១ ឆាកជីវិត ប្រៀបដូចខ្យល់ រស់កំដរវាសនា ផ្លូវដើរពេញដោយបន្លា ភាពរីករាយ កើតលាយឡំជាមួយបញ្ហា រឿងទុក្ខា គ្មានអ្នកណាជៀសបាន សម្លឹងជីវិតដោយដួងចិត្តចេះអាណិតហើយត្រូវក្លាហាន រស់ឲ្យបានរីករាយ សម្លឹងមើលទៅមេឃហើយក៏ស្រែក រូចបិទភ្នែកគិតឲ្យទូលាយ ចិត្តធ្លុះធ្លាយ សួរថា
បន្ទរ៖ រស់ដើម្បីអ្នកណា រស់ដើម្បីស្នេហា រស់ដើម្បីអ្នកណាដែលស្រលាញ់យើង បើដើរដួលត្រូវក្រោកឡើយ ឈានជើងដើរទៅមុខបន្ត រស់ដើម្បីអ្នកណា រស់ដើម្បីគ្រួសារ រស់ដើម្បីអនាគតរបស់យើង ការឈឺចាប់ធ្វើឲ្យយើង កាន់តែរឹងមាំ កុំចាញ់វាសនា ហូ...
២ ពេលឯកា ស្តាប់បទណាផ្តល់ក្តីសង្ឃឹម ហើយញញឹម សម្លឹងមើលទ្វិបលោក សម្លឹងមើលជីវិតដោយដួងចិត្តចេះអាណិតហើយត្រូវក្លាហាន រស់ឲ្យបានរីករាយ សម្លឹងមើលទៅមេឃហើយក៏ស្រែក រូចបិទភ្នែកគិតឲ្យទូលាយ ចិត្តធ្លុះធ្លាយ សួរថា
No comments:
Post a Comment