ច្រៀងដោយ ម៉ានិត
ផលិតកម្ម Pleng Record គេអស្ចារ្យហើយ
១ ស្គាល់គ្នាយូរហើយតែមិនហ៊ានសុំស្នេហ៍ លួចស្រលាញ់គ្នាយូរដែរតែមិនហ៊ាននិយាយ មាត់ហើបមិនរួច មិនដឹងទេថាកើតអី ប្រហែលមកពីនិស្ស័យខ្ញុំមិនល្អ
២ ជួបគ្នារាល់ថ្ងៃគេមិនដែលសួរថា ពាក់ព័ន្ធនឹងរឿងស្នេហាបន្តិចឡើយ មិនដឹងចិត្តខ្ញុំឬគេដឹងបាត់ទៅហើយ មុខខ្ញុំុបញ្ជាក់ចម្លើយពេកទេដឹង
បន្ទរ មានអ្វីចង់សួរខ្ញុំទេ ដូចជាខ្ញុំស្រលាញ់អ្នកណា ឬក៏អូនអាចសួរថាមានអ្នកណានៅក្នុងចិត្ត សួរមកខ្ញុំសន្យាថា ខ្ញុំឆ្លើយការពិត មិនភរថាតើក្នុងចិត្តមានអ្នកណា ខ្ញុំក៏លួចស្នេហ៍មនុស្សម្នាក់ គេនៅក្នុងបេះដូងនៅឡើយ ម្នាក់នៅទល់មុខខ្ញុំនេះហើយដែលខ្ញុំលួចស្រលាញ់ជាយូរ តែបានត្រឹមឈរមើលខ្នងគេ សួរគេម្នាក់ឯងនៅក្នុងចិត្ត ចង់ណាស់ចង់ប្រាប់ការពិត ថាក្នុងចិត្តមានអ្នកណា?
សួរបងមួយម៉ាត់បានទេ នឹងបានសារភាពស្នេហា សួរថាបងស្រលាញ់អ្នកណា បងនឹងឆ្លើយប្រាប់អូនភ្លាម ថាម្នាក់នោះជារូបអូន បងស្រលាញ់មករហូត សួរបងមក យេៗ
No comments:
Post a Comment