ច្រៀងដោយ ជា សាវឿន និងរស់ សេរីសុទ្ធា
១ (ស) ចិត្តអូនប្លែកណាស់
ស្ទើរខ្មាស់គេស្លាប់ទៅហើយ អ្នកប្តីអូនអ្ហើយ ទៅធ្វើការមួយយប់ទល់ព្រឹក ការអ្វីច្រើនម្លេះ
ប្លែកតែបងរវល់ឥតឈប់ ថ្ងៃណាក៍យប់លុះត្រឡប់ធំក្លិនតែស្រា អូនសួរពេលណា
ប្រុសបងឆ្លើយថាចៅហ្វាយលោកប៉ាវផឹក
២ (ប) ហ៊ឺ! ធ្វើការចង់ងាប់ ព្រោះចង់ផ្គាប់ចិត្តលោកធំ ការគរដូចភ្នំមកផ្ទះវិញចោទបងប្រមឹក យូរៗញ៉ាំម្តងបងការពារក្រែងកើតរោគស្ពឹក ម៉ែថាបើផឹកសូមកុំឱ្យតែបងមានស្រីអូនអ្ហើយកុំភ័យបងមិនមានថ្មី ឱ្យស្រីនៅមេម៉ាយ
៣ (ស) នែបង !! បើកលុយគ្មានសល់ អូនឆ្ងល់បាត់រាល់តែខែ (ប) កុំមាត់ខ្មាស់គេ ឱ ! មាសស្នេហ៍បងយកទៅចាយ (ស) ហ៊ឹស! ច្បាស់ជាមានស្រី ហើយញុំាស្រាហ៊ឺហារសប្បាយ (ប) អូនអើយកុំស្តាយអស់មួយខែនៅសល់មួយខែ (ស) យ៉ើស! ថ្ងៃក្រោយមិនកែ តែបាត់ប្រាក់ខែ ម៉ែឱ្យលែងបងហើយ៕
No comments:
Post a Comment