ច្រៀងដោយ អ៊ឹង ណារី
១ ស្រណោះភ្លៀង
ដូចសំនៀងស្រី ធ្លាប់ឮរាល់ថ្ងៃ អោយរៀមស្រមៃនឹក រាល់ពេលថ្ងៃយប់ព្រឹក នឹកអើយសែននឹក រលឹកមាសស្ងួន នួនធ្លាប់ស្នេហា
២ ស្រណោះភ្លៀង
ដូចចម្រៀងស្នេហ៍
បងច្រៀងបំពេរ
អោយកើយលើឱរ៉ា ឥឡូវបាត់ពៅទៅណា អោយរៀមខ្លោចផ្សា ព្រោះតែកនិដ្ឋា ឃ្លាតឆ្ងាយពីបង
R អូនភ្លេចហើយ
ភ្លេចខ្នើយកំសត់ អូនភ្លេចបទ ដែលរៀមបំពេរនួនល្អង ភ្លេចមុងពូកខ្នើយធ្លាប់កល់កើយ
មិនដែលអោយហ្មង អូនភ្លេចចំណង ដៃអូននិងបង ក្នុងថ្ងៃរៀបការ
៣ ស្រណោះភ្លៀង
ច្រៀងទាំងទឹកភ្នែក ច្រៀងរឿងសង្វែក រឿងជីវិតខ្លោចផ្សា ថ្ងៃនេះទៅមុខកំព្រា វេទនាដួងចិត្ត ជីវិតឥតន័យ លុះថ្ងៃអវសាន៕
No comments:
Post a Comment