Showing posts with label ឆន សុវណ្ណរាជ. Show all posts
Showing posts with label ឆន សុវណ្ណរាជ. Show all posts

Friday, November 3, 2017

ឆន សុវណ្ណរាជ ស្នាមញញឹមក្បត់ទឹកភ្នែក

រស្មីហង្សមាស CD ៥៩៣

មិនបន្ទោសមេឃដី គ្មានអ្វីហាមវេលាបែកគ្នា មានតែទឹកភ្នែករម្លែកចិត្តស្នេហ៍ដែលហូរទៅ តែបងហាមខ្លួនឯងមិនឲ្យភ្លេចស្នេហ៍ពៅ ដល់ឥឡូវចិត្តនៅចាំអូន

មិនអាចលុបស្នេហ៍ចាស់ ទោះយូរយ៉ាងណាក៏នៅចាំ ចាំពេញដោយទុក្ខ ទឹកចិត្តស្នេហ៍លើសលប់ ចំពោះអូន ឈរក្រោមភ្លៀងស្តាប់ឮបទចម្រៀងបេះដូង នឹកដល់អូន បងយំម្នាក់ឯង

បងចង់អោបហើយលាក់អូន​ទុកក្នុងចិត្ត បើអាចជួបគ្នាម្តងទៀត បេះដូងមួយនេះស្ទើរឆ្កួតព្រោះ​មិន​ចង់​ឃ្លាត ឃ្លាតអូនរស់ដូចស្លាប់

ស្នាមញញឹមក្បត់ទឹកភ្នែក មិនរារ៉ែកពេលចេញទៅ ដល់ឥឡូវចិត្តនេះឈឺចាប់​ដូចស្លាប់ទាំងរស់ ចង់អោបអូនលើកទី២ អោបពេលនេះក្នុងនាមបងប្រុស មេឃស្ងប់ស្ងាត់លាក់ទុកសោករឿងស្នេហ៍ បងញញឹមមិន​ខ្វល់ថាមេឃប្រែ ជំនួសទឹកភ្នែក៕

Wednesday, March 11, 2015

Message ទៅគេចាំបាច់ឲ្យ​បង​ដឹង

ច្រៀងដោយ ឆន​ សុវណ្ណរាជ
ផលិតកម្មរស្មីហង្សមាស ទី ៥១៨

១ ត្រឹម​មិត្ត​ស្និទស្នាលមិន​មែន​ជា​សង្សារ តែ​បង​គិត​ថា​អារម្មណ៍​យើង​ដូចគ្នា អូន​តែ​ង​ Message មក​បង​គ្រប់​វេលា ក្នុង​ចិត្ត​ពុំងារ​ស្រលាញ់បង​ទេ
២ ឮសម្លេងសារ​បង​ដឹង​ច្បាស់ថា​គឺ​អូន បេះដូង​អង្រួន​ញាប់​ញ័រម្ល៉េះទេ តែដល់​ពេល​បើកអាន អូន​សរសេរថានឹក​គេ​ ហេតុអ្វីមាសមេរច្រលំបែបនេះ
បន្ទរ៖ ពេលឮសារឆ្ងល់​ថា​អូន​ផ្ញើមកបង​ឥត​ឈប់ ដល់​ពេល​អាន​ចប់​ទើប​ដឹង​ពី​បំណងឆវី អូន​ចង់​ប្រាប់​បងថា​អូន​នឹកគេ​គ្រប់​នាទី ធ្វើបែប​នេះអូន​មាន​អាណិត​បង​ទេ ចង់​សួរ​មួយ​ជួយ​ឆ្លើយ​គ្រាន់​តែ Message ទៅគេ​ ​ ហេតុអ្វីមាសមេ​ចាំបាច់ប្រាប់​ឲ្យ​មិត្ត​ម្នាក់នេះដឹង មើល​មិន​ដឹង​សោះមែន​ដែរទេ​ពី​អារម្មណ៍​ម្នាក់​ហ្នឹង ចង់​ប្រាប់​ថា​ខឹងហេតុអ្វីមិន​យល់៕

គេស្រលាញ់អូន​មិន​ស្មោះទេ

ច្រៀងដោយ ឆន​ សុវណ្ណរាជ និងសន ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី​៥១៨

១ (ប) ស្រលាញ់ទើបព្រមបែក មិន​ប្រកែក​ពេលអូនសម្រេចជ្រើសគេ ទោះមិន​អាច​រស់ក្បែរ​បង​នៅ​តែ​បារម្ភពី​អូន​គ្រប់​ពេល
២ (ប) ពេល​នេះ​ម្តេច​អូន​យំ ធ្វើឲ្យ​អារម្មណ៍បង​ខ្វាយ​ខ្វល់​ម្ល៉េះទេ (ស) គឺអូន​យំ​ព្រោះគេ គេស្រលាញ់អូន​មិន​ស្មោះទេបងអើយ
បន្ទរ៖ (ប) ព្រោះភាពឯកាទើប​ធ្វើឲ្យ​អូន​ជ្រើសរើស​មនុស្ស​ខុស (ស) អូន​សុំទោសអូន​ជ្រើសយកគេ​ចាក​ចោល​ត្រាណ​ត្រើយ​ (ប) វេលាមិន​ទាន់​ហួសទេ​ បង​នៅ​ស្នេហ៍នៅឡើយ អូន​អើយ​អាច​ឲ្យ​បង​ថែ​អូន​ទេ ទោះជ្រើសមនុស្សខុស​កុំ​ឃាំងខ្លួន​ឯងឲ្យ​រស់នៅ​ឯកា (ស) អូន​គិត​ថា​អូន​មិន​ស័ក្តិសមនឹង​រូប​បង​ទេ (ប)​ សម​ឬ​មិនសម​​មិន​ដឹង ដឹង​ត្រឹម​បង​នៅស្នេហ៍ ចង់​ក្បែរ​ចង់​ថែ​ព្យាបាលរបួស នៅ​ក្នុង​ចិត្ត​អូន​៕

ពេលគេថើបអូន មាននឹកបងខ្លះទេ?

ច្រៀងដោយ ឆន សុវណ្ណរាជ

១ ដឹងថាស្នេហ៍មិនដូចដើម​នៅ​តែ​ផ្តើម​នឹក​អូន ធ្វើខ្លួនឯងឲ្យ​ឈឺចាប់​ពេល​មិន​ព្រម​ភ្លេច​ស្រី អនុស្សាស្នាម​ស្នេហ៍​ចាស់​ នៅដាបបងរាល់ថ្ងៃ​ ឲ្យ​នឹក​ថ្លៃ​ឲ្យ​ឈឺ​ឲ្យ​យំ​ព្រោះស្នេហា
២ ខ្លួន​ឯង​កំដរខ្លួនឯង​ក្រោយ​ពេល​អូន​ដើរ​ចេញ តែនៅសល់ក្តីស្រលាញ់ជាប់​ក្នុង​ចិត្តរៀមរ៉ា ទោះអូន​បែក​ចិត្ត​ក៏ដោយ​ក៏បង​ស្មោះសង្សារ ចាំជីវ៉ាទាំងស្រីបាន​ជ្រើសយក​គេ​ទៅហើយ
បន្ទរ៖ ពេល​គេ​ថើប​អូន​តើក្នុង​ចិត្ត​ស្ងួនមាន​នឹក​បង​ខ្លះ​ទេ ព្រោះប្រុសម្នាក់​នេះ​អូន​ក៏​ធ្លាប់​ស្នេហ៍ក៏ធ្លាប់​ថែត្រាណត្រើយ ឬគេនោះល្អខ្លាំងពេក ទើបធ្វើឲ្យ​អូន​មិន​អាច​នឹក​បងឡើយ​នៅ​ពេល​អូន​មាន​គេ​ក្បែរ យ៉ាងណា​ក៏ដោយ​ក៏បង​រីករាយ​បើ​អូន​បាន​ក្តី​សុខ មិន​ថា​ថ្ងៃមុខ​គឺបង​នៅ​ស្មោះ​តែរូបអូន​ម្នាក់​ទេ ក្រែង​ថ្ងៃណា​គេ​ក្បត់ស្រី ថ្លៃត្រូវ​ទឹកភ្នែកព្រោះគេ​ មាសមេអាចវិលរកបងណាអូន
(ពីប្រុសម្នាក់ដែលចាញ់ស្នេហ៍ នៅតែនឹកនៅតែចាំ នៅតែស្មោះនៅតែស្រលាញ់អូន)៕

ហេតុផលមិនចេះចប់

ច្រៀងដោយ ឆន សុវណ្ណរាជ និង សន ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី ៥១៨

១ (ប) ស្តាប់ហេតុផលបន្តិចផងបានទេ មុនមាសមេប្រាប់បងថាបែកគ្នា គ្រាន់តែសុំបងមិនមែន​ទាមទារ បែកគ្នាត្រូវមានហេតុផល
២ (ស) ស្តាប់ហេតុផលរិតតែចិត្តឈឺផ្សា ស្តាប់ម្តងណាមិនចេះអស់ហេតុផល ប៉ុន្មានដងហើយអូនតែងតែ​យោគយល់​​ ពេលនេះទ្រាំលែងបានហើយ
បន្ទរ៖ ហេតុផលមិន​ចេះចប់ ហេតុផលគួរឲ្យស្អប់ រាប់ពីមួយដល់ដប់ ឈប់ឈឺចាប់ទៀតហើយ អស់ពេលស្តាប់​ហេតុផល អ្វីក៏មិនយល់ឡើយ ទោះជួលទៀតក៏ដោយ ក៏អូនមិន​ចង់​ស្តាប់ (ប) សុំពេលមួយ​នាទី ព្រោះ​ចិត្ត​នេះ​មិន​ស្កប់ អូន​រាប់​មួយ​ដល់​ដប់​ អូន​ថា​ឈប់​ឈឺចាប់ សុំតែមួយ​នាទី ម្តេចក៏មិន​ចង់​ស្តាប់ បងស្ពាយការឈឺចាប់​ព្រោះ​អស់​ពេល​បកស្រាយ៕