Friday, January 30, 2015

ស្រណោះអូរជ្រៅ

ច្រៀង​ដោយ​ ស៊ីន ស៊ីសាមុត និង​រស់ សេរីសុទ្ធា

១ (ប) ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនឹងអូន ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនឹងអូន កាច់ត្រួយត្រកួន កាច់ត្រួយត្រកួន ដែលស្រស់ស្រីស្ងួន ដាំទុកអោយបង

២ (ស) ស្រណោះច្រវ៉ា បងអុំច្រវ៉ាដងវែង ស្រណោះច្រវ៉ា បងអុំច្រវ៉ាដងវែង បងអុំម្នាក់ឯង បងអុំម្នាក់ឯង អូនព្រួយចំបែង ក្រែងបងធ្លាក់ទឹក

៣ (ប) បើធ្លាក់ទឹកបឹង ព្រលឹងបងមិនសូវព្រួយ បើធ្លាក់ទឹកបឹង ព្រលឹងបងមិនសូវព្រួយ
បងអាងអូនជួយ បងអាងអូនជួយ ទុកតែដៃមួយ ហុចអោយអូនចាប់


៤ (ស) បើចាប់ដៃបាន កុំស្មានថាអូននឹងលែង បើចាប់ដៃបាន កុំស្មានថាអូននឹងលែង
អូសកាត់គុម្ពត្រែង អូសកាត់គុម្ពត្រែង របូតដៃឯង ទើបលែងដៃបាន៕

No comments:

Post a Comment