Thursday, February 12, 2015

ស្នេហ៍វ័យកុមារ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ស្រមៃកាលវ័យនៅកុមារ អូននិងប្រុសជីវ៉ា កាន់ដៃគ្នារត់ត្រសង​ ក្រោមភ្លៀង ផ្គរគ្រហឹមឆ្លើយឆ្លង អូនកើបដីអោយបង លុញគរពូនផ្ទះអោយមុំ

២ ឆ្នាំថ្មី ស្រីប្រែវ័យជំទង់ ម៉ែហាមឃាត់នួនល្អង អោយអូនខានលេងជួបជុំ បីឆ្នាំចៃដន្យវាសនាខ្ញុំ ជួបបងស្រីវ័យក្រមុំ ខ្ញុំអររកប្រៀបមិនបាន
R កែវភ្នែកអើយ រកកល់ស្រវាំង ញាប់ញ័រភាន់ភាំង ដូចចាញ់ សម្ផស្សកល្យាណ នេត្រាមើលចំ រន្ធត់អោយភ្លឹកវិញ្ញាណ ចង់ស្តីតែស្រីមិនហ៊ាន ប្រាណអើយ ម្តេចខុសពីមុន

៣ កនិ្នដ្ឋា ចោលភក្ត្រា័អឹមអៀន អូនដើរគេចហួសប្រាណ ទុកអោយបងតាមគយគន់ ក្នុងចិត្ត ស្តាយសែនស្តាយពេកពន់ ធ្វើម្តេចបានស្និទ្ធនឹងបង ប្រលោមដូចវ័យកុមារ៕

No comments:

Post a Comment