Tuesday, May 19, 2015

រដូវភ្លៀងធ្លាក់

ច្រៀងដោយ កែវ សារ៉ាត់

រដូវភ្លៀងធ្លាក់នៅស្រុកយើង    ផ្គរលាន់ឯជើងគ្រហឹមថ្ងូរ (២ដង) មេឃខ្មៅត្រជាក់ធ្លាក់ជំនោរ ទីទុយ មាមថ្ងូរជ្រែករាត្រី អើយ…យើយៗៗ
២. កង្កែកបបូកយំក្នុងបឹង ស្រែកយំទ្រហឹងតាមគង្គា (២ដង) ព្រលឹមស្វាងរះព្រះសុរិយា    អ្នកស្រែចម្ការទឹមគោក្របី អើយ…យើយៗៗ
R.​ នឹកឡើងសែនស្តាយអនុស្សាវរីយ៍ កាលយើងទាំងពីរនៅក្មេងវ័យ (២ដង) បងណាត់ជួបអូនក្រោមដើមជ្រៃ រួចនាំស្រីថ្លៃហែលទឹកថ្លាឈ្វេង អើយ…យើយៗៗ។
III. ស្រណោះទួលពោធិ៍ក្បែរបឹងព្រៃ បងនាំអូនស្រីជិះទូកលេង (២ដង) កុកក្រៀលក្រសារស្រែកក្តែងៗ អកុសលចំបែងឲ្យយើងព្រាត់ឆ្ងាយ យើយៗៗ
អូ…អូ…អូ…អូ… អូ…អូ…អូ…អូ………

ដំណើរឆ្លងដែន

ច្រៀងដោយ កែវ សារ៉ាត់

១. ដំណើរឆ្លងដែនអួលណែនឱរា កាត់គ្រាប់កាត់ព្រៃព្រឹក្សា វាសនាកំសត់ណាស់អូន ដៃម្ខាងឱ ស្រីដៃម្ខាងបមបីកូនស្ងួន វេទនាស្ទើរជីវិតសូន្យ តើអូននាងចាំបានទេ ?
២. មកដល់ដីថ្មីស្រីអូនផ្លាស់ចិត្ត ដូចពស់ក្បាលពីរក្បត់ផិត ទ្រូងបងចុកឈាមគ្មានល្ហែរ ឆ្ងាញ់យ៉ាងណាទៅ ? ដង្កូវជ្រាំជនជាតិគេ មិននឹកស្មានថាមាសមេ បែររេព្រោះស្រេកតណ្ហា
R. ជេរ ឬជូនពរស្រីចិត្តសាមាន្យ លបលួចបើកសោសុវណ្ណ ឲ្យព្រានពួនរួមកាយា…អើយ ឃើញច្បាស់នឹងភ្នែកស្រីប្រឹងប្រកែកដោះសារ ចំណងស្នេហ៍យើងកំព្រា ជីវាស្រាយក្បត់បំពាន
៣. នៅមុខចៅក្រមស្រីខំបំភ្លៃ ដោះសារចោរព្រហ្មចារី ផុតភ័យពីទណ្ឌកម្មបាន ណ្ហើយចុះបងសូមលា ពុំងារនៅឲ្យសុខសាន្ត លាស្រីចិត្តចើកតិរច្ឆាន កល្យាណបងសូមជូនពរ៕


Thursday, May 7, 2015

ជូនពរមនុស្សពីរនាក់

ច្រៀងដោយ គៀត សុវណ្ណាឡាង
ផលិតកម្ម Pleng Record គេ​អស្ចារ្យ​ហើយ

១ មនុស្សដែល​​ធ្លាប់តែ​ជឿជាក់​ថា​ល្អ​គ្រប់​ដប់ ការពិតគេ​ប្រសព្វលួចលាក់​ស្នេហា​ក្រោយ​ខ្នង អ្នកណាមិន​ស្រលាញ់​ បែ​រជា​ស្រលាញ់នួន​ល្អង ពេលនេះ​បង​តប​ស្នង​យ៉ាង​សក្តិសម​ណាស់​ថ្លៃ
២ បើលួចលាក់​មាន​ស្នេហា​ផ្សេងមិន​​រក​អ្នក​ក្រៅ លួចស្និទ​ស្នាល​​មាន​រឿង​អាស្រូវ​មិត្ត​ជិត​ស្និទស្រី ទះដៃពីរ​ទើបឮ មិន​មែន​ខុសម្នាក់ទេ​ថ្លៃ ឆ្ងល់​រាល់​ថ្ងៃ​ទង្វើ​ចរណៃខុសប្លែក
បន្ទរ៖ នៅទីបញ្ចប់​ដឹង​មុន​ហើយ​ថា ថ្ងៃ​នោះគង់​មក​ដល់ គ្មាន​អ្វី​សេសសល់​សម្រាប់​មនុស្ស​ដែលលះបង់​ មើល​ថែ​នាង​ឲ្យ​ល្អ​ នាង​ជា​មិត្ត​ល្អហ្នឹង​អូន ហើយ​សង្ឃឹង​ថា​នាង​ស្រលាញ់​បង​ជាង​អូន ទឹក​ភ្នែក​ពេល​នេះផ្ញើ​ជូន​មនុស្សពីរនាក់​​ដែល​ក្បត់​ខ្ញុំ មិត្ត​របស់​ខ្ញុំ​ពិត​ជា​ធ្វើ​បាន​ល្អ​ជាង​គេ​ សង្សារសម្លាញ់​ចិត្ត​គិត​ថា​អូន​ល្ងង់​មែន​ទេ ជូន​ពរ​ស្នេហ៍​គង់​វង្ស​ឋិតថេរ​ជារៀង​រហូត​៕

គេអស្ចារ្យហើយ

ច្រៀងដោយ​ ម៉ានិត
ផលិតកម្ម Pleng Record គេអស្ចារ្យហើយ

១ តាំងពី​ថ្ងៃដែល​​គេ​ដើរ​ចូល​មក​ បង​ដឹង​ហើយ​ថាយើង នឹង​ទៅ​ជា​បែប​ណា រហូត​មកដល់​ថ្ងៃនេះ​បង​ទើប​ដឹង​គេ​យ៉ាង​ណា គេមិន​បាន​យល់​ចិត្ត​អូន​បន្តិច​ទេ មិន​បាន​ធ្វើ​ដូច​បង​ធ្លាប់​ធ្វើ​នោះ​ទេ
២ គេ​មិន​បាន​មើល​ថែអូនដូចបង​ទេ គេខ្វល់​តែ​ចិត្ត​គេ​ គេ​ក៏​មិន​បាន​ស្គាល់​អូន​ច្បាស់​ដូ​ចបង​ស្គាល់​មាស​មេ តែ​ដឹង​ទេ​ក្នុង​ភ្នែក​ជីវ៉ា​ គេ​ហាក់​ដូច​ជាមនុសុ្ស​អស្ចារ្យ បង​ខំប៉ុណ្ណា​ក៏​មិន​ដូច​
បន្ទរ ពេល​គេ​យំ​ក៏​គេ​ល្អ (គេ​មើល​ទៅមាន​តម្លៃ) ពេល​គេ​ខុស​ក៏​គេ​ល្អ (គ្រប់​គ្នា​​ក៏តែង​តែ​អភ័យ) គេ​ធ្វើ​អ្វី​ក៏​អស្ចារ្យៗ គ្រប់​កាយវិការ​គេ​ល្អ​គ្រប់​យ៉ាង ពេល​គេ​ខឹង​ក៏​គេ​ល្អ (មាន​អ្នក​លួង​អ្នក​ដឹក​ដៃ) ព្រម​ទទួល​ថា​ខ្ញុំ​ចាញ់ (ព្រម​ទទួល​ថា​គេ​ជោគជ័យ) គេ​ធ្វើ​អ្វី​ក៏​អស្ចារ្យ​ ឈរ​ស្ងៀម​ៗ​ក៏​អស្ចារ្យ​ខ្ញុំគ្មាន​ផ្លូវ​ណា​អាច​សាង​ចេតនា ទ្រាំចាកចេញ
អូនគ្មានអ្នកណាក៏នៅមានបង បង​នៅ​ទី​នេះ​រង់ចាំ​កំដរ Baby Don't Cry Babe Baby Don't Cry Baby Don't Cry Babe Baby Please

មានអីសួរអត់?

ច្រៀងដោយ ម៉ានិត
ផលិតកម្ម Pleng Record គេអស្ចារ្យហើយ

១ ស្គាល់គ្នាយូរហើយតែមិន​ហ៊ាន​សុំស្នេហ៍ លួចស្រលាញ់គ្នាយូរដែរតែមិន​ហ៊ាន​និយាយ មាត់ហើប​មិន​រួច​ មិន​ដឹង​ទេ​ថា​កើត​អី ប្រហែលមក​ពី​និស្ស័យ​ខ្ញុំ​មិន​ល្អ
២ ជួបគ្នា​រាល់​ថ្ងៃ​គេ​មិន​ដែល​សួរ​ថា ពាក់ព័ន្ធនឹង​រឿង​ស្នេហា​បន្តិច​ឡើយ​ មិន​ដឹង​ចិត្ត​ខ្ញុំ​ឬគេ​ដឹង​បាត់​ទៅ​ហើយ មុខ​ខ្ញុំុបញ្ជាក់​ចម្លើយ​ពេក​ទេ​ដឹង
បន្ទរ មាន​អ្វី​ចង់​សួរ​ខ្ញុំ​ទេ ដូច​ជា​ខ្ញុំ​ស្រលាញ់​អ្នក​ណា​ ឬក៏អូន​អាច​សួរ​ថា​មាន​អ្នក​ណា​នៅ​ក្នុង​ចិត្ត សួរមក​ខ្ញុំ​សន្យា​ថា​ ខ្ញុំ​ឆ្លើយ​ការ​ពិត​ មិន​ភរថា​តើ​ក្នុង​ចិត្ត​មាន​អ្នក​ណា ខ្ញុំក៏​លួច​ស្នេហ៍មនុស្ស​ម្នាក់​ គេ​នៅ​ក្នុង​បេះ​ដូង​នៅ​ឡើយ​ ម្នាក់​នៅ​ទល់​មុខខ្ញុំ​នេះ​ហើយ​ដែល​ខ្ញុំ​លួច​ស្រលាញ់​ជា​យូរ​ តែ​បាន​ត្រឹម​ឈរ​មើល​ខ្នង​គេ សួរ​គេ​ម្នាក់​ឯង​នៅ​ក្នុង​ចិត្ត​ ចង់​ណាស់​ចង់​ប្រាប់​ការ​ពិត​ ថា​ក្នុង​ចិត្ត​មាន​អ្នក​ណា?
សួរបងមួយម៉ាត់​បាន​ទេ នឹង​បាន​សារភាព​ស្នេហា សួរ​ថា​បង​ស្រលាញ់​អ្នកណា​ បង​នឹង​ឆ្លើយ​ប្រាប់​អូន​ភ្លាម ថា​ម្នាក់​នោះ​ជា​រូប​អូន បង​ស្រលាញ់​មក​រហូត សួរបង​មក​ យេៗ