ច្រៀងដោយ ស៊ិន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១ (ស) ស្នេហ៍អើយស្នេហ៍ដូចជើងមេឃ
នៅឆ្ងាយពេកធ្វើម្តេចទៅដល់
ចិត្តស្នេហ៍នៅតែអំពល់នៅតែខ្វល់រាល់ថ្ងៃខ្លោចផ្សា
២ (ប) ស្នេហ៍អើយស្នេហ៍ដូចជើងមេឃ ឆ្ងាយអនេកឆ្ងាយពីហត្ថា
គ្មានសង្ឃឹមថាបានឡើយណា គេងសោកាកណ្តោចកណ្តែង
R (ស) ថ្ងៃណាទើបមេឃប្រណី
ឲ្យស្រីផុតក្តីចម្បែង (ប) ស្នេហ៍ស្រីមានន័យដូចផ្សែង
ចម្បែងក្រែងចាប់មិនបាន
៣ (ប) គេងចាំលុះសូន្យសង្ខារ (ស) ក្រែងវាសនាបានជួបប្រាណ (រួម) បើជួបៗលុះអវសាន
កល្យាណហើយនឹងរូបបង៕
No comments:
Post a Comment