១ អ្នកណាចង់នៅក្បែរមកឡែបខាយខ្ញុំគឺមិនបាន សង្សារខ្ញុំប្រច័ណ្ឌតាមសម្លឹងមុខឥឡូវហើយ សូម្បីតែប៉ាខ្ញុំមកកៀកស្មាសឹងមិនបានឡើយ ដើរក្បែរស្រីក៏ដោយគេក៏ត្រូវតែតាមខ្ញុំស្មាន ខ្ញុំឈឺក្បាលវិលមុខស្អប់គេ Care ជ្រុលហួសហេតុពេក រកពេលសប្បាយក៏មិនបាន ដើរទៅណាមកណាឲ្យតែមានមនុស្សប្រុសរំខាន ម្នាក់នោះច្បាស់ជាស៊យធំហើយ
បន្ទរ បងកុំអញ្ចឹងធ្វើឬកបែបហ្នឹងមិនល្អទេ អូនមិនមើលគេព្រោះបេះដូងមានរូបបងហើយ បងកុំអញ្ចឹងទោះបីជាម្តងទៀងក៏ដោយ អូនមិនក្បែរឡើយ បងដើរទៅតែម្នាក់ឯងចុះ
២ បើចង់ដើរទៅផ្សារទាល់តែតែងមុខឲ្យអាក្រក់ កុំឲ្យប្រុសផ្សេងវក់ខ្លាចសង្សារស្ទាវខ្ញុំទាស់ចិត្ត ពេលជួបពួកម៉ាកខ្ញុំគេដេញខ្ញុំមិនឲ្យនៅជិត ខ្ញុំធុញវក់ពេកចិត្តហេតុអីមានសង្សារបែបនេះ ខ្ញុំឈឺក្បាលវិលមុខស្អប់គេ Care ជ្រុលហួសហេតុពេក រកពេលសប្បាយក៏មិនបាន ដើរទៅណាមកណាឲ្យតែមានមនុស្សប្រុសរំខាន ម្នាក់នោះច្បាស់ជាស៊យធំហើយ
Rap: យប់មិញខ្ញុំដើរទៅផ្សារៗបានជួបលោកតា សង្សារខ្ញុំស្ទាវមិនយល់មុខចាស់ហៀបនឹងដាក់គាត់មួយដៃ ឃើញពូអ្នកសុំទានៗ ខ្ញុំឲ្យលុយគាត់ពីថ្ងៃ យប់ឡើងឃើញមុខខៀវបាក់ដៃឃើញមុខខ្ញុំចង់រត់គេច ពេលជួបពួកម៉ាកៗគេមិនចង់ហ៊ាននិយាយរកខ្ញុំបើសិនគេនៅជួបគ្នាជំុៗឃើញខ្ញុំបែកហ្វូងអស់ហើយ៕
No comments:
Post a Comment