Showing posts with label ស៊ីន ស៊ីសាមុត. Show all posts
Showing posts with label ស៊ីន ស៊ីសាមុត. Show all posts

Monday, February 2, 2015

សម្រែកសត្វក្រៀល

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១. សម្រែកសត្វក្រៀល វាដៀលជេរស្តី មនុស្សដូចកាកី ស្រីចិត្តសាវ៉ា ចិត្តរស់ដូចព្រាន ស្រេកឃ្លានតណ្ហា រូបដូចទេវតា មាយាទដូចឈ្លូស

២. ស្តាប់ចុះភ្លេងខ្មែរ លបជេរស្រីចើក ចិត្តឈួលរវើក បើកទ្រូងអោយប្រុ​អាពាហ៍ពិពាហ៍ គ្រាន់តែប្តូរឈ្មោះ ក្បត់ចិត្តដែលស្មោះ ផ្លាស់ឆ្ងាញ់ប្រុសថ្មី

R. មេបាងប់ងល់ ចាប់ជល់អោយផ្ទឹម ម៉ែឪញញឹមហៅញាតិចងដៃ ចៅមហាពុលស្រា ឡូឡាអោយជ័យ ទិញប្រុសទិញប្តី និស្ស័យនំនែក

៣. ខ្លួនអស់ក្រមុំតែខំកាឡៃ កែព្រហ្មចារីយ៍ បោកប្តីខ្វាក់ភ្នែក អនិច្ចាឱមនុស្សមានឈ្មោះជាវែក បុណ្យស័ក្តិល្អពេក លួចស្នេហាខ្ញុំ៕

—

ដូចជាប្រហែលមុខ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១. ដូចជាប្រហែលមុខ សុខចិត្តតែដើរតាម បែកញើសរហាម បែកញើសរហាម ស៊ូតាមសួរស្រី ថ្លៃណ្ហើយ កុំខឹង កុំខឹង កុំខឹង កុំខឹងនឹងបងណាអូនណ្ហើយ

២. បងហៅថាអូនៗ ព្រោះអូនក្មេងជាងបង ប្រហែលមុខផងដូចស្គាល់នួនល្អងនៅកន្លែងណា យីស បងភ្លេចឈឹង ភ្លេចឈឹង ភ្លេចឈឹង ភ្លេចឈឹងទាំងព្រឹករកនឹងមិនឃើញ


៣. បើមិនតាមទេ កុំអោយតែជេរបង ផ្អើលមនុស្សទាំងពួង ច្រឡំនិងបងថាប្តីប្រពន្ធ​ ឈ្លោះគ្នា អាសហា អាសហាអួយកុំខឹងបងណា បងថាលែងទេ៕

ស្ទឹងកែវ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ស្ទឹងកែវ ហូរទៅឆ្ងាយណាស់ហើយ កែវបងអើយ ភ្លេចរៀម ហើយឬស្នេហា? ហត្ថដែលធ្លាប់ថ្នាក់ថ្នមកាយា វេលានិទ្ទ្រាកណ្តាលព្រៃ 

២ ស្ទឹងកែវ ធ្លាប់តែច្រៀងបំពេ ក្រោមដួងខែ ឲ្យគូស្នេហ៍ភ្លេចទុក្ខភ័យ ថ្ងៃនេះ ស្ទឹងហូរគ្មានប្រណី ចោលព្រៃ ដែលស្រីធ្លាប់រស់នៅ  

R. ស្តាយតែ សម្រស់វង់ភក្ត្រា ស្តាយភ្នួងកេសា ធ្លាប់កើយភ្លៅ ស្នាមខាំ ក្តិចខ្ញាំនៅក្រឡៅ កោតតែចិត្តស្រីពៅ ហូរទៅ គ្មាននឹកនា 

៣ ស្ទឹងកែវ កែវកុំហូរធ្វើអ្វី គួរប្រណី ដល់បក្សីដែលកំព្រា ធ្លាប់បាន ជួបភក្ត្រកែវពំងា គ្រប់គ្រា ដែលគ្នាមកកំសាន្ត ៕ 

ចំប៉ាផ្សារលើ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ ឱកំពង់ឆ្នាំង ជាស្រុកកំណើត ចំប៉ាល្អឆើតស្រស់ស្រអែមខ្ចី ខ្ញុំឃើញតាំងពីមិនទាន់ពេញវ័យ ដល់អូនដឹងក្តី រូបល្អផ្តាច់គេ

២ ខ្ញុំដើរច្រើនស្រុក ទោះជិតទោះឆ្ងាយ ចំប៉ារៀងអាយមិនស្មើអូនទេ រំដួលជើងភ្នំតាមមាត់ទន្លេ មិនអាចលើសទ្វេ ល្អលើសស្រីបាន

R) ឱលោកយាយទេពនៅអែបផ្សារក្រោម ចែចូវលួងលោមរូបស្រី អោយបាន មានតែយាយទេជាផ្លូវជាស្ពាន កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ 


III) ចំប៉ាផ្សារលើ សូមផ្ញើដួងចិត្ត ផ្ញើទាំងជីវិតលុះអស់សង្ខារ ស្រអែមមាសបងកែវកុំដោះសារ រួបរួមស្នេហាជាតិនេះតែមួយ៕ 

កុលាបបាត់ដំបង

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ កុលាបបាត់ដំបងអើយ បងមកវិញហើយណាថ្លៃ ឱកូលាបដែលបងស្រមៃ តើថ្លៃនៅទីណាអូន?

២ បងវិលមករកពៅ ១០ឆ្នាំផុតទៅហើយស្ងួន អន្ទះសាចង់ជួបមុខអូន តើស្រីល្អយ៉ាងណាទៅស្រី?

បន្ទរ៖ បងឮតែគេប្រាប់ថា ស្រស់ជីវ៉ាអូនល្អឥតបី អូននាងល្អជាងផ្កាចំប៉ី សៀមរាបទៀតថ្លៃ តើមែនឬទេ?

៣ បើសិនរៀមមានវាសនា បានជួបបុប្ផាម្ចាស់ស្នេហ៍ បងនឹងខំស្រោចទឹកថ្នមថែ ឱ្យម្ចាស់ស្នេហ៍ស្គាល់តែសុខសាន្ត

ស្តាប់ស្នូររហាត់

ច្រៀងដោយ ស៊ិន ស៊ីសាមុត

(១) ស្តាប់ស្នូររហាត់យប់ស្ងាត់រវើយ ស្នេហ៍អើយអូនអើយក្រោកឡើង រៀមសូមផ្តែផ្តាំ ទឹកភ្នែករៀមហូរ ហូរព្រោះតែកម្ម ច្រើនឆ្នាំដែលរៀមរង់ចាំ ចាំជួបនឹងស្រី

(២)សូមមន្តតន្រី្តបំភ្លៃសណ្តំ រៀបចំដឹកនាំចិត្តមុំឲ្យបានយល់ន័យ
ថាស្នេហ៍សម្បិត្តក្រោយមានទុក្ខភ័យ ស្តាយវ័យស្រីក្រមុំគួរកុំគិតងាយ

(៣) . ព្រះនាងចេកនាងចម ដែលខ្ញុំធ្លាប់បង្គំថ្វាត់ថ្វាយ មេត្តាពន្យល់ឆោមឆាយ និងម្តាយ ឲ្យណាយពីភពអប្រិយ

(៤) . រហាត់ទឹកអើយ ! មេត្តាខ្ញុំផង សូមបងជួយនាំកម្រងស្នេហ៍ចងនិស្ស័យ ជំរាបដល់ម្ចាស់ជីវិតថ្លើមថ្លៃ ថាខ្ញុំរង់ចាំតរណី លុះគ្រាក្ស័យអើយ៕

ស្នេហ៍ដូចជើងមេឃ

ច្រៀងដោយ ស៊ិន ស៊ីសាមុត និង​រស់​ សេរីសុទ្ធា

១ (ស) ស្នេហ៍អើយស្នេហ៍ដូចជើងមេឃ នៅឆ្ងាយពេកធ្វើ​ម្តេច​ទៅ​ដល់ ចិត្ត​ស្នេហ៍​នៅ​តែ​អំពល់​នៅតែ​ខ្វល់​រាល់​ថ្ងៃ​ខ្លោច​ផ្សា​

២ (ប) ស្នេហ៍អើយ​ស្នេហ៍ដូចជើង​មេឃ ឆ្ងាយ​អនេក​ឆ្ងាយ​ពី​ហត្ថា គ្មាន​សង្ឃឹម​ថា​បាន​ឡើយ​ណា​ គេង​សោកា​កណ្តោច​កណ្តែង

R (ស) ថ្ងៃ​ណា​ទើប​មេឃ​ប្រណី​ ឲ្យ​ស្រី​ផុត​ក្តីចម្បែង (ប) ស្នេហ៍​ស្រីមាន​ន័យ​ដូច​ផ្សែង​ ចម្បែង​ក្រែង​ចាប់​មិន​បាន​

៣ (ប) គេង​ចាំ​លុះ​សូន្យ​សង្ខារ (ស) ក្រែង​វាសនា​បាន​ជួប​ប្រាណ (រួម) បើជួប​ៗ​លុះ​អវសាន កល្យាណហើយ​នឹង​រូប​បង​៕​

—

ចៅដក

 ច្រៀងដោយ ស៊ិន ស៊ីសាមុត និង​រស់​ សេរីសុទ្ធា

១) (ប) រសៀលគងព្រៃ រៃយំល្វើយល្វើយ ឱកែវបងអ្ហើយ នាងនៅទីណា? បងសែនអាល័យស្ទើរក្ស័យសង្ខារ រង់ចាំស្នេហាគ្មានលោះពេលឡើយ ឱចៅដកដកអើយចៅដកល្ហុង អញ្ជើញមន្តស្នេហ៍វីយូឡុង ប្រឹងកូតហៅស្រី មកឆាប់រ៉ា

២) (ស) អូនមកដល់ហើយ បងអើយកុំសង្ការ វីយូឡុងប្រាប់អូនថា ស្នេហានៅចាំ អូនសែនភិតភ័យ ហឬទ័យប្រេះស្រាំ ឮសូរបងផ្តាំ អោយអូនមកជួប ឱចៅដកដកអើយចៅដកចំប៉ា អញ្ជើញមន្តស្នេហ៍ហ្គីតា ជួយថ្នមស្នេហាអោយខ្ញុំផង

៣) (ប) បងមិនខឹងទេ ម្ចាស់ស្នេហ៍កុំសៅហ្មង ហ្គីតាប្រាប់បង ថាអូនមកហើយ ស្តាយស្រស់ភក្ត្រ័ឆ្មម បងសូមកៀកកើយ សូមកើយអូនជាខ្នើយប្រចាំជីវិត ឱចៅដកដកអើយ ចៅដកនួនស្រី អញ្ជើញមន្តស្នេហ៍ចាប៉ី សូមអ្នកបំភ្លៃបំពេរពៅ

៤) (ស) បងមើលតារា ឆាយាសន្ធៅ កាយអូននែបនៅជាមួយសង្សារ (ប) បងចាប់ជន្លេន ក្តិចស្ទូចមច្ឆា អោនថើបបុប្ផា ទុកជាសាក្សី ឱចៅដកដកអើយ ចៅដកក្តាំងងា អញ្ជើញភ្លេងទាំងអស់គ្នា ប្រគុំបំពេរគូខ្ញុំផង៕

អូនរាំសមទេ

ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា និង​ប៉ែន រ៉ន

១ (ស.)អូនរាំសមទេ អើយមើលនេ៎ ដៃអូនទន់ក្រៃ អូនរាំសមទេ អើយមើលនេ៎ ដៃអូនទន់ក្រៃ
(ប.)សមណាស់ណាពិសី ម្រាមដៃដូចកេន្នរ ទន់ល្អរាំសារវ៉ាន់ បងសូមកាន់ អង្អែលដៃបានទេ

២ (ស.)បងអង្អែលដៃបាន អើយតែប្រាណ កល្យាណកុំប៉ះអី បងអង្អែលដៃបាន អើយតែប្រាណ កល្យាណកុំប៉ះអី (ប.) ចុះមុខពិសី ចុះថ្ពាល់ពិសី ប៉ះបានទេស្រី ស.ថាប៉ះមុខអី ប៉ះដៃបានហើយ៕

Friday, January 30, 2015

លាទៅបម្រើជាតិ

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​ហួយ​ មាស

១. ស..ធម្មជាតិអើយ អ្នកស្ងៀមស្ងាត់ ហាក់មានវិបត្តិ ដូចខ្ញុំដែរ ចំណែកខ្ញុំព្រួយ ព្រោះស្នេហ៍ ខ្លាចតែចិត្តគេ ដាច់អាល័យ ស្នេហ៍ឃ្លាតឆ្ងាយៗ ពីប្រាណខានជួបភ័ក្ត្រ តើអោយរំពឹងអ្នកណា?

២. ប..បងមិនបំភ្លេចអូនទេ បងឃ្លាតពីស្នេហ៍ម្ចាស់ចិន្តា ទៅបំរើជាតិនិងសាសនា សូមតាំងចិន្តា ណាពិសី កុំព្រួយអ្វីប្តីមកវិញ​​  ​​​​​មកមិនខាន កល្យាណចាំទទួលបង

បន្ទរ ស..ខ្លួនអូនជាស្រី សេចក្តីរលឹក នឹកប្តីធ្លាប់បីត្រកង តែអូនមិនអាច ឃាត់ឃាំងបង នេះម្តង មិនអោយអូនព្រួយម្តេចបាន ប..ញញឹមទៅថ្លៃ ដើម្បីទុកជា រស្មីក្តីសុខសាន្ត បងឃ្លាតទៅ ចិត្តនៅនឹងកល្យាណ ភ្លេចមិនបាន មិនបានទេអូន

៣. ស..អូនគ្មានអ្នកពឹងពាក់ទេ គឺមានតែរូបប្រុសស្ងួន សូមបងប្រយ័ត្នថែខ្លួន
អូនបែរបន់អោយបង ឆាប់បានវិលត្រលប់ មកផ្ទះវិញ មករួមក្តីស្នេហា

៤. ប..កុំព្រួយឡើយព្រលឹងចិត្ត បងពិតមិនភ្លេចសន្យា បងសូមស្បថសច្ចា សូមអោយលោកា ធ្វើសាក្សី ថាស្នេហ៍ៗភក្តី តែស្រីស្រស់ លុះអស់សង្ខារ៕
—

ស្រណោះអូរជ្រៅ

ច្រៀង​ដោយ​ ស៊ីន ស៊ីសាមុត និង​រស់ សេរីសុទ្ធា

១ (ប) ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនឹងអូន ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនឹងអូន កាច់ត្រួយត្រកួន កាច់ត្រួយត្រកួន ដែលស្រស់ស្រីស្ងួន ដាំទុកអោយបង

២ (ស) ស្រណោះច្រវ៉ា បងអុំច្រវ៉ាដងវែង ស្រណោះច្រវ៉ា បងអុំច្រវ៉ាដងវែង បងអុំម្នាក់ឯង បងអុំម្នាក់ឯង អូនព្រួយចំបែង ក្រែងបងធ្លាក់ទឹក

៣ (ប) បើធ្លាក់ទឹកបឹង ព្រលឹងបងមិនសូវព្រួយ បើធ្លាក់ទឹកបឹង ព្រលឹងបងមិនសូវព្រួយ
បងអាងអូនជួយ បងអាងអូនជួយ ទុកតែដៃមួយ ហុចអោយអូនចាប់


៤ (ស) បើចាប់ដៃបាន កុំស្មានថាអូននឹងលែង បើចាប់ដៃបាន កុំស្មានថាអូននឹងលែង
អូសកាត់គុម្ពត្រែង អូសកាត់គុម្ពត្រែង របូតដៃឯង ទើបលែងដៃបាន៕

Wednesday, January 28, 2015

ផ្កាយព្រះអង្គារ

ច្រៀងដោយ ស៊ីន ស៊ីសាមុត

ឪផ្កាយអើយ​ផ្កាយ​ៗព្រះអង្គារ

១.​ឪផ្កាយអើយ​ផ្កាយ​ៗព្រះអង្គារ រះឆ្ងាយផសធារមិនងាយ​ឈោង​បាន​​ មនុស្សក្នុង​លោកា​ប្រា​ថ្នា​គ្រប់ប្រាណ មនុស្សក្នុង​លោកា​ប្រា​ថ្នា​​គ្រប់​ប្រាណ ព្រោះតែចង់បាន​ផ្កាយ​មក​ថ្នម​បី

២. ផ្កាយព្រះអង្គារនាម​ជា​បុប្ផា ដែល​ដួងចិន្តា​ខ្ញុំ​ប៉ង​បេតី  ខំអុជធូប​ផ្សង​បំណង​រាល់​ថ្ងៃ ខំអុជធូប​ផ្សង​បំណង​រាល់​ថ្ងៃ ឲ្យបាន​ជួប​ថ្លៃ​ជា​គូរជីវិត

R. ផ្កាយ​អើយ​ផ្កាយ​ព្រះ​អង្គារ បង​សូម​សន្ទនា​ភាសាដួង​ចិត្ត បើ​សិន​មាស​ឆ្អិន​នាង​មិន​អាណិត​ រូបបង​ត្រូវ​ព្រួ​យ​អស់​មួយ​ជីវិត​ នេះ គឺ​ពាក្យ​ពិត​មិន​​ប្រឌិត​ទេ​

៣. ឪផ្កាយ​ស្នេហ៍​អើយ​ស្នេហ៍​មាន​​តែ​មួយ  សូម​មេត្តា​ជួយ​ប្រណី​ក្តី​ស្នេហ៍​


ទើប​ពន្លកខ្ជី​ស្រី​កុំ​ស្តី​ជេរ​​ ទើប​ពន្លកខ្ជី​ស្រី​កុំ​ស្តី​ជេរ ស្រោ​ច​ទឹក​ថ្មម​ថែគង់​ស្នេហ៍​រុងរឿង​៕​

យីហ៊ុប​ប៉ៃលិន

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ ជ្រៃដុះមាត់ជ្រោះ ឬសវែងអន្លាយ ដូចសក់ត្រសាយ ក្រាលគ្របលើស្មា ក្បាច់ក្បូរធម្មជាតិ ឆ្លាក់ជាប់ថ្មដា ជ្រោះបរយីខា ចាររឿងស្នេហ៍ថ្មី

២ ឱ!ផ្កាយីហ៊ុប ព្រលប់មានក្លិន ខេត្តបប៉ៃលិន ឃុននារីស្រី បងជាចៅចិត្ត រែងត្បូងលាងដី អូនបុត្រសេដ្ឋី បងឈោងមិនដល់

R មិត្តអ្នកជីកត្បូង គក់ទ្រូងអាណិត ដឹងរឿងស្នេហ៍ពិត ក្នុងភពកង្វល់ បើអូនទុកបង ជាប្រុសសំណល់ កម្មអកុសល ផ្តល់អោយបងហើយ

៣ ឱ!របាំក្ងោក រាំសោកបាត់គូ អូនបាំងតាំងយូ ឈរជិតបង្កើយ សូរសៀងថ្មីៗ ស្រីពោលឆ្លងឆ្លើយ ក្លិននៅជាប់ខ្នើយ យីហ៊ុបប៉ៃលិន៕

—

ប្រយ័ត្នពៀរឆ្លង

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ អូនអ្ហើយ​អូន​កុំ​ស្អប់បង ប្រយ័ត្នពៀរឆ្លង​បាន​បង​ធ្វើប្តី​ ស្រី​គគោកគេចោម​បេតី តែបង​មិន​ខ្ចី​ៗស្រលាញ់ទេ
២​ បងពេញចិត្តតែស្រីរបៀបហ្នឹង ស្រីណា​ចេះ​ខឹង​ទើប​ចិត្ត​បង​ចេះ​ស្នេហ៍ បើ​អូន​កាច​ក៏បង​មិន​ខ្លាច​ដែរ​ ព្រោះបង​ប៉ង​ស្នេហ៍​តែ​ស្រី​ណាចេះ​កាច​ដូច​អូន

៣ កុំ​ស្អប់​បង​ប្រយ័ត្ន​ចំពប់​លើ  ស្រីតូចជំទើ​កំអាល​ធ្វើ​មុខ​ស្រពោន​ បើបាន​បង​ធ្វើ​ប្តី​ណា​ស្ងួន​ នោះ​ប្រហែល​ជា​អូន​នាង​មាន​សំណាង​ធំ​៕

Tuesday, January 27, 2015

ស្រណោះថ្ងៃការ

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ ឱ!ស្រណោះថ្ងៃការ ឱ!ស្រណោះថ្ងៃការ បាចផ្កាស្លាអូនហើយនិងបង អង្គុយទន្ទឹមញញឹម​ផង​អើយ ចាស់ទុំប្អូនបងអោយពរអោយជ័យ

២ ឱ!ស្រណោះដៃថ្នម ឱ!ស្រណោះដៃថ្នម បីបមដោយស្នេហ៍ភក្តី ឱ!ក្លិនអើយក្លិនស្រីអើយ កណ្តាលរាត្រីក្រអូបឈ្ងុយឈ្ងប់
(ភ្លេង)


៣ ស្រណោះភ្លៀងដើមឆ្នាំ ស្រណោះភ្លៀងដើមឆ្នាំ ជោគជាំទាំងថ្ងៃទាំងយប់អើយពីព្រលឹមទល់ព្រលប់អើយ ភ្លៀងមិនចេះឈប់ឱ!ភ្លៀងដើមឆ្នាំ

នឹកឃើញទាំងអស់

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១ នឹកឃើញទាំងអស់ស្រណោះគ្រាដែល​កន្លង អូននិងបងចងក្រងកម្រងស្នេហា

២ នឹកឃើញថ្មីៗពេលស្រីគេងកើយហត្ថា ហើយ​វាចារ​ប្រាប់​ថា​អូន​ស្នេហ៍​តែ​បង​

R បងស្រលាញ់ៗហើយ​សែន​អាណិត អាសូរចិត្តអាសូរ​ជីវិត​នួន​ល្អង​ បងនឹង​ថែ មិន​ឲ្យ​ហ្មង ជួ​យ​ចាំផងព្រះអើយ​ខ្ញុំ​ផ្សង​ប៉ង​សូម​សច្ចា​



៣ នឹកឃើញជានិច្ចមិន​បំភ្លេច​ឡើយ​ស្នេហា ទោះយ៉ាងណា​ក៏ខំ​រក្សា​លុះ​ក្ស័យ​៕

បុប្ផាតែមួយ

ច្រៀងដោយ ស៊ីន​ ស៊ីសាមុត

១ បុប្ផាតែមួយ​ព្រួ​យខ្លាច​មិន​បាន​អើយ បុប្ផាលាក់ប្រាណ​មិន​ងាយ​បាន​យល់ ជា​ច្រើន​ខែ​ឆ្នាំ​រងកម្ម​អំពល់ ខ្លាចមិន​បាន​យល់មិន​បាន​ស្គាល់​ប្រាណ​

២ រសៀលផ្កាអើយ​ផ្កា​អូន​ចោល​ក្លិន​អើយ​ ឲ្យ​បង​សុបិន​ក្លិន​កែវ​កល្យាណ​ បងត្រេកអរក្រៃ​ហួស​និស្ស័យ​ស្មាន​ ចង់​ឈោង​ដៃ​កាន់ខ្លាច​ផ្កា​ស្រពោន​

R ផ្កាអើយ​ផ្កាខ្ញុំ ក្រពុំ​ជាប់​ទង ជាតិ​នេះ​រៀម​ផ្សង​ឲ្យ​បាន​ជួប​អូន​ ទោះជា​ផ្កាធ្លាក់​បាក់​មែក​ស្រពោន​ អូន​អ្ហើយ​បង​ចាំ​ថែ​ទាំ​រាល់​ថ្ងៃ​


៣ ផ្កាប្រចាំចិត្ត​អម្រិត​ស្នេហា​អើយ​ បង​សូម​សច្ចា​ស្នេហា​លុះក្ស័យ បង​ពិត​ជា​ស្មោះ​ជាង​នាង​កង្រី បង​ច្បាស់​ជា​ក្ស័យ​បើ​មិន​បាន​ថ្លៃ​អើយ​៕

ខំតែជឿចិត្ត

ច្រៀងដោយ ស៊ីន​ ស៊ីសាមុត

១ ខំតែជឿចិត្តជឿពាក្យបណ្តាំ ខំជឿខំចាំមិនស្តាយស្រណោះ ទឹកជ្រៅក៏ឆ្លងរបងខ្ពស់​ក៏​ផ្លោះ តាមអូនទាំងអស់ព្រោះចិត្ត​ស្នេហា

២ រស់ទ្រាំអត់ឃ្លាន​ខ្មាសអៀន​ជីវិត រស់​លាក់ការពិតនៅក្នុង​លោកា ទោះជាភ្លៀង​ផ្គរ​រងារ​មិន​ថា​ លំបាកយ៉ាងណា​ក៏មិន​រា​ឡើយ​

R ជឿចិត្តទាំងស្រុង​រស់​ក្នុង​ស្នេហ៍កម្ម ជាច្រើន​ខែ​ឆ្នាំ​ទ្រាំរស់​ព្រះ​អើយ​ តែដូច​ជា​ចក​រសាត់​ឥត​ត្រើយ​ តើឲ្យ​ខ្ញុំ​ឆ្លើយ​ៗ​ប្រាប់​អ្នក​ណា


៣ បំណាច់ចិត្ត​ស្មោះ​ចំពោះស្នេហ៍មួយ​ សូម​ព្រះ​លោក​ជួយ​ដោយ​ក្តី​មេត្តា​ ជួយ​ចម្លង​ខ្ញុំ​ដាក់​ត្រើយ​សង្ខារ​ កសាង​វាសនា​សារជាថ្មី​អើយ​៕

Monday, January 26, 2015

ស្រអែមខ្មៅស្ទើរ

ច្រៀងដោយ ស៊ីន ស៊ីសាមុត

១​ ឱ!ណាស្រអែមខ្មៅស្ទើរព្រលឹងកែវអ្ហើយស្រអែមខ្មៅស្ទើរ អើយបងខំៗលួចមើលស្រអែមខ្មៅស្ទើរអូនមិនដឹងខ្លួន


២ ឱ! ណាបងលួចអើយស្រឡាញ់ព្រលឹងកែវអើយលួចស្រឡាញ់ស្ងួន អើ​យម្ដេចឡីយៗស្រីពួន ឬមួយខ្មៅស្ងួនអូននាងស្អប់បង

៣ ឱ!ណាស្រអែមខ្មៅស្រស់ ព្រលឹងកែវអើយស្រស់ល្អហ្មត់ហ្មង អើយអូនកុំៗស្អប់បង ប្រយ័ត្នពៀរឆ្លងលួចមើលបងវិញ៕