រស្មីហង្សមាស 593
ទឹកភ្នែកហូរៗឡើងលិចថ្ពាល់ ស្គាល់ទឹកភ្នែកតាំងពីនៅក្មេង លេបទុក្ខម្នាក់ឯងត្រាំត្រែងឈឺផ្សា មានទ្រព្យធនមានរូបសម្បត្តិ តែអត់មានភ័ព្វវាសនា ព្រោះគ្រួសារថ្ងៃណាក៏ឈ្លោះគ្នាដែរ
ប៉ានិងម៉ាក់នៅបែកពីកូន បងនិងប្អូនក៏ឆ្ងាយនិស័្សយ មានប្តីតែប្តីមិនដែលមើលថែ រស់រាល់ថ្ងៃស្លាប់ក្តីសង្ឃឹម ញញឹមទៅទាំងយំទេ ពេលឃើញគេមានថ្មីភ្លេចប្រពន្ធកូន
មានសំណាងតែគ្មានសុភមង្គល គេមិនយោគយល់ គេគិតតែសុខផ្ទាល់ខ្លួន រស់មិនចុះសម្រុងហ្នឹងគ្នា ឲ្យខ្ញុំគ្រាំគ្រាផ្ទួនៗ ដេកយំអោបកូនរងារ
អ្នកខាងក្រៅថាខ្ញុំសុខណាស់ មានរឿងខ្លះអ្នកមិនដឹងទេ ព្រោះគេសំដែងបានសមគ្រប់គ្រា ប្តីប្រពន្ធល្អតែមតែឈ្មោះ ឯចិត្តវិញរស់ឆ្ងាយគ្នា ទើបខ្ញុំយំសុំស្មាលាលុះក្ស័យ
ប្តីប្រពន្ធមិនយល់ចិត្តគ្នា គឺរស់ពិបាកខ្លាំងណាស់ ព្រោះរស់ខ្វះនូវភាពកកក្តៅពីមនុស្សក្បែរខ្លួន ៕
Thursday, November 16, 2017
Wednesday, November 15, 2017
ហ្សូណូ ស្អប់អូនដែលធ្វើឲ្យបងយំ
រស្មីហង្សមាស 593
ផ្តើមស្រលាញ់ ផ្តើមអស់សង្ឃឹម ប្រឹងញញឹមទាំងទឺកភ្នែកហូរជោគប្រាណ ទៅមុខមិនរួច ត្រឡប់ក្រោយក៏មិនបាន ចិត្តស្រលាញ់ប៉ុន្មានដូចត្រូវធ្វើបាបខ្លួនឯង
ស្នេហ៍ធ្វើអ្វី នឹកគេធ្វើអ្វី បើចិត្តស្រីបំពានក្តីស្មោះពីបង បេះដូងទន់ជ្រាយ ផ្ទុកពេញដោយភាពសៅហ្មង ពាក្យស្រលាញ់បងប្រែទៅជាស្អប់
ស្អប់អូនដែលធ្វើឲ្យបងយំ ស្អប់ម៉ុមស្រលាញ់គេ ស្អប់មនុស្សដែលអូនស្នេហ៍ ស្អប់គេដែលស្នេហ៍ថ្លៃហើយស្អប់ខ្លួនដែលព្រមឲ្យអូនទៅ បើចិត្តនៅ មិនទាន់ភ្លេច ផ្ញើរជីវិតនៅសល់ សូម្បីបេះដូងនេះ នៅអូន៕

Friday, November 3, 2017
ឆន សុវណ្ណរាជ ស្នាមញញឹមក្បត់ទឹកភ្នែក
រស្មីហង្សមាស CD ៥៩៣
មិនបន្ទោសមេឃដី គ្មានអ្វីហាមវេលាបែកគ្នា មានតែទឹកភ្នែករម្លែកចិត្តស្នេហ៍ដែលហូរទៅ តែបងហាមខ្លួនឯងមិនឲ្យភ្លេចស្នេហ៍ពៅ ដល់ឥឡូវចិត្តនៅចាំអូន
មិនអាចលុបស្នេហ៍ចាស់ ទោះយូរយ៉ាងណាក៏នៅចាំ ចាំពេញដោយទុក្ខ ទឹកចិត្តស្នេហ៍លើសលប់ ចំពោះអូន ឈរក្រោមភ្លៀងស្តាប់ឮបទចម្រៀងបេះដូង នឹកដល់អូន បងយំម្នាក់ឯង
បងចង់អោបហើយលាក់អូនទុកក្នុងចិត្ត បើអាចជួបគ្នាម្តងទៀត បេះដូងមួយនេះស្ទើរឆ្កួតព្រោះមិនចង់ឃ្លាត ឃ្លាតអូនរស់ដូចស្លាប់
ស្នាមញញឹមក្បត់ទឹកភ្នែក មិនរារ៉ែកពេលចេញទៅ ដល់ឥឡូវចិត្តនេះឈឺចាប់ដូចស្លាប់ទាំងរស់ ចង់អោបអូនលើកទី២ អោបពេលនេះក្នុងនាមបងប្រុស មេឃស្ងប់ស្ងាត់លាក់ទុកសោករឿងស្នេហ៍ បងញញឹមមិនខ្វល់ថាមេឃប្រែ ជំនួសទឹកភ្នែក៕

សុគន្ធ នីសា ស្នាមញញឹមក្បត់ទឹកភ្នែក
រស្មីហង្សមាស CD 593
ទោះបីយូរប៉ុណ្ណា មិនអាចភ្លេចបងពីចិត្ត អ័ព្ទផ្សែងបាំងបិទ ដណ្តប់ដានស្នេហ៍ក្នុងបេះដូង ចិត្តមួយនេះនៅតែព្យាយាមថែស្នេហ៍បង ពេលគ្មានបង ដូចស្លាប់ទាំងរស់
បងទុកពាក្យសន្យា ចាំបងនៅកន្លែងចាស់ ប្រាប់ផងយូរម្ល៉េះ ថ្ងៃណាជួបគ្នាដូចគ្រាមុន ពាក្យស្រលាញ់ មានន័យខ្លីណាស់សម្រាប់ខ្ញុំ ស្នេហ៍និរន្តឆាប់រលត់ម៉្លេះ
ពាក្យសន្យាទុកនៅមេឃសែនឆ្ងាយ ចិត្តកាយស្ទើរក្លាយជាខ្យល់ គ្មានបងអូនរស់ដូចស្លាប់គ្មានអ្វីសេសសល់ មុនពេលបងចាកចេញ
ស្នាមញញឹមក្បត់ទឹកភ្នែក មិនរារែកពេលបងទៅ ដល់ឥឡូវចិត្តនេះឈឺចាប់ដូចស្លាប់ទាំងរស់ ចង់អោបបងលើកទី២ អោបពេលនេះក្នុងនាមបងប្រុស មេឃស្ងប់ស្ងាត់លាក់ទុក្ខសោករឿងស្នេហ៍ អូនញញឹមមិនខ្វល់ថាមេឃប្រែ ជំនួសទឹកភ្នែក៕

Friday, July 21, 2017
Friday, July 14, 2017
Saturday, July 8, 2017
Monday, June 19, 2017
Sunday, December 11, 2016
Saturday, November 26, 2016
Friday, November 25, 2016
Tuesday, November 22, 2016
Friday, November 11, 2016
Saturday, November 5, 2016
Friday, November 4, 2016
Saturday, October 8, 2016
Wednesday, October 5, 2016
Friday, September 23, 2016
Thursday, September 22, 2016
Subscribe to:
Posts (Atom)