១ ពីមុនស្គាល់ចិត្តអូនតិច ទើបភ្លេចគិតដល់ថ្ងៃបែក ស្របពេលចិត្តរហែកមិនអាចប្រកែកព្រោះដល់ពេលហើយ ព្យាយាមកុហកខ្លួនឯងថាអូនមិនទាន់ប្រែប្រួលឡើយ តែតាមពិតចុងក្រោយបងអស់ស្និទហើយអស់ស្និទក្បែរអូន
២ មានអារម្មណ៍ថាឈឺចាប់ខ្លាំង មានអារម្មណ៍ថាអត់ចង់រស់ មានអារម្មណ៍គ្មានអ្វីអាចជួសជុលរឿងកន្លង អូនប្រឹងភ្លេចឯបងប្រឹងចាំ ខ្វែងគំនិតមិនសមបំណង ហេតុតែនៅស្រលាញ់អូនទើបនៅឈឺផ្សា
បន្ទរ អ្នកណាក៏ដឹងថាយើងពីរនាក់ ពីមុនធ្លាប់សង្សារនឹងគ្នា បើសិនបែកពុំងារតើឲ្យបងគិតយ៉ាងណា អ្នកស្គាល់ច្បាស់ជាសួរបងពេលដែលបាត់រូបជីវ៉ា តើបងឆ្លើយយ៉ាងណានឹងសំនួរគេ សូម្បីពេលខ្លះមិនបានជួបអូន ក៏ក្នុងចិត្តបងនៅមិនស្ងប់ ទម្រាំស្នេហ៍បញ្ចប់គឺបងធ្វើមិនបានទេ បើប្រាប់គេអូនបែកបង ក៏គេមិនអាចជឿដែរ ព្រោះពីមុនចិត្តស្នេហ៍អូនស្មោះបងខ្លាំងណាស់៕
No comments:
Post a Comment