Tuesday, May 19, 2015

រដូវភ្លៀងធ្លាក់

ច្រៀងដោយ កែវ សារ៉ាត់

រដូវភ្លៀងធ្លាក់នៅស្រុកយើង    ផ្គរលាន់ឯជើងគ្រហឹមថ្ងូរ (២ដង) មេឃខ្មៅត្រជាក់ធ្លាក់ជំនោរ ទីទុយ មាមថ្ងូរជ្រែករាត្រី អើយ…យើយៗៗ
២. កង្កែកបបូកយំក្នុងបឹង ស្រែកយំទ្រហឹងតាមគង្គា (២ដង) ព្រលឹមស្វាងរះព្រះសុរិយា    អ្នកស្រែចម្ការទឹមគោក្របី អើយ…យើយៗៗ
R.​ នឹកឡើងសែនស្តាយអនុស្សាវរីយ៍ កាលយើងទាំងពីរនៅក្មេងវ័យ (២ដង) បងណាត់ជួបអូនក្រោមដើមជ្រៃ រួចនាំស្រីថ្លៃហែលទឹកថ្លាឈ្វេង អើយ…យើយៗៗ។
III. ស្រណោះទួលពោធិ៍ក្បែរបឹងព្រៃ បងនាំអូនស្រីជិះទូកលេង (២ដង) កុកក្រៀលក្រសារស្រែកក្តែងៗ អកុសលចំបែងឲ្យយើងព្រាត់ឆ្ងាយ យើយៗៗ
អូ…អូ…អូ…អូ… អូ…អូ…អូ…អូ………

No comments:

Post a Comment