Tuesday, May 19, 2015

ដំណើរឆ្លងដែន

ច្រៀងដោយ កែវ សារ៉ាត់

១. ដំណើរឆ្លងដែនអួលណែនឱរា កាត់គ្រាប់កាត់ព្រៃព្រឹក្សា វាសនាកំសត់ណាស់អូន ដៃម្ខាងឱ ស្រីដៃម្ខាងបមបីកូនស្ងួន វេទនាស្ទើរជីវិតសូន្យ តើអូននាងចាំបានទេ ?
២. មកដល់ដីថ្មីស្រីអូនផ្លាស់ចិត្ត ដូចពស់ក្បាលពីរក្បត់ផិត ទ្រូងបងចុកឈាមគ្មានល្ហែរ ឆ្ងាញ់យ៉ាងណាទៅ ? ដង្កូវជ្រាំជនជាតិគេ មិននឹកស្មានថាមាសមេ បែររេព្រោះស្រេកតណ្ហា
R. ជេរ ឬជូនពរស្រីចិត្តសាមាន្យ លបលួចបើកសោសុវណ្ណ ឲ្យព្រានពួនរួមកាយា…អើយ ឃើញច្បាស់នឹងភ្នែកស្រីប្រឹងប្រកែកដោះសារ ចំណងស្នេហ៍យើងកំព្រា ជីវាស្រាយក្បត់បំពាន
៣. នៅមុខចៅក្រមស្រីខំបំភ្លៃ ដោះសារចោរព្រហ្មចារី ផុតភ័យពីទណ្ឌកម្មបាន ណ្ហើយចុះបងសូមលា ពុំងារនៅឲ្យសុខសាន្ត លាស្រីចិត្តចើកតិរច្ឆាន កល្យាណបងសូមជូនពរ៕


No comments:

Post a Comment