១ ឱពាក្យអើយពាក្យពេជ្រ រំលេចដោយបេះដូងមាស បងផ្ញើជូនចំពោះ តែស្រីស្រស់ម្នាក់ប៉ុណ្ណោះ ទៅទីណាជីវ៉ាឲ្យបងសែនស្រណោះ នឹកគ្មានលោះវិនាទីណា
២ បើនិស្ស័យស្នេហ៍ពិត សូមឋិតឋេរជាអមតៈ ចងចិត្តជាប់ជំពាក់ បេះដូងអូននិងរៀមរ៉ា ទោះជាតិនេះជាតិក្រោយ សូមឲ្យបានជួបស្នេហា មិនសាវ៉ាប្រាថ្នាគូថ្មី
បន្ទរ៖ បើអូនទៅឆោមឆ្លៅមិនដូចបំណង សូមនួនល្អងត្រឡប់រកបងណាស្រី ចាំថ្នាក់ថ្នមបីបម លួងលោមឆោមពិសី មិនឲ្យស្រីអាក់អន់ចិន្តា
៣ ឱពាក្យអើយពាក្យពិត ពាក្យពេជ្ររំលេចចិត្តស្មោះ ទោះជាបងស្លាប់រស់ មិនប្តូរឈ្មោះកន្និដ្ឋា ពាក្យកូនប្រុសដូចពេជ្រ កាត់ថ្លៃមិនបានឡើយណា ចាំស្នេហាជីវ៉ាវិលវិញ៕
Showing posts with label ព្រាប សុវត្ថិ. Show all posts

Saturday, July 25, 2015
សុំពេលពីរបីនាទី ព្រាប សុវត្ថិ
១ មានវេលាពីរបីនាទីឬទេ បើអូននាងនៅទំនេរ បងសុំសួរអូនពីរបីម៉ាត់ មកពីឆ្ងាយបងខំស្កាត់មកជួបមាសមិត្ត រឿងដែលបងខំលាក់ក្នុងចិត្ត តែវាពិតសំខាន់ណាស់ថ្លៃ
បន្ទរ៖ ករុណាស្តាប់បង ឲ្យបានចប់សព្វគ្រប់ ហើយចាំបូកសរុប ណាពិសី បើអូនមានវេលាសូមអូនវិនិច្ឆ័យទទួលយកសេចក្តីដែលបងស្នើ បិទភ្នែកឃើញតែរូបមានស្ងួនបើកភ្នែកឃើញអូនគ្រប់ពេលវេលាគឺមានតែអូនហេតុអ្វីទៅស្ងួន យល់សប្តិយល់សូងឃើញតែស្នេហ៍ស្នងទាំងយប់ទាំងថ្ងៃ តើគិតយ៉ាងណាទៅស្រី ចង់បានអូននែបនិត្យជិតខ្លួនបងស្នេហ៍តែអូន ពេញមួយជីវិតគ្មានអូនបងស្លាប់សូមអូនអាណិតមកដល់ដួងចិត្តស្នេហ៍ពិតណាថ្លៃ សូមអូនប្រណីនេះជាសម្តី ចេញពីចិត្តស្មោះមិនភូតកុហកបោកបន្តិចសោះស្នេហ៍ស្មោះចំពោះត្រាណត្រើយ ឆ្លើយមកណាស្រី
២ ខំលាក់ទុកក្នុងចិត្តស្ទើរធ្លាយដើមទ្រូង ព្រោះគិតថាមិនសមសួន ទើបមិនហ៊ានសួរអូនណាថ្លៃ តែពេលនេះចិត្តបេះដូងស្ទើរតែក្សិណក្ស័យ ទើបដាច់ចិត្តសួរត្រង់សេចក្តី តើចរណៃអូនយល់យ៉ាងណា៕

ឈប់ Call មកឲ្យបងយំម្តងទៀត ព្រាប សុវត្ថិ
១ តើរស់ម្តេចទៅ បើទ្រូងផ្សាក្តៅពេញដោយទុក្ខព្រួយ បានជួបស្នេហ៍ហើយ បែរជាខ្ចាត់ខ្ចាយព្រាត់ប្រាស់ទីទៃ ថាទៅក៏ទៅ ដាច់ចិត្តណាស់ស្រី មិនគិតហឬទ័យ អ្នកដែលស្នេហ៍ស្រីរស់របៀបណា
២ ឈឺចាប់ព្រោះអូន ដូចគេពុះទ្រូងរូងយកប្រមាត់ អូនចេញទៅបាត់ លោកនេះស្ងប់ស្ងាត់ឥតមានខ្លឹមសារ ស្លាកស្នាមរបួស គ្មានថ្ងៃផ្សះផ្សារ កម្មកាចប្រហារ ដាក់ទោសស្នេហាខ្ញុំឲ្យអភ័ព្វ
បន្ទរ៖ ដូចកាត់ទឹកក៏មិនដាច់ កាត់សាច់ក៏មិនបាន ឱកល្យាណបងឈឺចាប់ សុខៗ Call រកបងបំណងឲ្យបងឈឺចាប់ មេត្តាអូនឈប់ទូរស័ព្ទ បើអូនដាច់ចិត្តទៅហើយ មិនបាច់ធ្វើបារម្ភ កុំខំធ្វើជាខ្វល់ខ្វាយ បងមិនអាចទ្រាំបានឡើយ ចង់នៅស្ងាត់ៗម្នាក់ឯង
៣ ឈឺចាប់បំផុត សូមជូបចិត្តក្បត់ត្រឹមតែជាតិនេះ ជាតិក្រោយស្មាលា អស់កម្មអស់ពារពីភពចម្បែង ជាតិនេះបងរស់ កណ្តោចកណ្តែង ស្នេហ៍ដូចជាផ្សែងវិលវល់វង្វេង ហើយរលាយសូន្យ៕

ពេលណាបែកគ្នាបងដាក់ពាក្យ ព្រាប សុវត្ថិ
ពេលណាបែកគ្នាប្រាប់បងផងណា បងដាក់ពាក្យ
១ មិនមែនចង់ធ្វើតួកាច បំបែកបំបាក់ស្នេហ៍គេ ប៉ុន្តែទើសភ្នែកឃើញគេធ្វើបាបសង្សារ
២ មិនមែនចង់ធ្វើតួរង មិនចង់ចាញ់ប្រៀបអ្នកណា តែព្រោះចិន្តាចង់ការពារមនុស្សម្នាក់នេះ
បន្ទរ៖ ចង់ជូតទឹកភ្នែក ឲ្យផ្អែកទ្រូងនេះ គ្រប់វិនាទីបុរសម្នាក់នេះចង់មើលថែអូន គេមិនចេះថែ ទុកឲ្យម្នាក់នេះ ហេតុអ្វីជីវីឲ្យគេជាន់ឈ្លីមិនព្រមបែកគ្នា ពេលណាបែកគ្នាប្រាប់បងផងណា បងដាក់ពាក្យ សន្តានចិត្តមនុស្សម្នាក់នេះ គ្រាន់ចង់ឃើញអូនសប្បាយចិត្ត ចង់ឲ្យអូនមានជីវិតថ្មី តស៊ូធ្វើអ្វីគេមិនអាណិត មិនមែនស្នេហ៍ពិត កុំនៅធ្វើបានខ្លួនឯង
៣ បងចង់មានសិទ្ធហូងហែងច្រណែននឹងគេម្នាក់នោះ គេចិត្តមិនស្មោះ ហេតុអ្វីយកបានចិត្តអូន៕

Friday, July 24, 2015
នឹកគេខ្លាំណាស់ ម្ចាស់ថ្លៃអើយ ព្រាប សុវត្ថិ
១ នឹកគេខ្លាំងណាស់ ម្ចាស់ថ្លៃអើយ ឆ្កួតមិនខានឡើយបើតែយ៉ាងនេះ បេះដូងលោតញាប់ខុសធម្មតា ឈឺអួលផ្សារៗគ្រប់នាទី
២ នៅមិនសុខទេ ចង់ជួបគេណាស់ ម្តងៗស្ទើរស្ទះទ្រូងប្រេះជាពីរ គេធ្វើមិនដឹងខឹងខ្លួនឯង ប្រច័ណ្ឌហួងហែងគ្រប់នាទី អារម្មណ៍វក់វីគ្មានទីបញ្ចប់
បន្ទរ បាត់មុខមិនបាន ប្រាណនៅមិនស្ងៀម បែកមួយជំហ៊ានអារម្មណ៍មិនស្ងប់ បើតែយ៉ាងនេះរស់ម្តេចទៅ ខ្លាចត្រូវគេស្អប់ ដឹងខ្លួនគួរស្អប់តាមស្រលាញ់គេ
៣ កុំស្អប់បងណា ម្ចាស់ស្នេហាអើយ រំខានត្រាណត្រើយធុញបងមែនទេ ឃាត់ដៃមិនឲ្យចុចទូរស័ព្ទ ឃាត់ចិត្តមិនឲ្យគិតមាសមេ ទ្រាំមិនបានទេ ចង់តែអឺ..៕

វង្វេងមួយពេល ព្រាប សុវត្ថិ
១ ក្នុងលោកនេះគេថាមនុស្សដែលគ្មានស្នេហា ប្រៀបដូចតារាដែលរះខ្វះពន្លឺ ប៉ុន្តែស្នេហាធ្វើឲ្យឈឺ ស្នេហ៍គឺសាហាវជាងអ្វីៗក្នុងលោកហ្នឹង
២ តាមពិតទៅខ្ញុំនេះមិនមែននៅទំនេរ តែពេលជួបគេខ្ញុំភ្លេចស្នេហ៍ខ្ញុំឈឹង លង់ចិត្តផុងខ្លួនដល់ស្រវឹង ស្អាតអីយ៉ាងហ្នឹងអញ្ចឹងបានខ្ញុំស្រើបស្រាល
បន្ទរ៖ ខ្ញុំវង្វេងមួយពេល ភ្លេចខ្លួនជាអ្នកណា ធ្វើឲ្យស្នេហ៍ស្មោះស្រក់ទឹកនេត្រា នឹកឡើងពេលណា ខ្មាស់អាត្មាពេកក្រៃ
៣ រឿងស្នេហាត្រូវពិចារណាមុនលង់ចិត្ត ប៉ះមនុស្សមិនពិតប្រយ័ត្នខូចដួងចៃ ត្រូវចេះរក្សាអ្វីក្នុងដៃ កុំទៅស្រម៉ៃអ្វីមិនមែនរបស់យើង
៤ ស្រាស្រវឹងមួយថ្ងៃ ស្នេហ៍ស្រីស្រវឹងប៊ិះស្លាប់ ទម្រាំតែដឹងឈឺចាប់ប៊ិះហួសពេល រូបអូនមានបងតែម្នាក់ តែបងវិញលួចលាក់មានគេ សូមមាសមេលើកលែងឲ្យបងផង

បន្ទប់ជួលអភ័ព្វ ព្រាប សុវត្ថិ
១ លាស្រុកលាស្រែ លាម៉ែមកធ្វើការងារ តាមគ្នីតាមគ្នា ដើម្បីជីវភាពគ្រួសារ បន្ទប់មួយខែ៤០ដុល្លា រស់នៅបួនប្រាំអាត្មា គ្មានអ្នកណាត្អូញត្អែរ
២ កម្មកររោងចក្រ ធ្វើការគ្មានក្តីស្រណុក ហូបចុកមិនគ្រប់ នឹកស្រុកនឹកពុកនឹកម៉ែ និស្ស័យថ្ងៃមួយក៏បានជួបស្នេហ៍ សន្យាស្រលាញ់មិនប្រែ មិនចោលគ្នាទោះជាយ៉ាងណា
បន្ទរ៖ បន្ទប់ជួល ជួបគ្នាល្ងាចព្រឹក ឥឡូវសល់ត្រឹមពាក្យនឹក នឹកហើយហូរទឹកនេត្រា អូនឈប់នៅហើយឈប់មកធ្វើការ ឮគេថា អូនមានអ្នកថ្មី
៣ ចៃដន្យជួបគ្នា ពុំងារធ្វើជាមិនស្គាល់ អយុត្តិធម៌ សម្រាប់កម្មករក្រក្រី អ្នកមានៗប្រៀបជាងចិត្តភក្តី បន្ទប់ជួលក៏បាត់ស្រី លែងនិយាយទៅស្រុកវិញហើយ / លែងនិយាយទៅជួបពុកម៉ែវិញ៕

Wednesday, July 22, 2015
ឆេះបេះដូង - ព្រាប សុវត្ថិ - RHM 530
១ មនុស្សជាច្រើន បានប្រាប់បងថា អូនមិនស្មោះនឹងក្តីស្នេហា បងគិតថាគេមុសា ពាក្យសន្យាអូនមិនបោះបង់
២ ទើបថ្ងៃនេះបងឃើញផ្ទាល់ភ្នែក ដូចគេពុះជ្រែកច្រៀកបេះដូង អូនបណ្តើរគេមុខបង ទ្រូងសៅហ្មងចុកចាប់ពេកក្រៃ
បន្ទរ៖ ប្រៀបដូចជាត្រូវរន្ទះបាញ់ចំបេះដូង ឆេះខ្លោចពេញដើមទ្រូង ខ្លួនបងក្លាយជាផេះផង់ ហូ... ស្នេហ៍បងអស់តម្លៃ ស្រីជាន់ឈ្លីឱរ៉ា អូនជ្រើសគេចោលរៀមរ៉ា បងក្លាយជាមនុស្សសំណល់ បងគ្មានអ្វីអស្ចារ្យ ឲ្យសក្តិសមហ្នឹងនិមល បងមានតែទុក្ខកង្វល់ ដែលអូនបានបន្សល់ទុកឲ្យបង
៣ ទ្រូងសង្វេគទឹកភ្នែកស្រក់ហូរ ស្រែកថ្ងួចថ្ងូរសោកសៅដួងចិត្ត បងរស់នៅទាំងរួមរិតនឹងជីវិតដ៏សែនស្ងប់ស្ងាត់
បេះដូងឆេះក្លាយជាផេះផង់...៕

អូនបានឡានបញ្ឈឺបង - ព្រាប សុវត្ថិ RHM - 530
១ ដើមត្នោតឈរធ្មឹងហាក់មិនអើពើ ទោះត្រូវខ្យល់ភ្លៀងបក់លើ អស់សង្ឃឹម សូរិយាពេលព្រឹកក៏ប្រែលែងហ៊ានញញឹម ភ្លៀងលែងរលឹមស្រុកស្រែព្រាត់ស្រី
២ ធ្លាប់បណ្តើរគ្នាទៅរៀនកាត់ស្រែ នៅក្បែរចិញ្ចឹមចិត្តស្នេហ៍ ពីក្មេងវ័យ រឿងយើងទាំងពីរបានរក្សាភាពស្រស់ខ្ចី ពេលនេះហេតុអ្វីឲ្យស្រីក្បត់បង
បន្ទរ៖ ស្រែយើងធ្លាប់ដើរកាត់ក្លាយជាថ្នល់ អូនបើកឡានបញ្ឈឺឌឺបងឲ្យខូចចិត្ត ញាតិផៅពេញភូមិសរសើរស្រស់ស្រីវមិត្រ ឲ្យបងខូចចិត្ត ដូចស្លាប់បិទភ្នែកមិនជិត
៣ វាលស្រែក្តៅហែងដូចចេញតាមភ្នែក ដូចគេពុះហែកពីដួងចិត្ត អូនមានប្រុសថ្មីបណ្តើរអោបរិត រឿងពីអតិត គ្មានន័យទៀតឡើយ៕
Lady - ព្រាបសុវត្ថិ - RHM 530
១ ហេតុអ្វី ស្រីចាកចោលបង ក្នុងបេះដូងបងរលាយក្លាយជាផេះផង់ហើយ បងមិនអាចរស់គ្មានអូនឡើយ ជីវិត បងទទេរស្អាត ពេលនេះទ្រូងបែកប្រេះ បងស្ទើរឆ្កួតវង្វេងអស់ហើយ វិលវិញអូនអើយ
បន្ទរ៖ Lady, won't you save me? My heart belongs to you. Lady, can you forgive me for all I've done to you. Lady, oh Lady
២ ហេតុអ្វី ស្រីចាកចោលបង ក្នុងបេះដូងបងរលាយក្លាយជាផេះផង់ហើយ បងមិនអាចរស់គ្មានអូនឡើយ វិលវិញវិលរកទ្រូងបង បងសូមអង្វរ អត់ទោសឲ្យបងយើងផ្តើមស្នេហ៍ជាថ្មី សូមមេត្តាដល់បង៕

Friday, March 27, 2015
ប៉ាដឹងប៉ាវ៉ៃ
ច្រៀងដោយ ព្រាប សុវត្ថិ
រស្មីហង្សមាស 525
ឈឹងអាវ៉ាកូនឈឹងយប់ហ្នឹងប៉ានៅផ្ទះទេ ម៉ែឯងមើលទៅមិនស្រួលទេ ចង់រាំហ្នឹងគេនៅក្បែរៗភូមិ ឈឹងអាវ៉ាកូនឈឹងយប់ហ្នឹងប៉ាៗសុំម្តង ចង់រាំជាមួយអ្នកផង ប៉ាៗសុំម្តងកុំមាត់ប្រាប់ម៉ែឯង
ដឹងប៉ាដឹងប៉ាវ៉ៃ ហ៊ានប្រាប់ម៉ាក់ប៉ាដឹងប៉ាវ៉ៃ (បីដង)
ឲ្យតែមានពេលបុណ្យនិយាយពីប្រពន្ធចង់តែទៅរាំ ខ្ញុំថាមិនឲ្យទៅនិយាយង៉ូវៗរអ៊ូទទ្រាំ មិនដឹងគិតយ៉ាងម៉េចមានតែឲ្យទៅខ្លួនសុខចិត្តទ្រាំ ឲ្យឯងទៅមើលកូន រួចគេទៅរាំខ្ញុំឆ្លៀតដកមេ

អាអូនកូនប៉ាកុំម៉ាត់ កូនឯងកុំឃាត់ ប៉ាសុំដាក់ម្តង ទឹកត្នោតជូរលាយហ្នឹងតាឡនតន ប៉ាសុំដាក់ម្តងកុំប្រាប់ម៉ាក់ឯង កម្រហ្នឹងមានពេលណាស់មិនងាយជួបប្រទះមិត្តចាស់ប៉ាទេ ម៉ែឯងមិនដឹងអីទេ ទៅរាំហ្នឹងគេក្នុងភូមិបាត់ហើយ៕

រាំឲ្យអស់ក្បាច់
ច្រៀងដោយ ព្រាប សុវត្ថិ
រស្មីហង្សមាស 525
១ ឆ្នាំថ្មីហើយពៅអើយឆាប់ចូលមករាំ កុំនៅបង្អង់ឆាប់ចូលរាំជាមួយហ្នឹងបង កុំខ្មាស់អៀនអីសង្សារបង ចូលមករាំហ្នឹងបងណាពៅ
២ តែងខ្លួនឡើងស្អាតហើយសង្វាតមករាំធុងបាស ទាំងក្មេងទាំងចាស់សប្បាយណាស់ណាស្រស់ស្រីពៅ បើមិនរាំប្រយ័ត្នស្តាយក្រោយទៅ ពេលវេលាមិននៅចាំយើងទេ
Rap: គ្រាន់តែឮភ្លេងថ្មីបងប្អូនប្រុសស្រីក៏ចូលមករាំ ទាំងលោកតាលោកយាយអុំប្រុសអុំស្រីក៏ចូលមករាំ ពេលវេលាយើងខ្លីនៅចាំទៀតធ្វើអ្វី ចូលឆ្នាំមានបីថ្ងៃកុំនៅចាំអ្វីរាំទាំងអស់គ្នា៕
លេងចរិតដូចមាន់
ច្រៀងដោយ ព្រាប សុវត្ថិ
រស្មីហង្សមាស 525
១ ធ្វើអញ្ចឹងធ្វើអីបើគង់តែស្រលាញ់បង លេងឮកធ្វើអីបើគង់តែស្រលាញ់បង ធ្វើចរិកដូចមាន់មុនក្រោយគង់តែព្រម តាមសុំស្នេហ៍ច្រើនដង បើគង់តែព្រមធ្វើអញ្ចឹងធ្វើអី (ពីរដង) បងៗៗមិនចេះបញ្ជោរ បងៗៗឃើញអូនស្អាតមែន បើអូនស្អាតយ៉ាតហ្នឹងអ្នកណាមិនស្រលាញ់ មុខ Cute គួរឲ្យខ្នាញ់បងតាមស្រលាញ់គឺស្រលាញ់មែនទែន បងតាមសម្លឹងស្រីតាមសម្លឹងយូរហើយ តែបងមិនយល់ឡើយតើអូនធ្វើអញ្ចឹងៗធ្វើអី លេងចរិកដូចមាន់ នាំខាតពេលទេថ្លៃ តោះកុំមាន់ពេកស្រីឡើងរាំបទថ្មីជាមួយហ្នឹងបង
បន្ទរ៖ ធ្វើអញ្ចឹងធ្វើអីៗ ៗ លេងចរិតដូចមាន់ ធ្វើអញ្ចឹងធ្វើអីៗ ៗ មុខក្រោយគង់តែព្រម ធ្វើអញ្ចឹងធ្វើអីៗ ៗ កុំខឹងប្រយ័ត្នលែងស្អាត
២ ធ្វើអញ្ចឹងធ្វើអីបើគង់តែស្រលាញ់បង លេងឮកធ្វើអីបើគង់តែស្រលាញ់បង ធ្វើចរិកដូចមាន់មុនក្រោយគង់តែព្រម តាមសុំស្នេហ៍ច្រើនដង បើគង់តែព្រមធ្វើអញ្ចឹងធ្វើអី (ពីរដង) អូនសំណាងបានបងសុំរាំ តែកុំលេងស្ទិលមាន់បងមិនចូលចិត្តទេ តិចថាស្តាយក្រោយពេលបងទៅរាំហ្នឹងគេ ប្រុសស្អាតអត់មានទេគឺមានតែបង៕

Tuesday, March 17, 2015
តើប៉ុន្មានថ្ងៃទើបអាចបំភ្លេចមនុស្សម្នាក់
ច្រៀងដោយ ព្រាប សុវត្ថិ
តើប៉ុន្មានថ្ងៃទើបអាចបំភ្លេចមនុស្សម្នាក់បាន
១ នៅសុខៗក៏កើតទុក្ខព្រោះតែរឿងស្នេហាឈឺផ្សា ស្រលាញ់អ្នកមានសង្សារទាំងដឹងគេស្រលាញ់គ្នាខ្លាំង ពិបាកទ្រាំណាស់បេះដូងស្ទើរតែស្ទះគាំង ទឹកមុខស្លេកស្លាំងតតាំងខ្លួនឯងមិនបាន តើប៉ុន្មានថ្ងៃទើបអាចបំភ្លេចមនុស្សម្នាក់បាន
២ ឃើញមុខគ្នារៀងរាល់ថ្ងៃធ្វើម្តេចទៅទើបអាចភ្លេចគេបាន ចង់រំងាប់ចិត្តឲ្យបានមានតែកុំឲ្យឃើញមុខគេ ពិបាកទ្រាំណាស់មិនបានឃើញគេមួយពេល ដល់ Call ទៅគេថានៅក្បែរសង្សារ តើប៉ុន្មានថ្ងៃទើបអាចបំភ្លេចមនុស្សម្នាក់បាន ប្រើពេលប៉ុន្មានទើបចិត្តឈប់ឈឺចាប់ព្រោះគេ តើយូរដែរទេមួយខែឬក៏មួយឆ្នាំ ឈឺហើយត្រូវចាំរៀង ឈឺយូរណាស់
៣ រឿងកម្មពារក្នុងលោកនេះប្រហែលជាមានពិតមែនមើលទៅ នៅមិននៅលួចស្នេហ៍គេក៏ឈឺចាប់ខ្លួនឯង គេមានគូរគេយើងបែរជាឆ្កួតម្នាក់ឯង កាន់តែច្រណែនកាន់តែឈឺចាប់ទ្វេដង តើប៉ុន្មានថ្ងៃទើបអាចបំភ្លេចមនុស្សម្នាក់បាន ប្រើពេលប៉ុន្មានទើបចិត្តឈប់ឈឺចាប់ព្រោះគេ តើយូរដែរទេមួយខែឬក៏មួយឆ្នាំ ឈឺហើយត្រូវចាំរៀង ឈឺយូរណាស់

Friday, January 16, 2015
បើមិន Call គ្រាន់តែស៊ីញ៉ូក៏បាន
ច្រៀងដោយ ព្រាប សុវត្ថិ
១ បងដឹងខ្លួនថាមិនសមមិនសមនឹងអូន តែស្នេហ៍ស្ងួនមិនប្រែប្រួលសុខចិត្តឈឺផ្សា ហើយក៏ដឹងថានឹមនួនអូនមានសង្សារ តែចិត្តនៅប្រាថ្នាទោះដឹងថាគ្រាំហឬទ័យ ឱជីវ៉ាឱណាជីវ៉ាជួបគ្នាយឺតពេល ឱជីវ៉ាឱណាស្រស់ជីវ៉ាសុំត្រឹមទីប្រឹក្សា អង្គរក្សបេះដូងចរណៃ
២ ទោះបងលួចគួចចិត្តស្នេហ៍តែមិនរំខាន មិនឲ្យអូនប្រែចិត្តប្រាណពីសង្សារស្រី ចង់ឃើញអូនបានក្តីសុខបងស្លាប់ហឬទ័យ ជាទីប្រឹក្សាស្រីពេលដែលស្រីថ្លៃមានទុកព្រួយ ឱជីវ៉ាឱណាជីវ៉ាជួបគ្នាយឺតពេល ឱជីវ៉ាឱណាស្រស់ជីវ៉ាសុំត្រឹមទីប្រឹក្សា អង្គរក្សបេះដូងចរណៃ
បន្ទរ៖ មិនសប្បាយចិត្តកុំភ្លេច Call មក គេធ្វើបាបអូន Call មក អូន Call បានគ្រប់វេលា ២៤ម៉ោងចាំទទួល គេឈប់ស្នេហ៍អូន Call មក បើគ្មានលុយគ្រាន់តែស៊ីញ៉ូ បងនឹង Call ទៅពន្លកអូនអើយចាំអូន Call មក៕

អូនទៅចុះ ទៅឲ្យឆ្ងាយ
ច្រៀងដោយ ព្រាប សុវត្ថិ
១ សូមអូនទៅចុះ សូមទៅឲ្យឆ្ងាយ មិនបាច់បកស្រាយរ៉ាយរ៉ាប់ពីប្រុសម្នាក់នោះ មិនចង់ដឹងឮ រឿងអ្វីទាំងអស់ រឿងយើងស្លាប់រស់ជារឿងដោយឡែកពីគ្នា
២ កាលអូនចេញទៅ នៅចាំបានទេ បងឃាត់មាសមេរអង្វរដោយទឹកនេត្រា តែអូនមិនខ្វល់បងឈឺយ៉ាងណា អូនទៅតាមគេទុកឲ្យបងឈឺម្នាក់ឯង
បន្ទរ៖ កុំព្យាយាម Call មកបង រឿងកន្លងបំភ្លេចចុះ បងចង់រស់ផុតរឿងចម្បែង មិនចង់ឈឺជាថ្មី បេះដូងរលាយដូចផ្សែង រស់ម្នាក់ឯងប្រលែងនឹងធម្មជាតិ
៣ សូមអូនទៅចុះ ទៅឲ្យសប្បាយ រឿងយើងចប់ហើយម្តេចឡើយមកបញ្ចេញល្បិចស្នៀត បងក្លាយជាមនុស្ស គ្មានបេះដូងទៀត កុំបញ្ចេញស្នៀតអូសទាញឲ្យបងស្លាប់អី៕

ឱបខ្លុយចាំស្នេហ៍
ច្រៀងដោយ ព្រាប សុវត្ថិ
១ សម្លេងខ្លុយដង្ហោយស្រែកហៅ ផ្តាំតាមមេឃកណ្តាលយប់ជ្រៅ ទៅពៅម្ចាស់កំពូលស្នេហ៍ អូនភ្លេចស្ទឹងម្លប់ត្នោតដែលធ្លាប់ស្បថស្បែរ ហេតុអ្វីស្រីប្រួលប្រែ ចោលស្រែចោលទាំងសម្តី
២ អូនស្ងាត់ៗបាត់មុខពីស្រែ ចោលប្រុសម្នាក់ដែលធ្លាប់ថ្នមថែរ ដឹងទេថាបងឈឺផ្សា ឈឺសែនឈឺៗណាស់ណាម្ចាស់ស្នេហា បេះដូងយំប្រាប់ថា ម្ចាស់ចិន្តាឃ្លាតបាត់ឆ្ងាយហើយ
បន្ទរ៖ ឱផ្កាម្អមរីកលើភ្លឺស្រែ តើអាចទេនឹមនួនប្រែឆោមភ្លឺថ្លា បើភ្លេចបងភ្លេចចុះបងមិនហ៊ានថា សូមជីវ៉ាពៅអើយកុំភ្លេចខ្លួនឯង
៣ សម្លេងខ្លុយបន្ទន់ថ្ងួចថ្ងូរ ទឹកភ្នែកបងប្រឹងបន្តរហូរ ទោះក្លាយជាភ្លៀងខ្យល់ផ្សែង នឹកអូនខ្លាំងដឹងទេទ្រូងបងចម្បែង បេះដូងយំម្នាក់ឯង ឆ្កួតវង្វេងឱបខ្លុយចាំស្នេហ៍៕

ព្រមធ្វើមនុស្សល្ងង់
ច្រៀងដោយ ព្រាប សុវត្ថិ
ណា...
១ ទោះដឹងអូនមិនស្មោះ ក៏ចង់រស់ក្បែរអូន ចិត្តស្នេហ៍មិនសូន្យយល់ព្រមឲ្យអូនកុហសចុះ គ្រប់គ្នាខ្សិបប្រាប់បង នួនល្អងគ្មានស្នេហ៍ស្មោះ មិនខ្វល់ទាំងអស់ឲ្យតែបានរស់ក្បែរទ្រូងចរណៃ មិនគិតមិនខ្វល់ថាអ្នកដទៃយល់យ៉ាងណា ទោះបីមរណាក្នុងដៃស្រី បងក៏ព្រមៗសុខចិត្តធ្វើជាមនុស្សល្ងង់ ធ្វើជាគថ្លង់ ទោះបីដឹងថាអូនមានអ្នកថ្មីក៏ដោយ បណ្តោយតាមវាសនា សូមតែជីវ៉ាមានបងម្នាក់ ក្នុងចិត្តផងព្រមធ្វើជាមនុស្សល្ងង់
២ ទោះអូនកាចឬស្យា ទេវតាកំណត់ហើយ បងមិនស្តាយក្រោយទទួលយកអូនដោយចិត្តស្មោះស្ម័គ្រ មិនគិតមិនខ្វល់ថាអ្នកដទៃយល់យ៉ាងណា ទោះបីមរណាក្នុងដៃស្រី បងក៏ព្រមៗសុខចិត្តធ្វើជាមនុស្សល្ងង់ ធ្វើជាគថ្លង់ ទោះបីដឹងថាអូនមានអ្នកថ្មីក៏ដោយ បណ្តោយតាមវាសនា សូមតែជីវ៉ាមានបងម្នាក់ ក្នុងចិត្តផងព្រមធ្វើជាមនុស្សល្ងង់
យេ....ព្រមសុខចិត្តធ្វើជាមនុស្សល្ងង់ ធ្វើជាគថ្លង់ ទោះបីដឹងថាអូនមានអ្នកថ្មីក៏ដោយ បណ្តោយតាមវាសនា សូមតែជីវ៉ាមានបងម្នាក់ ក្នុងចិត្តផងព្រមធ្វើជាមនុស្សល្ងង់ យេ... ព្រមធ្វើជាមនុស្សល្ងង់៕

ខ្លុយស្នេហ៍សម្រក់ឈាម
ច្រៀងដោយ ព្រាប សុវត្ថិ
១ មើលទឹកហូរបេះដូងថ្ងួចថ្ងូរនឹកដល់ចរណៃ ទីធ្លាប់អង្គុយយប់ថ្ងៃខ្លុយនៅដៃផ្លុំឲ្យស្រីស្តាប់ សម្លេងគ្រហឹមពិរោះរងំ ម៉ុំមបន្ទរត្រាប់ ឥឡូវសល់តែខ្លុយស្កាត់ បាត់ស្រីហឬទ័យខ្លោចផ្សា
២ អូនឃ្លាតឆ្ងាយពេលនេះឆោមឆាយភ្លេចខ្លុយទៅហើយ ខ្លុយបងផ្លុំហៅដង្ហោយ សូមត្រាណត្រើយវិលវិញជីវ៉ា នឹកណាស់នួនល្អងពេលនេះខ្លុយបងសៅហ្មងរងា ឆ្ងាយចិត្តឆ្ងាយកាយយ៉ាងណា មេត្តាកុំភ្លេចខ្លុយស្នេហ៍
បន្ទរ៖ ឬអូនភ្លេចខ្លុយហើយជីវ៉ា តើមានអ្នកណាសណ្តំឱរ៉ាឲ្យម៉ុមលង់ស្នេហ៍ ខ្លុយកំសត់ស្រែកយំយែកតើអូននាងឮឬទេ ក្រោមដួងខែខ្លុយស្នេហ៍នៅចាំមាសមេរ
៣ លើកទូរស័ព្ទចង់ Call ទៅប្រាប់ថាបងនឹកណាស់ តែខ្លាចអូនមិនលើកស្តាប់ ព្រោះអូនមានអ្នកថ្មីនៅក្បែរ គេល្អជាងបងគេមានវាសនាបានថ្នមបំពេរ ទឹកភ្នែកបងហូរឥតល្អែ ខ្លុយស្នេហ៍ក្អូតឈាមរីងរៃ៕

ក្តាមស្រែ
ច្រៀងដោយ ព្រាប សុវត្ថិ
ផ្តើម៖ ភ្លៀងធ្លាក់ខ្លាំងក្អុកក្អាត់ហ៊ីងយំពេញស្រែ (ពីរដង)
១ ភ្លៀងធ្លាក់ខ្លាំងក្អុកក្អាត់ហ៊ីងយំពេញស្រែ ភ្លៀងជន់ទឹកគួចយកទាំងស្នេហ៍ ដែលខ្ញុំធ្លាប់ថែយូរឆ្នាំមកហើយ ផ្គរលាន់ពេញមេឃចិត្តឈឺពេកគ្មានអ្វីធៀបឡើយ អូនឃ្លាតបាត់ស្ងាត់ពាក្យធ្លាប់ឆ្លងឆ្លើយ សល់តែរន្ទះភ្លៀងផ្គរ
២ ស្អប់ស្រុកស្រែអូនដៀលមនុស្សស្មោះដូចបង អូនជឿបុរសនៅទីក្រុង បេះដូងឆោមយង់រេរាមិនទៀង ស្រុកស្រែវាលស្រូវរទេះគោស្នេហ៍ស្មោះឥតល្អៀង អូនមានលុយឡានជេរស្តីបំពាន ដៀលថាបងនេះស្រែៗ
បន្ទរ៖ ឱពុទ្ធោអើយ ឱពុទ្ធំមោហ៍បាំងក្តាមស្រែ ចិត្តស្រាលជឿពាក្យគេ ព្រោះប្រាថ្នាខ្ពស់ហ៊ឺហា បើកុហក់ប្រុសៗស្រុកស្រែសុខចិត្តមរណា ឲ្យតែនាងឆាប់ភ្ញាក់ចិន្តា វិលវិញមកណាឱព្រលឹងអើយ
៣ ភ្លៀងធ្លាក់ខ្លាំងបេះដូងញ័រញាក់ព្រឺព្រួច បេះដូងហាក់ត្រូវព្យុះភ្លៀងគួចឲ្យរត់ទៅតាមហៅពៅត្រាណត្រើយ ស្រែធ្លាប់មានអូនប្រែស្ងាត់សូន្យគ្មានន័យទៀតហើយ តើឲ្យរស់ម្តេចទៅពៅអើយ ផ្គរភ្លៀងដង្ហើយស្រុកស្រែស្នេហ៍ស្មោះ៕

Subscribe to:
Posts (Atom)