ច្រៀងដោយ ស៊ិន ស៊ីសាមុត
១ ឱកំពង់ឆ្នាំង
ជាស្រុកកំណើត ចំប៉ាល្អឆើតស្រស់ស្រអែមខ្ចី ខ្ញុំឃើញតាំងពីមិនទាន់ពេញវ័យ
ដល់អូនដឹងក្តី រូបល្អផ្តាច់គេ
២ ខ្ញុំដើរច្រើនស្រុក
ទោះជិតទោះឆ្ងាយ ចំប៉ារៀងអាយមិនស្មើអូនទេ រំដួលជើងភ្នំតាមមាត់ទន្លេ
មិនអាចលើសទ្វេ ល្អលើសស្រីបាន
R) ឱលោកយាយទេពនៅអែបផ្សារក្រោម
ចែចូវលួងលោមរូបស្រី អោយបាន
មានតែយាយទេជាផ្លូវជាស្ពាន កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ
III) ចំប៉ាផ្សារលើ
សូមផ្ញើដួងចិត្ត ផ្ញើទាំងជីវិតលុះអស់សង្ខារ ស្រអែមមាសបងកែវកុំដោះសារ
រួបរួមស្នេហាជាតិនេះតែមួយ៕
No comments:
Post a Comment