Saturday, July 25, 2015

លើលោកនេះមានអ្នក​ណា​ចង់​ក្រ (ខេម)

១ លាស្រុកលាស្រែលាម៉ែលាពុកអើយ ដើម្បី​ថ្ងៃមុខក្រែងរស់ធូរធា ទៅធ្វើពលករទាំងចិត្តរងារ ពោល​ពាក្យ​ថា​លា​ទាំង​ទ្រូង​ស្ទើរបែកអើយ
២ មកដល់​ស្រុកគេ​នឹក​ស្រុក​ខ្មែរ​ណាស់ នឹកភូមិនឹកផ្ទះ ដេកហូរទឹកភ្នែក ការងារ​ធ្ងន់ស្រាលខំមិន​អល់​​អែក ព្រោះចង់​ឃើញស្អែក​ជួបជុំគ្រួសារអើយ
បន្ទរ៖ នៅលើលោកនេះ​អ្នក​ណា​ចង់​ក្រ ចង់​រស់ត្រដរវេទនា​ខ្លោច​ផ្សាអើយ គ្មាន​អ្នក​ចង់​ទេ​នៅ​លើ​លោកា គ្រប់​រូប​ប្រាថ្នា​តែង​ចង់​មានបាន
៣ ជីវិតអ្នក​ក្រ​ធ្វើពលករគេ អ្នក​មាន​តែង​តែ រស់​នៅ​សុខសាន្ត ចង់​គេច​ក្រណាស់ចង់​ស្គាល់​មាន​បាន វាសនា​ជួយច្រាន​បំណង​ខ្ញុំ​ផងអើយ៕

No comments:

Post a Comment