ច្រៀងដោយ គៀត សុវណ្ណាឡាង
ផលិតកម្ម Pleng Record គេអស្ចារ្យហើយ
១ មនុស្សដែលធ្លាប់តែជឿជាក់ថាល្អគ្រប់ដប់ ការពិតគេប្រសព្វលួចលាក់ស្នេហាក្រោយខ្នង អ្នកណាមិនស្រលាញ់ បែរជាស្រលាញ់នួនល្អង ពេលនេះបងតបស្នងយ៉ាងសក្តិសមណាស់ថ្លៃ
២ បើលួចលាក់មានស្នេហាផ្សេងមិនរកអ្នកក្រៅ លួចស្និទស្នាលមានរឿងអាស្រូវមិត្តជិតស្និទស្រី ទះដៃពីរទើបឮ មិនមែនខុសម្នាក់ទេថ្លៃ ឆ្ងល់រាល់ថ្ងៃទង្វើចរណៃខុសប្លែក
បន្ទរ៖ នៅទីបញ្ចប់ដឹងមុនហើយថា ថ្ងៃនោះគង់មកដល់ គ្មានអ្វីសេសសល់សម្រាប់មនុស្សដែលលះបង់ មើលថែនាងឲ្យល្អ នាងជាមិត្តល្អហ្នឹងអូន ហើយសង្ឃឹងថានាងស្រលាញ់បងជាងអូន ទឹកភ្នែកពេលនេះផ្ញើជូនមនុស្សពីរនាក់ដែលក្បត់ខ្ញុំ មិត្តរបស់ខ្ញុំពិតជាធ្វើបានល្អជាងគេ សង្សារសម្លាញ់ចិត្តគិតថាអូនល្ងង់មែនទេ ជូនពរស្នេហ៍គង់វង្សឋិតថេរជារៀងរហូត៕
No comments:
Post a Comment