Friday, February 27, 2015

ខឹងឬស្អប់អូន​អាច​ជេរបង​បាន

ច្រៀងដោយ ខេមរៈ សេរីមន្ត
អាល់ប៊ុម សាន់ដេ 188​

១ បងដូចគ្រាប់ខ្សាច់រសាត់នៅក្នុងខ្យល់ ខ្យល់គួចប៉ើងវិលវល់បក់ផាត់​ឆ្ងាយត្រាណត្រើយ ចាប់​ពីស្អែកនេះទៅ​បង​ត្រូវ​ឃ្លាត​អូន​ហើយ សល់​ពាក្យ​ផ្តាំចុងក្រោយ​ឲ្យអូន​ថែ​ខ្លួន
២ ពេលអត់​ពី​បង​សូម​អូន​ឆាប់​មាន​ថ្មី កុំយំនឹកបង​អី គ្មាន​ប្រយោជន៍ទេស្ងួន តែបើបងមនុស្សល្អចាំយំ​ដោយ​សា​របង បងមិន​មែន​ជាបង​ដូច​ពី​មុន​ទេ
បន្ទរ៖ បង​ខុស​ៗៗៗៗដែលហ៊ានចាកចេញពីជីវិតអូន បងដឹងៗៗៗតែអស់តម្លៃអាចកែ បងធ្វើៗទាំងបង្ខំមិន​មែន​បេះដូង​អ្នក​បញ្ជាទេ តែបើខឹងឬស្អប់អូន​អាច​ជេ​បង​បាន​៕

Monday, February 23, 2015

ក្តៅចិត្ត

ច្រៀងដោយ កង ពិសិដ្ឋ
អាល់​ប៊ុម កុលាបខ្មៅ

១ មួរម៉ៅឆោមឆ្លៅមិន​យល់​ចិត្ត ក្តៅចិត្ត​គិត​អ្វី​ក៏​មិន​យល់​ឡើយ​ ត្រាណត្រើយ​ចម្លើយ​មិន​សម​ហេតុ​ ចែក​ផ្លូវ​ពី​បង​មិន​ទំនង​សោះ
២ អស់​ផ្លូវ​ត្រូវ​ដើរ​ដំណើរ​មិន​សម លិចលង់​ភក់​ជ្រាំ ដេក​ចាំ​ស្នេហា ជីវ៉ា​ផ្លាស់​ចិត្ត​មិន​គិត​បង នួន​ល្អង​ចង​រិត​ឲ្យ​បង​ស្លាប់​ហើយ​
បន្ទរ៖ ប្រាប់​ត្រង់​ក៏បាន​ កល្យាណ​មិន​ចាំបាច់​ហត់​នឹង​ភរ គ្មាន​ពេល​កំដរ​ ឲ្យ​អូន​ភូត​ភរ​បង​ទៀត​ឡើយ
មួរម៉ៅ​ៗ​ក្តៅ​ចិត្ត (បីដង) វរមិត្រ​ក្បត់​បង ហេតុអ្វី​ៗ​នួន​ល្អង​(បីដង) ឲ្យ​បង​ស្នេហ៍គេ៕

ស្មោះម្តងដាច់ខ្យល់

ច្រៀងដោយ កង​ ពិសិដ្ឋ
អាល់ប៊ុម កុលាបខ្មៅ

១ ថាគិតទៅមួរម៉ៅសែនក្តៅចិត្ត ត្រូវចាញ់ល្បិចស្រីស្អាត គិតថាចង់ជ្រើសអូនធ្វើជាគូរ ស៊ូស្ម័គ្រស្មោះ​លុះក្ស័យ មិនទាន់ទាំងបានប៉ុន្មានថ្ងៃដឹងអី ស្រីប្តូរ​ចិត្តផ្លាស់ស្នេហ៍ ពូកែកុហក់ពូកែនិយាយឲ្យបងជឿ ឲ្យបង​ទន់​តាម​ស្រី ចរណៃអើយ​បង​សុំ​ចិត្ត​ពិសី​ តើបាន​ទេ​?
បន្ទរ៖ ស្មោះបង​ម្តង​បាន​ទេ ឬមួយ​ក៏មាស​​មេចូល​ចិត្ត​បែប​នេះ ស្មោះ​បង​ម្តង​បាន​ទេ ឬមួយ​ក៏​មាស​មេ​ស្មោះ​ម្តង​ដាច់​ខ្យល់៕

កុលាបខ្មៅ

ច្រៀងដោយ កង ពិសិដ្ឋ
អាល់ប៊ុម កុលាបខ្មៅ

១ តែងខ្លួនសមសួន​ជួននឹងពេលវេលាថ្ងៃកំណត់ បងមិនហត់គយគន់ស្ងួនពំុងារមិន​នឿយណាយ  យេ ចាយសម្រស់អស់ស្រីគ្មានអ្វី​មក​ប្រៀប​ផ្ទឹមបានឡើយ ហើយ​​ក្លិនខ្លួនកុលាបសព្វសាយ​អស់​ក្លិន​​ភាពកខ្វក់ យេ មើលពីក្រៅ ហៅមិនដល់ មិនឃើញកល់ល្បិច
បន្ទរ៖ កុលាបព៌ណក្រហម ដាច់បាក់ពីទងហើយ ចុងក្រោយ​នៅឡើយសល់ត្រឹមស្រទាប់ អ្នកសាងបានសុខហើយ អ្នកក្រោយទុក្ខគឺបង នៅលើដៃបងកុលាប​ព៌ណខ្មៅ៕

Miss You Baby

ច្រៀងដោយ កង ពិសិដ្ឋ
អាល់ប៊ុម កុលាបខ្មៅ


១ រាត្រីដ៏សែនត្រជាក់ ខ្យល់ធ្លាក់បោកប៉ះកាយា ទឹកនេត្រាស្រក់ចុះមក រាត្រីភ្លៀងធ្លាក់រលឹម រាត្រីដែលអស់​សង្ឃឹម ក្នុង​ជីវិតពិតគ្មានន័យ អាហ៊ូ... Miss You Baby ទោះអូនឆ្លើយ​ប្រាប់​បែក​គ្នាហើយ អាហ៊ូ Need You Baby ទោះអូនមានគេហើយ
២ រាត្រីដ៏ស្ងាត់ជ្រងំ បងអង្គុយយំម្នាក់ឯង សែនចម្បែង បាត់​មាសមេរ រាត្រីគ្មានអូនបំពេរ រាត្រីបង​ឮគេសើច ផ្ញើតាមខ្យល់ ថាបងល្ងង់ អាហ៊ូ... Miss You Baby ទោះអូនឆ្លើយ​ប្រាប់​បែក​គ្នាហើយ អាហ៊ូ Need You Baby ទោះអូនមានគេហើយ
(ច្រៀងលេខ ២)
ហ៊ូ Miss You Baby ទោះអូន​ប្រែចិត្តគ្មានអាល័យ អូហ៊ូ Need You Baby ទោះអូនមានគេហើយ៕

Thursday, February 12, 2015

សក់វែងអន្លាយ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ សក់អើយសក់វែងអន្លាយ ក្រអូបសាយដោយក្លិនចំប៉ា អូនចងជាប់នឹងកេសា ឱ!ចំប៉ាវាសនាឧត្តម

២ ផ្កាអើយផ្កាមានវាសនា ត្រូវជីវ៉ារើសយកទៅថ្នម ថែថើបបន្លែងមុនខ្ញុំ ឱ!ទ្រូងកម្ម គ្រាំចិត្តចំបែង

R សក់អើយៗ សក់វែងគ្របខ្នង អូនចងលំអ ផ្កាដោយដៃឯង ដៃអើយដៃស្រី ប្រសព្វតុបតែង សក់វែងបងចំបែងចង់បាន

៣ បើបានអូនមកដៃបង រៀមនឹងក្រង សក់ស្រីកល្យាណ អោយរឹតតែស្រស់ភូមិដ្ឋាន ជាងព្រះច័ន្ទ ដែលរះពេញវង់៕

—

ស្នេហ៍វ័យកុមារ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ស្រមៃកាលវ័យនៅកុមារ អូននិងប្រុសជីវ៉ា កាន់ដៃគ្នារត់ត្រសង​ ក្រោមភ្លៀង ផ្គរគ្រហឹមឆ្លើយឆ្លង អូនកើបដីអោយបង លុញគរពូនផ្ទះអោយមុំ

២ ឆ្នាំថ្មី ស្រីប្រែវ័យជំទង់ ម៉ែហាមឃាត់នួនល្អង អោយអូនខានលេងជួបជុំ បីឆ្នាំចៃដន្យវាសនាខ្ញុំ ជួបបងស្រីវ័យក្រមុំ ខ្ញុំអររកប្រៀបមិនបាន
—
R កែវភ្នែកអើយ រកកល់ស្រវាំង ញាប់ញ័រភាន់ភាំង ដូចចាញ់ សម្ផស្សកល្យាណ នេត្រាមើលចំ រន្ធត់អោយភ្លឹកវិញ្ញាណ ចង់ស្តីតែស្រីមិនហ៊ាន ប្រាណអើយ ម្តេចខុសពីមុន

៣ កនិ្នដ្ឋា ចោលភក្ត្រា័អឹមអៀន អូនដើរគេចហួសប្រាណ ទុកអោយបងតាមគយគន់ ក្នុងចិត្ត ស្តាយសែនស្តាយពេកពន់ ធ្វើម្តេចបានស្និទ្ធនឹងបង ប្រលោមដូចវ័យកុមារ៕

—