Friday, January 30, 2015

លាទៅបម្រើជាតិ

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​ហួយ​ មាស

១. ស..ធម្មជាតិអើយ អ្នកស្ងៀមស្ងាត់ ហាក់មានវិបត្តិ ដូចខ្ញុំដែរ ចំណែកខ្ញុំព្រួយ ព្រោះស្នេហ៍ ខ្លាចតែចិត្តគេ ដាច់អាល័យ ស្នេហ៍ឃ្លាតឆ្ងាយៗ ពីប្រាណខានជួបភ័ក្ត្រ តើអោយរំពឹងអ្នកណា?

២. ប..បងមិនបំភ្លេចអូនទេ បងឃ្លាតពីស្នេហ៍ម្ចាស់ចិន្តា ទៅបំរើជាតិនិងសាសនា សូមតាំងចិន្តា ណាពិសី កុំព្រួយអ្វីប្តីមកវិញ​​  ​​​​​មកមិនខាន កល្យាណចាំទទួលបង

បន្ទរ ស..ខ្លួនអូនជាស្រី សេចក្តីរលឹក នឹកប្តីធ្លាប់បីត្រកង តែអូនមិនអាច ឃាត់ឃាំងបង នេះម្តង មិនអោយអូនព្រួយម្តេចបាន ប..ញញឹមទៅថ្លៃ ដើម្បីទុកជា រស្មីក្តីសុខសាន្ត បងឃ្លាតទៅ ចិត្តនៅនឹងកល្យាណ ភ្លេចមិនបាន មិនបានទេអូន

៣. ស..អូនគ្មានអ្នកពឹងពាក់ទេ គឺមានតែរូបប្រុសស្ងួន សូមបងប្រយ័ត្នថែខ្លួន
អូនបែរបន់អោយបង ឆាប់បានវិលត្រលប់ មកផ្ទះវិញ មករួមក្តីស្នេហា

៤. ប..កុំព្រួយឡើយព្រលឹងចិត្ត បងពិតមិនភ្លេចសន្យា បងសូមស្បថសច្ចា សូមអោយលោកា ធ្វើសាក្សី ថាស្នេហ៍ៗភក្តី តែស្រីស្រស់ លុះអស់សង្ខារ៕

No comments:

Post a Comment