១ កើតមកជាមនុស្ស សម្រាប់ឈឺចាប់មែនទេ សប្បាយមួយពេលគ្រាន់តែជាការយល់សប្តិ ភ្ញាក់ឡើងពេលណា ចាប់ផ្តើមមានការធុញថប់ ចង់ឲ្យអតិតត្រឡប់ តែគ្មានសង្ឃឹម
២ អូនមានអ្នកថ្មីអ្វីៗអូនគិតថាល្អ ឯបងស្មោះសជម្រុះអស់ហើយស្នាមញញឹម ហើយអូននិយាយ ដៀមដាមដុតក្តីសង្ឃឹម ថារូបបងមិនអាចប្រៀបផ្ទឹមហ្នឹងគេម្នាក់នោះ
បន្ទរ កុំដុតបងឈឺពេក ឲ្យបងសុំអង្វរ ព្រោះពីមុនក្តីស្មោះសបងឲ្យអូនអស់ បង្អាប់បងចាញ់គេ ទាំងដឹងបងនៅស្មោះ គេកំពុងល្អឥតខ្ចោះក្នុងចិត្តស្រី
៣ ក្រឡេកមើលផង កុំមើលរំលងខ្លាំងពេក អូនជាអ្នកបែកបងទេដែលឈឺរីងរៃ កុំប្រៀបធៀបបងដៀមដាមដុតដោយសម្តី ថាបងមិនស្មើអ្នកថ្មី ដែលស្រីទើបស្នេហ៍៕
No comments:
Post a Comment