ច្រៀងដោយ ពាក់មី
អាល់ប៊ុម ថោន CD 55
១ ច្រៀងគូរនឹងភ្លេងចម្រៀងបទនេះប្រាប់ពីរឿងពិត ការតស៊ូក្នុងឆាកជីវិត ផ្ញើជូនប្រិយមិត្តស្តាប់ក្នុងពេលនឹង ជាអ្នកកំប្លែងទឹកភ្នែកម្នាក់ឯងគ្មានអ្នកណាដឹង រឿងក្រៅឆាកលំបាកខំប្រឹង មុនមានថ្ងៃហ្នឹងជីវិតយ៉ាងណា
២ មកដល់ដីក្រុងធ្វើការសំណង់ញើសហូរដូរបាយ ឃ្លាននំចំណីក៏មិនហ៊ានចាយ សន្សំឲ្យម្តាយដោះស្រាយបញ្ហា ដីតិចកូនច្រើនស្រូវហូបមិនគ្រាន់ស្រែមួយហិកតា ញើសដូចឈាមរៀមច្បងគ្រួសារ មិនដឹងថ្ងៃណាផុតកម្មវេរា
បន្ទរ៖ ទូរទស្សន៍រើសអ្នកកំប្លែង ដាក់ពាក្យម្នាក់ឯងសម្តែងមុខគណកម្មការ ទឹកដោះម៉ែថ្លៃកូនមាននិស្ស័យជាប់ជាតារា ម៉ែអរពេកហូរទឹកនេត្រា សង្ឃឹមគ្រួសាររួចពីក្រក្រី
៣ ចម្រៀងបទនេះលើកដៃសម្ពះបួងសួងជូនពរ ពុកម៉ែបងប្អូនសូមសំណាងល្អ មានអ្នកគាំទ្រទើបខ្ញុំបានល្បី សូមបើកបេះដូងដាក់រូបខ្ញុំផងដាក់ដួងហឬទ័យ សូមទេវតារក្សាឆ្នាំថ្មី ឲ្យខ្មែរប្រុសស្រីសុខសាន្តរាងអើយ៕
No comments:
Post a Comment