ច្រៀងដោយ ស៊ិន ស៊ីសាមុត
១ ស្ទឹងកែវ
ហូរទៅឆ្ងាយណាស់ហើយ កែវបងអើយ ភ្លេចរៀម ហើយឬស្នេហា? ហត្ថដែលធ្លាប់ថ្នាក់ថ្នមកាយា
វេលានិទ្ទ្រាកណ្តាលព្រៃ
២
ស្ទឹងកែវ
ធ្លាប់តែច្រៀងបំពេ ក្រោមដួងខែ ឲ្យគូស្នេហ៍ភ្លេចទុក្ខភ័យ ថ្ងៃនេះ
ស្ទឹងហូរគ្មានប្រណី ចោលព្រៃ ដែលស្រីធ្លាប់រស់នៅ
R. ស្តាយតែ សម្រស់វង់ភក្ត្រា ស្តាយភ្នួងកេសា ធ្លាប់កើយភ្លៅ ស្នាមខាំ ក្តិចខ្ញាំនៅក្រឡៅ កោតតែចិត្តស្រីពៅ ហូរទៅ គ្មាននឹកនា
៣ ស្ទឹងកែវ កែវកុំហូរធ្វើអ្វី គួរប្រណី ដល់បក្សីដែលកំព្រា ធ្លាប់បាន ជួបភក្ត្រកែវពំងា គ្រប់គ្រា ដែលគ្នាមកកំសាន្ត ៕
No comments:
Post a Comment