Friday, January 30, 2015

លាទៅបម្រើជាតិ

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​ហួយ​ មាស

១. ស..ធម្មជាតិអើយ អ្នកស្ងៀមស្ងាត់ ហាក់មានវិបត្តិ ដូចខ្ញុំដែរ ចំណែកខ្ញុំព្រួយ ព្រោះស្នេហ៍ ខ្លាចតែចិត្តគេ ដាច់អាល័យ ស្នេហ៍ឃ្លាតឆ្ងាយៗ ពីប្រាណខានជួបភ័ក្ត្រ តើអោយរំពឹងអ្នកណា?

២. ប..បងមិនបំភ្លេចអូនទេ បងឃ្លាតពីស្នេហ៍ម្ចាស់ចិន្តា ទៅបំរើជាតិនិងសាសនា សូមតាំងចិន្តា ណាពិសី កុំព្រួយអ្វីប្តីមកវិញ​​  ​​​​​មកមិនខាន កល្យាណចាំទទួលបង

បន្ទរ ស..ខ្លួនអូនជាស្រី សេចក្តីរលឹក នឹកប្តីធ្លាប់បីត្រកង តែអូនមិនអាច ឃាត់ឃាំងបង នេះម្តង មិនអោយអូនព្រួយម្តេចបាន ប..ញញឹមទៅថ្លៃ ដើម្បីទុកជា រស្មីក្តីសុខសាន្ត បងឃ្លាតទៅ ចិត្តនៅនឹងកល្យាណ ភ្លេចមិនបាន មិនបានទេអូន

៣. ស..អូនគ្មានអ្នកពឹងពាក់ទេ គឺមានតែរូបប្រុសស្ងួន សូមបងប្រយ័ត្នថែខ្លួន
អូនបែរបន់អោយបង ឆាប់បានវិលត្រលប់ មកផ្ទះវិញ មករួមក្តីស្នេហា

៤. ប..កុំព្រួយឡើយព្រលឹងចិត្ត បងពិតមិនភ្លេចសន្យា បងសូមស្បថសច្ចា សូមអោយលោកា ធ្វើសាក្សី ថាស្នេហ៍ៗភក្តី តែស្រីស្រស់ លុះអស់សង្ខារ៕
—

ជីវិតអ្នកកំប្លែង

ច្រៀងដោយ ពាក់មី
អាល់ប៊ុម ថោន CD 55

១ ច្រៀងគូរនឹងភ្លេង​ចម្រៀងបទនេះប្រាប់​ពី​រឿងពិត ការតស៊ូក្នុង​ឆាកជីវិត ផ្ញើជូនប្រិយមិត្តស្តាប់​ក្នុង​ពេល​នឹង ជាអ្នក​កំប្លែង​ទឹកភ្នែក​ម្នាក់​ឯង​គ្មាន​អ្នកណាដឹង រឿងក្រៅឆាកលំបាកខំប្រឹង មុនមាន​ថ្ងៃហ្នឹង​ជីវិតយ៉ាងណា

២ មកដល់​ដីក្រុង​ធ្វើការសំណង់​ញើសហូរដូរបាយ ឃ្លាននំចំណីក៏មិន​ហ៊ាន​ចាយ សន្សំឲ្យ​ម្តាយ​ដោះស្រាយ​បញ្ហា ដីតិចកូនច្រើន​ស្រូវ​ហូប​មិន​គ្រាន់ស្រែមួយហិកតា ញើសដូចឈាមរៀមច្បងគ្រួសារ មិន​ដឹង​ថ្ងៃ​ណា​ផុត​កម្មវេរា

បន្ទរ៖ ទូរទស្សន៍រើសអ្នក​កំប្លែង ដាក់​ពាក្យ​ម្នាក់​ឯង​សម្តែង​មុខ​គណកម្មការ ទឹកដោះម៉ែថ្លៃ​កូន​មាន​និស្ស័យ​ជាប់​ជា​តារា ម៉ែអរពេកហូរទឹកនេត្រា សង្ឃឹម​គ្រួសាររួចពីក្រក្រី

៣ ចម្រៀងបទនេះលើកដៃសម្ពះបួងសួងជូនពរ ពុកម៉ែបងប្អូនសូមសំណាងល្អ មានអ្នកគាំទ្រ​ទើប​ខ្ញុំ​បាន​ល្បី សូម​បើក​បេះដូង​ដាក់​រូប​ខ្ញុំផង​ដាក់​ដួង​ហឬទ័យ សូម​ទេវតា​រក្សា​ឆ្នាំ​ថ្មី ឲ្យ​ខ្មែរ​ប្រុសស្រី​សុខសាន្តរាង​អើយ៕

តែងសេចក្តីពីឪពុក

ច្រៀងដោយ ករុណា ពេជ្រ
អាល់ប៊ុម ថោន CD 55


១ ​​កាល​ខ្ញុំ​នៅរៀន​ គ្រូបាន​ដាក់​តែ​ង​សេចក្តី រៀប​រាប់​ពី​អត្ថន័យ​ តម្លៃ​ពីពុក​និងម៉ែ​ ទឹកភ្នែកខ្ញុំហូរ ខួរក្បាល​ក៏ដូច​ទទេរ​ ខំកាន់​ប៊ិចសរសេរ ប៉ុន្តែបាន​ពិន្ទុពីរ

២ ទឹកភ្នែកហូរស្រក់​ តក់ៗនៅលើសៀវភៅ ឲ្យខ្ញុំរៀប​រាប់​ម្តេចទៅ បើខ្លួនគ្មានពុកដូចគេ សំបុក​ឥតបារ​ ធំឡើងកាលណាឃើញតែអ្នកម៉ែ ម៉ែម្នាក់គត់នៅក្បែរ មើលថែខ្ញុំគ្រប់វេលា

បន្ទរ៖ លើលោកនេះពុកខ្ញុំ​មិន​ដូច​ពុកគេទេ កាលពុកគាត់សុំបែកម៉ែ ម៉ែយំសំពះដល់ដី ពុកមានស្រី​ផ្សេង​ ម៉ែយំស្ទើតែលិចលោកកិយ កាលនោះខ្ញុំ​នៅក្មេង​ខ្ចី មិន​ទាន់​ដឹង​អី ត្រឹម​យំតាមម៉ែ

៣ នេះជារឿងពិត ជីវិតរបស់​មនុស្សម្នាក់ ព្រោះតែខ្លាចប្រឡងធ្លាក់ ទើបទៅលួចមើលពុកគេ ពីតូចដល់​ធំ ពុកខ្ញុំ​មិន​ដែល​មើលថែ​ ក៏ខ្ញុំ​អាច​សរសេរ ថាពុកខ្ញុំ​សែន​មាន​គុណណាស់៕

អស់​មួយ​ខែ​សល់​មួយ​ខែ

ច្រៀង​ដោយ​ ជា សាវឿន និង​រស់ សេរីសុទ្ធា

១ (ស) ចិត្តអូនប្លែកណាស់ ស្ទើរខ្មាស់គេស្លាប់ទៅហើយ អ្នកប្តីអូនអ្ហើយ ទៅធ្វើការមួយយប់ទល់ព្រឹក ការអ្វីច្រើនម្លេះ ប្លែកតែបងរវល់ឥតឈប់ ថ្ងៃណាក៍យប់លុះត្រឡប់ធំក្លិនតែស្រា អូនសួរពេលណា ប្រុសបងឆ្លើយថាចៅហ្វាយលោកប៉ាវផឹក 

២ (ប) ហ៊ឺ! ធ្វើការចង់ងាប់ ព្រោះចង់ផ្គាប់ចិត្តលោកធំ ការគរដូចភ្នំមកផ្ទះវិញចោទបងប្រមឹក យូរៗញ៉ាំម្តងបងការពារក្រែងកើតរោគស្ពឹក ម៉ែថាបើផឹកសូមកុំឱ្យតែបងមានស្រីអូនអ្ហើយកុំភ័យបងមិនមានថ្មី ឱ្យស្រីនៅមេម៉ាយ


៣ (ស) នែបង !! បើកលុយគ្មានសល់ អូនឆ្ងល់បាត់រាល់តែខែ (ប) កុំមាត់ខ្មាស់គេ ឱ ! មាសស្នេហ៍បងយកទៅចាយ (ស) ហ៊ឹស! ច្បាស់ជាមានស្រី ហើយញុំាស្រាហ៊ឺហារសប្បាយ  (ប) អូនអើយកុំស្តាយអស់មួយខែនៅសល់មួយខែ (ស) យ៉ើស! ថ្ងៃក្រោយមិនកែ តែបាត់ប្រាក់ខែ ម៉ែឱ្យលែងបងហើយ៕ 

ស្រណោះអូរជ្រៅ

ច្រៀង​ដោយ​ ស៊ីន ស៊ីសាមុត និង​រស់ សេរីសុទ្ធា

១ (ប) ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនឹងអូន ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនឹងអូន កាច់ត្រួយត្រកួន កាច់ត្រួយត្រកួន ដែលស្រស់ស្រីស្ងួន ដាំទុកអោយបង

២ (ស) ស្រណោះច្រវ៉ា បងអុំច្រវ៉ាដងវែង ស្រណោះច្រវ៉ា បងអុំច្រវ៉ាដងវែង បងអុំម្នាក់ឯង បងអុំម្នាក់ឯង អូនព្រួយចំបែង ក្រែងបងធ្លាក់ទឹក

៣ (ប) បើធ្លាក់ទឹកបឹង ព្រលឹងបងមិនសូវព្រួយ បើធ្លាក់ទឹកបឹង ព្រលឹងបងមិនសូវព្រួយ
បងអាងអូនជួយ បងអាងអូនជួយ ទុកតែដៃមួយ ហុចអោយអូនចាប់


៤ (ស) បើចាប់ដៃបាន កុំស្មានថាអូននឹងលែង បើចាប់ដៃបាន កុំស្មានថាអូននឹងលែង
អូសកាត់គុម្ពត្រែង អូសកាត់គុម្ពត្រែង របូតដៃឯង ទើបលែងដៃបាន៕

Thursday, January 29, 2015

ស្រណោះភ្លៀង

ច្រៀងដោយ អ៊ឹង ណារី

១ ស្រណោះភ្លៀង ដូចសំនៀងស្រី ធ្លាប់ឮរាល់ថ្ងៃ អោយរៀមស្រមៃនឹក រាល់ពេលថ្ងៃយប់ព្រឹក នឹកអើយសែននឹក រលឹកមាសស្ងួន នួនធ្លាប់ស្នេហា
—
២ ស្រណោះភ្លៀង ដូចចម្រៀងស្នេហ៍ បងច្រៀងបំពេរ អោយកើយលើឱរ៉ា ឥឡូវបាត់ពៅទៅណា អោយរៀមខ្លោចផ្សា ព្រោះតែកនិដ្ឋា ឃ្លាតឆ្ងាយពីបង
—
R អូនភ្លេចហើយ ភ្លេចខ្នើយកំសត់ អូនភ្លេចបទ ដែលរៀមបំពេរនួនល្អង ភ្លេចមុងពូកខ្នើយ​ធ្លាប់កល់​កើយ មិនដែលអោយហ្មង អូនភ្លេចចំណង ដៃអូននិងបង ក្នុងថ្ងៃរៀបការ
—
៣ ស្រណោះភ្លៀង ច្រៀងទាំងទឹកភ្នែក ច្រៀងរឿងសង្វែក រឿងជីវិតខ្លោចផ្សា ថ្ងៃនេះទៅមុខកំព្រា វេទនាដួងចិត្ត ជីវិតឥតន័យ លុះថ្ងៃអវសាន៕

Wednesday, January 28, 2015

ផ្កាយព្រះអង្គារ

ច្រៀងដោយ ស៊ីន ស៊ីសាមុត

ឪផ្កាយអើយ​ផ្កាយ​ៗព្រះអង្គារ

១.​ឪផ្កាយអើយ​ផ្កាយ​ៗព្រះអង្គារ រះឆ្ងាយផសធារមិនងាយ​ឈោង​បាន​​ មនុស្សក្នុង​លោកា​ប្រា​ថ្នា​គ្រប់ប្រាណ មនុស្សក្នុង​លោកា​ប្រា​ថ្នា​​គ្រប់​ប្រាណ ព្រោះតែចង់បាន​ផ្កាយ​មក​ថ្នម​បី

២. ផ្កាយព្រះអង្គារនាម​ជា​បុប្ផា ដែល​ដួងចិន្តា​ខ្ញុំ​ប៉ង​បេតី  ខំអុជធូប​ផ្សង​បំណង​រាល់​ថ្ងៃ ខំអុជធូប​ផ្សង​បំណង​រាល់​ថ្ងៃ ឲ្យបាន​ជួប​ថ្លៃ​ជា​គូរជីវិត

R. ផ្កាយ​អើយ​ផ្កាយ​ព្រះ​អង្គារ បង​សូម​សន្ទនា​ភាសាដួង​ចិត្ត បើ​សិន​មាស​ឆ្អិន​នាង​មិន​អាណិត​ រូបបង​ត្រូវ​ព្រួ​យ​អស់​មួយ​ជីវិត​ នេះ គឺ​ពាក្យ​ពិត​មិន​​ប្រឌិត​ទេ​

៣. ឪផ្កាយ​ស្នេហ៍​អើយ​ស្នេហ៍​មាន​​តែ​មួយ  សូម​មេត្តា​ជួយ​ប្រណី​ក្តី​ស្នេហ៍​


ទើប​ពន្លកខ្ជី​ស្រី​កុំ​ស្តី​ជេរ​​ ទើប​ពន្លកខ្ជី​ស្រី​កុំ​ស្តី​ជេរ ស្រោ​ច​ទឹក​ថ្មម​ថែគង់​ស្នេហ៍​រុងរឿង​៕​