Monday, February 2, 2015

ស្ទឹងកែវ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ស្ទឹងកែវ ហូរទៅឆ្ងាយណាស់ហើយ កែវបងអើយ ភ្លេចរៀម ហើយឬស្នេហា? ហត្ថដែលធ្លាប់ថ្នាក់ថ្នមកាយា វេលានិទ្ទ្រាកណ្តាលព្រៃ 

២ ស្ទឹងកែវ ធ្លាប់តែច្រៀងបំពេ ក្រោមដួងខែ ឲ្យគូស្នេហ៍ភ្លេចទុក្ខភ័យ ថ្ងៃនេះ ស្ទឹងហូរគ្មានប្រណី ចោលព្រៃ ដែលស្រីធ្លាប់រស់នៅ  

R. ស្តាយតែ សម្រស់វង់ភក្ត្រា ស្តាយភ្នួងកេសា ធ្លាប់កើយភ្លៅ ស្នាមខាំ ក្តិចខ្ញាំនៅក្រឡៅ កោតតែចិត្តស្រីពៅ ហូរទៅ គ្មាននឹកនា 

៣ ស្ទឹងកែវ កែវកុំហូរធ្វើអ្វី គួរប្រណី ដល់បក្សីដែលកំព្រា ធ្លាប់បាន ជួបភក្ត្រកែវពំងា គ្រប់គ្រា ដែលគ្នាមកកំសាន្ត ៕ 

ចំប៉ាផ្សារលើ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ឱកំពង់ឆ្នាំង ជាស្រុកកំណើត ចំប៉ាល្អឆើតស្រស់ស្រអែមខ្ចី ខ្ញុំឃើញតាំងពីមិនទាន់ពេញវ័យ ដល់អូនដឹងក្តី រូបល្អផ្តាច់គេ

២ ខ្ញុំដើរច្រើនស្រុក ទោះជិតទោះឆ្ងាយ ចំប៉ារៀងអាយមិនស្មើអូនទេ រំដួលជើងភ្នំតាមមាត់ទន្លេ មិនអាចលើសទ្វេ ល្អលើសស្រីបាន

R) ឱលោកយាយទេពនៅអែបផ្សារក្រោម ចែចូវលួងលោមរូបស្រី អោយបាន មានតែយាយទេជាផ្លូវជាស្ពាន កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ 


III) ចំប៉ាផ្សារលើ សូមផ្ញើដួងចិត្ត ផ្ញើទាំងជីវិតលុះអស់សង្ខារ ស្រអែមមាសបងកែវកុំដោះសារ រួបរួមស្នេហាជាតិនេះតែមួយ៕ 

កុលាបបាត់ដំបង

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ កុលាបបាត់ដំបងអើយ បងមកវិញហើយណាថ្លៃ ឱកូលាបដែលបងស្រមៃ តើថ្លៃនៅទីណាអូន?

២ បងវិលមករកពៅ ១០ឆ្នាំផុតទៅហើយស្ងួន អន្ទះសាចង់ជួបមុខអូន តើស្រីល្អយ៉ាងណាទៅស្រី?

បន្ទរ៖ បងឮតែគេប្រាប់ថា ស្រស់ជីវ៉ាអូនល្អឥតបី អូននាងល្អជាងផ្កាចំប៉ី សៀមរាបទៀតថ្លៃ តើមែនឬទេ?

៣ បើសិនរៀមមានវាសនា បានជួបបុប្ផាម្ចាស់ស្នេហ៍ បងនឹងខំស្រោចទឹកថ្នមថែ ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត

ស្តាប់ស្នូររហាត់

ច្រៀងដោយ ស៊ិន ស៊ីសាមុត

(១) ស្តាប់ស្នូររហាត់យប់ស្ងាត់រវើយ ស្នេហ៍អើយអូនអើយក្រោកឡើង រៀមសូមផ្តែផ្តាំ ទឹកភ្នែករៀមហូរ ហូរព្រោះតែកម្ម ច្រើនឆ្នាំដែលរៀមរង់ចាំ ចាំជួបនឹងស្រី

(២)សូមមន្តតន្រី្តបំភ្លៃសណ្តំ រៀបចំដឹកនាំចិត្តមុំឲ្យបានយល់ន័យ
ថាស្នេហ៍សម្បិត្តក្រោយមានទុក្ខភ័យ ស្តាយវ័យស្រីក្រមុំគួរកុំគិតងាយ

(៣) . ព្រះនាងចេកនាងចម ដែលខ្ញុំធ្លាប់បង្គំថ្វាត់ថ្វាយ មេត្តាពន្យល់ឆោមឆាយ និងម្តាយ ឲ្យណាយពីភពអប្រិយ

(៤) . រហាត់ទឹកអើយ ! មេត្តាខ្ញុំផង សូមបងជួយនាំកម្រងស្នេហ៍ចងនិស្ស័យ ជំរាបដល់ម្ចាស់ជីវិតថ្លើមថ្លៃ ថាខ្ញុំរង់ចាំតរណី លុះគ្រាក្ស័យអើយ៕

ស្នេហ៍ដូចជើងមេឃ

ច្រៀងដោយ ស៊ិន ស៊ីសាមុត និង​រស់​ សេរីសុទ្ធា

១ (ស) ស្នេហ៍អើយស្នេហ៍ដូចជើងមេឃ នៅឆ្ងាយពេកធ្វើ​ម្តេច​ទៅ​ដល់ ចិត្ត​ស្នេហ៍​នៅ​តែ​អំពល់​នៅតែ​ខ្វល់​រាល់​ថ្ងៃ​ខ្លោច​ផ្សា​

២ (ប) ស្នេហ៍អើយ​ស្នេហ៍ដូចជើង​មេឃ ឆ្ងាយ​អនេក​ឆ្ងាយ​ពី​ហត្ថា គ្មាន​សង្ឃឹម​ថា​បាន​ឡើយ​ណា​ គេង​សោកា​កណ្តោច​កណ្តែង

R (ស) ថ្ងៃ​ណា​ទើប​មេឃ​ប្រណី​ ឲ្យ​ស្រី​ផុត​ក្តីចម្បែង (ប) ស្នេហ៍​ស្រីមាន​ន័យ​ដូច​ផ្សែង​ ចម្បែង​ក្រែង​ចាប់​មិន​បាន​

៣ (ប) គេង​ចាំ​លុះ​សូន្យ​សង្ខារ (ស) ក្រែង​វាសនា​បាន​ជួប​ប្រាណ (រួម) បើជួប​ៗ​លុះ​អវសាន កល្យាណហើយ​នឹង​រូប​បង​៕​

—

ចៅដក

 ច្រៀងដោយ ស៊ិន ស៊ីសាមុត និង​រស់​ សេរីសុទ្ធា

១) (ប) រសៀលគងព្រៃ រៃយំល្វើយល្វើយ ឱកែវបងអ្ហើយ នាងនៅទីណា? បងសែនអាល័យស្ទើរក្ស័យសង្ខារ រង់ចាំស្នេហាគ្មានលោះពេលឡើយ ឱចៅដកដកអើយចៅដកល្ហុង អញ្ជើញមន្តស្នេហ៍វីយូឡុង ប្រឹងកូតហៅស្រី មកឆាប់រ៉ា

២) (ស) អូនមកដល់ហើយ បងអើយកុំសង្ការ វីយូឡុងប្រាប់អូនថា ស្នេហានៅចាំ អូនសែនភិតភ័យ ហឬទ័យប្រេះស្រាំ ឮសូរបងផ្តាំ អោយអូនមកជួប ឱចៅដកដកអើយចៅដកចំប៉ា អញ្ជើញមន្តស្នេហ៍ហ្គីតា ជួយថ្នមស្នេហាអោយខ្ញុំផង

៣) (ប) បងមិនខឹងទេ ម្ចាស់ស្នេហ៍កុំសៅហ្មង ហ្គីតាប្រាប់បង ថាអូនមកហើយ ស្តាយស្រស់ភក្ត្រ័ឆ្មម បងសូមកៀកកើយ សូមកើយអូនជាខ្នើយប្រចាំជីវិត ឱចៅដកដកអើយ ចៅដកនួនស្រី អញ្ជើញមន្តស្នេហ៍ចាប៉ី សូមអ្នកបំភ្លៃបំពេរពៅ

៤) (ស) បងមើលតារា ឆាយាសន្ធៅ កាយអូននែបនៅជាមួយសង្សារ (ប) បងចាប់ជន្លេន ក្តិចស្ទូចមច្ឆា អោនថើបបុប្ផា ទុកជាសាក្សី ឱចៅដកដកអើយ ចៅដកក្តាំងងា អញ្ជើញភ្លេងទាំងអស់គ្នា ប្រគុំបំពេរគូខ្ញុំផង៕

អូនរាំសមទេ

ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា និង​ប៉ែន រ៉ន

១ (ស.)អូនរាំសមទេ អើយមើលនេ៎ ដៃអូនទន់ក្រៃ អូនរាំសមទេ អើយមើលនេ៎ ដៃអូនទន់ក្រៃ
(ប.)សមណាស់ណាពិសី ម្រាមដៃដូចកេន្នរ ទន់ល្អរាំសារវ៉ាន់ បងសូមកាន់ អង្អែលដៃបានទេ

២ (ស.)បងអង្អែលដៃបាន អើយតែប្រាណ កល្យាណកុំប៉ះអី បងអង្អែលដៃបាន អើយតែប្រាណ កល្យាណកុំប៉ះអី (ប.) ចុះមុខពិសី ចុះថ្ពាល់ពិសី ប៉ះបានទេស្រី ស.ថាប៉ះមុខអី ប៉ះដៃបានហើយ៕