រប់វិនាទីបុរសម្នាក់នេះចង់មើលថែអូន គេមិនចេះថែ ទុកឲ្យម្នាក់នេះ ហេតុអ្វីជីវីឲ្យគេជាន់ឈ្លីមិនព្រមបែកគ្នា ពេលណាបែកគ្នាប្រាប់បងផងណា បងដាក់ពាក្យ សន្តានចិត្តមនុស្សម្នាក់នេះ គ្រាន់ចង់ឃើញអូនសប្បាយចិត្ត ចង់ឲ្យអូនមានជីវិតថ្មី តស៊ូធ្វើអ្វីគេមិនអាណិត មិនមែនស្នេហ៍ពិត កុំនៅធ្វើបានខ្លួនឯង
៣ បងចង់មានសិទ្ធហូងហែងច្រណែននឹងគេម្នាក់នោះ គេចិត្តមិនស្មោះ ហេតុអ្វីយកបានចិត្តអូន៕
No comments:
Post a Comment