Thursday, February 12, 2015

សក់វែងអន្លាយ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ សក់អើយសក់វែងអន្លាយ ក្រអូបសាយដោយក្លិនចំប៉ា អូនចងជាប់នឹងកេសា ឱ!ចំប៉ាវាសនាឧត្តម

២ ផ្កាអើយផ្កាមានវាសនា ត្រូវជីវ៉ារើសយកទៅថ្នម ថែថើបបន្លែងមុនខ្ញុំ ឱ!ទ្រូងកម្ម គ្រាំចិត្តចំបែង

R សក់អើយៗ សក់វែងគ្របខ្នង អូនចងលំអ ផ្កាដោយដៃឯង ដៃអើយដៃស្រី ប្រសព្វតុបតែង សក់វែងបងចំបែងចង់បាន

៣ បើបានអូនមកដៃបង រៀមនឹងក្រង សក់ស្រីកល្យាណ អោយរឹតតែស្រស់ភូមិដ្ឋាន ជាងព្រះច័ន្ទ ដែលរះពេញវង់៕

No comments:

Post a Comment