Showing posts with label រស់ សេរីសុទ្ធា. Show all posts
Showing posts with label រស់ សេរីសុទ្ធា. Show all posts
Wednesday, August 10, 2016
Sunday, February 8, 2015
មេត្តាអូនផង
ច្រៀងដោយ រស់ សេរីសុទ្ធា
១ មេត្តាមេត្តាមេត្តាអូនផងអូនផង
តាំងពីជួបបង អូនប៉ងស្នេហាស្នេហា មិនដឹងចិត្តបង រែងគិតយ៉ាងណា ឱប្រុសស្នេហា
មេត្តាអូនដែរឬទេ?
២ មេត្តាមេត្តាមេត្តា
អូនផងអូនផង ចិត្តអូនបំណង ចង់ជួបបងមួយបងមួយ សូមបងមេត្តា កុំអោយអូនព្រួយ មានតែបងមួយ ដែលអូនបំភ្លេចមិនបាន
R បងអឺយៗបង
រឿងដែលកន្លង បងចាំបានទេ រាត្រីដែលអូន ជួបប្រុសស្នេហ៍ ច្រៀងថ្នមបំពេរ អោយអូនរំភើបចិន្តា
៣ មេត្តាមេត្តា
មេត្តាអូនផងអូនផង រាល់ថ្ងៃអូនផ្សងជាគូលុះក្ស័យលុះក្ស័យ ឬមានគូហើយបានមិនស្រដី ទោះបីយ៉ាងណា សុំតែមេត្តាអូនផង (ទោះបីយ៉ាងណា សុំតែមេត្តាអូនផង )៕
អង្គុញកើយបី
ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា និងប៉ែនរ៉ន
ទំនុកច្រៀង ញ៉ែម ផុន
១ (ប) អង្គុញបោះទៅត្រូវកើយស្រីដាំ មើលមុខចំណាំចិត្តចាំជោះស្រី (ពីដង) អង្គុញស្រីស្ងួនអូនដាំកើយបី បើបងឈ្នះស្រីបងចាប់ជោះហើយ
២ (ស) បោះត្រូវជើងរៀងមៀងមើលឲ្យច្បាស់ ដល់វេនអូនឈ្នះប្រុសកុំកន្តើយ (ពីរដង) ត្រូវមេដំបូលគេចមិនរួចឡើយ ចាប់បានដៃហើយជោះឲ្យអស់ចិត្ត
៣ (ប) ជោះត្រឹមជង្គង់បងឲ្យជោះបាន ជោះប្រាប់សណ្តានគូរពីព្រេងព្រឹទ្ធ (ពីរដង) បើអូនបានជោះដូចបានស្គាល់ចិត្ត ចាំមួយជីវិតចិត្តចាំជួបគ្នា
៤ (ស) បើបងជោះអូនកុំជោះខ្លាំងពេក ថ្នមទុកថ្ងៃស្អែកណាស្រស់ពុំងារ (ពីរដង) ក្រោយចូលឆ្នាំថ្មីរៀបការនឹងគ្នា ប្រាប់ដល់មីងមារចូលដណ្តឹងអូន៕

Thursday, February 5, 2015
បងឯងជាព្រាននារី
ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា សូ សាវឿន និងប៉ែន រ៉ន
១ (សុទ្ធា)
ឆ្លើយភ្លាមទៅៗកុំនៅស្ងៀម (រ៉ន) ម្តេចអឹមអៀនមិនស្រដីអោយដឹងការ (សាវឿន)
ស្រលាញ់មួយណាៗៗៗ (សុទ្ធា) ស្រលាញ់មួយណា ? (រ៉ន) ស្រលាញ់មួយណា ? (សាវឿន)
ស្រលាញ់មួយណា ? (រួមគ្នា) សូមវាចាភ្លាមៗទៅ (២ដង) ...
(២) . (សុទ្ធា) បងប្រាប់ថាបងស្នេហាអូនមុនគេ (រ៉ន) មិនមែនទេខ្ញុំជាស្នេហ៍ទីមួយណា (សាវឿន) ចំណែកអូនវិញក៏ជាទីមួយដែរណាជីវ៉ា (សុទ្ធា) ទីមួយគឺជាអ្នកណា ? (រ៉ន) ទីមួយគឺជាអ្នកណា ?
(២) . (សុទ្ធា) បងប្រាប់ថាបងស្នេហាអូនមុនគេ (រ៉ន) មិនមែនទេខ្ញុំជាស្នេហ៍ទីមួយណា (សាវឿន) ចំណែកអូនវិញក៏ជាទីមួយដែរណាជីវ៉ា (សុទ្ធា) ទីមួយគឺជាអ្នកណា ? (រ៉ន) ទីមួយគឺជាអ្នកណា ?
(សាវឿន)
ទីមួយគឺជាអ្នកណា ? (រួមគ្នា) សូមរៀមរ៉ាឆ្លើយភ្លាមទៅ
(២ដង) ...
(៣) . (សាមុត) បងសុំទោសៗណាពិសី អូនទាំងបីសូមប្រណីកុំខឹងណា ការពិតស្រលាញ់ៗៗស្មើគ្នា (សុទ្ធា) មិនព្រមឡើយណា (រ៉ន) មិនព្រមឡើយណា (សាវឿន) មិនព្រមឡើយណា ! (ស្រីរួម) តើអ្នកណាប្រពន្ធដើម ? (២ដង) ..
(៤) . (សាមុត) គ្មានទេដើមគ្មានទេចុងទាំងអស់គ្នា (ស្រីរួម) ក្តៅអស្ចារ្យប្រុសឬស្យាព្រាននារី
(សាមុត) ជេរបងមកចុះៗស្រស់ឆោមឆវី (សុទ្ធា) បងឯងជាព្រាននារី ! (រ៉ន) បងឯងជាព្រាននារី

បងឯងជាព្រាននារី (ស្រីរួម)
ចង់តែស៊ីសាច់ទេ (២ដង) ៕
លាកុលាបបាត់ដំបង
ច្រៀងដោយ ស៊ិន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១ (ប) ភ្លៀងធ្លាក់ស្រិបៗបងខ្សិបប្រាប់ស្រីថ្ងៃស្អែកថ្ងៃថ្មីបងលាស្រីហើយ លាមួយគ្រាសិនមាសឆ្អិនបងអើយ
លាពូកខ្នល់ខ្នើយធ្លាប់កើយពីរនាក់
២ (ស) សូមបងកុំភ្លេចកុលាបកំសត់ ក្នុងភូមិទុរគត៌ដែលធ្លាប់ថ្នមថ្នាក់ កុំភ្លេចលំនៅដែលធ្លាប់រួមរក្ស
បេះដូងអមតះយើងឆ្លាក់ទុកស្នាម
៣ (ប) បងមិនភ្លេចទេកូនខ្ទមស្នេហា មាត់បឹងសត្យាសច្ចារយឆ្នាំ (ស) ស្ពានដែកស្ពានថ្មតោឈរយំផ្តាំ បងឃ្លាតអូនចាំ
ចាំជួបជានិច្ច
៤ (ប) ឱ ! ថ្ពាល់ក្រហមបងសូមលាសិន (ស) សូមបងសុបិនឃើញអូនជានិច្ច បើបងភ្លេចអូនដូចក្បូនលង់លិច (ប) កុលាបទងពេជ្របងភ្លេចម្តេចបាន
ពោល ៖ (ស) កុំភ្លេចអូនណា៎បង ! (ប) បងមិនភ្លេចទេ តែណ្ហើយ! បងលាមួយគ្រាសិនហើយ ណ៎ាកុលាបបាត់ដំបង៕
Monday, February 2, 2015
ចៅដក
ច្រៀងដោយ ស៊ិន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១) (ប) រសៀលគងព្រៃ រៃយំល្វើយល្វើយ ឱកែវបងអ្ហើយ នាងនៅទីណា? បងសែនអាល័យស្ទើរក្ស័យសង្ខារ រង់ចាំស្នេហាគ្មានលោះពេលឡើយ ឱចៅដកដកអើយចៅដកល្ហុង អញ្ជើញមន្តស្នេហ៍វីយូឡុង ប្រឹងកូតហៅស្រី មកឆាប់រ៉ា
២) (ស) អូនមកដល់ហើយ បងអើយកុំសង្ការ វីយូឡុងប្រាប់អូនថា ស្នេហានៅចាំ អូនសែនភិតភ័យ ហឬទ័យប្រេះស្រាំ ឮសូរបងផ្តាំ អោយអូនមកជួប ឱចៅដកដកអើយចៅដកចំប៉ា អញ្ជើញមន្តស្នេហ៍ហ្គីតា ជួយថ្នមស្នេហាអោយខ្ញុំផង
៣) (ប) បងមិនខឹងទេ ម្ចាស់ស្នេហ៍កុំសៅហ្មង ហ្គីតាប្រាប់បង ថាអូនមកហើយ ស្តាយស្រស់ភក្ត្រ័ឆ្មម បងសូមកៀកកើយ សូមកើយអូនជាខ្នើយប្រចាំជីវិត ឱចៅដកដកអើយ ចៅដកនួនស្រី អញ្ជើញមន្តស្នេហ៍ចាប៉ី សូមអ្នកបំភ្លៃបំពេរពៅ
៤) (ស) បងមើលតារា ឆាយាសន្ធៅ កាយអូននែបនៅជាមួយសង្សារ (ប) បងចាប់ជន្លេន ក្តិចស្ទូចមច្ឆា អោនថើបបុប្ផា ទុកជាសាក្សី ឱចៅដកដកអើយ ចៅដកក្តាំងងា អញ្ជើញភ្លេងទាំងអស់គ្នា ប្រគុំបំពេរគូខ្ញុំផង៕

អូនរាំសមទេ
ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា និងប៉ែន រ៉ន
១
(ស.)អូនរាំសមទេ
អើយមើលនេ៎ ដៃអូនទន់ក្រៃ អូនរាំសមទេ អើយមើលនេ៎ ដៃអូនទន់ក្រៃ
(ប.)សមណាស់ណាពិសី ម្រាមដៃដូចកេន្នរ ទន់ល្អរាំសារវ៉ាន់ បងសូមកាន់ អង្អែលដៃបានទេ
(ប.)សមណាស់ណាពិសី ម្រាមដៃដូចកេន្នរ ទន់ល្អរាំសារវ៉ាន់ បងសូមកាន់ អង្អែលដៃបានទេ
២
(ស.)បងអង្អែលដៃបាន
អើយតែប្រាណ កល្យាណកុំប៉ះអី
បងអង្អែលដៃបាន
អើយតែប្រាណ កល្យាណកុំប៉ះអី
(ប.) ចុះមុខពិសី
ចុះថ្ពាល់ពិសី ប៉ះបានទេស្រី ស.ថាប៉ះមុខអី
ប៉ះដៃបានហើយ៕
Friday, January 30, 2015
អស់មួយខែសល់មួយខែ
ច្រៀងដោយ ជា សាវឿន និងរស់ សេរីសុទ្ធា
១ (ស) ចិត្តអូនប្លែកណាស់
ស្ទើរខ្មាស់គេស្លាប់ទៅហើយ អ្នកប្តីអូនអ្ហើយ ទៅធ្វើការមួយយប់ទល់ព្រឹក ការអ្វីច្រើនម្លេះ
ប្លែកតែបងរវល់ឥតឈប់ ថ្ងៃណាក៍យប់លុះត្រឡប់ធំក្លិនតែស្រា អូនសួរពេលណា
ប្រុសបងឆ្លើយថាចៅហ្វាយលោកប៉ាវផឹក
២ (ប) ហ៊ឺ! ធ្វើការចង់ងាប់ ព្រោះចង់ផ្គាប់ចិត្តលោកធំ ការគរដូចភ្នំមកផ្ទះវិញចោទបងប្រមឹក យូរៗញ៉ាំម្តងបងការពារក្រែងកើតរោគស្ពឹក ម៉ែថាបើផឹកសូមកុំឱ្យតែបងមានស្រីអូនអ្ហើយកុំភ័យបងមិនមានថ្មី ឱ្យស្រីនៅមេម៉ាយ
៣ (ស) នែបង !! បើកលុយគ្មានសល់ អូនឆ្ងល់បាត់រាល់តែខែ (ប) កុំមាត់ខ្មាស់គេ ឱ ! មាសស្នេហ៍បងយកទៅចាយ (ស) ហ៊ឹស! ច្បាស់ជាមានស្រី ហើយញុំាស្រាហ៊ឺហារសប្បាយ (ប) អូនអើយកុំស្តាយអស់មួយខែនៅសល់មួយខែ (ស) យ៉ើស! ថ្ងៃក្រោយមិនកែ តែបាត់ប្រាក់ខែ ម៉ែឱ្យលែងបងហើយ៕
ស្រណោះអូរជ្រៅ
ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១ (ប) ស្រណោះអូរជ្រៅ
បងធ្លាប់ទៅលេងនឹងអូន ស្រណោះអូរជ្រៅ
បងធ្លាប់ទៅលេងនឹងអូន កាច់ត្រួយត្រកួន
កាច់ត្រួយត្រកួន ដែលស្រស់ស្រីស្ងួន
ដាំទុកអោយបង
២ (ស) ស្រណោះច្រវ៉ា
បងអុំច្រវ៉ាដងវែង
ស្រណោះច្រវ៉ា
បងអុំច្រវ៉ាដងវែង បងអុំម្នាក់ឯង បងអុំម្នាក់ឯង
អូនព្រួយចំបែង
ក្រែងបងធ្លាក់ទឹក
៣ (ប) បើធ្លាក់ទឹកបឹង
ព្រលឹងបងមិនសូវព្រួយ បើធ្លាក់ទឹកបឹង
ព្រលឹងបងមិនសូវព្រួយ
បងអាងអូនជួយ បងអាងអូនជួយ ទុកតែដៃមួយ ហុចអោយអូនចាប់
បងអាងអូនជួយ បងអាងអូនជួយ ទុកតែដៃមួយ ហុចអោយអូនចាប់
៤ (ស) បើចាប់ដៃបាន
កុំស្មានថាអូននឹងលែង
បើចាប់ដៃបាន
កុំស្មានថាអូននឹងលែង
អូសកាត់គុម្ពត្រែង អូសកាត់គុម្ពត្រែង របូតដៃឯង ទើបលែងដៃបាន៕
អូសកាត់គុម្ពត្រែង អូសកាត់គុម្ពត្រែង របូតដៃឯង ទើបលែងដៃបាន៕
Sunday, January 18, 2015
មិនឲ្យឆ្ងល់ម្តេចបាន
ច្រៀងដោយ អ៊ឹង ណារី និងរស់ សេរីសុទ្ធា
ចង្វាក់ រាំវង់
១ (ប) មើលបងទំនងដូចឆ្ងល់ ក្រែងអូនធ្លាប់ស្គាល់បងដែរឬអី (ពីរដង) មើលអីចឹងអៀនណាស់ណាស្រី បងមានរឿងអ្វីប្រណីប្រាប់ផង (ស) មិនឲ្យឆ្ងល់ម្តេចបានប្រុសបង បើជួបរាល់ដងឃើញតែខោអាវនឹង
២ (ប) ខោអាវមានច្រើងកំប្លេ រាប់មិនអស់ទេសុទ្ធតែម៉ូតអញ្ចឹង (ពីរដង) ទាល់តែឃើញទើបបានអូនដឹង ព្រោះអីបងនឹងជាអ្នកហ៊ឺហា ពេលបងដើរទៅណាមកណា សុទ្ធតែកញ្ញាព្រួតគ្នាញញឹមដាក់
៣ (ស) ហ៊ឺហាសម្បកខាងក្រៅតែក្នុងហោប៉ៅគ្មានលុយមួយកាក់ (ពីរដង) (ប) លុយបងមានតែគេជំពាក់ (ស) តើគេប៉ុន្មាននាក់ជំពាក់ប្រាក់បង (ប) រាប់មិនអស់ទេស្រល់នួនល្អង កុំសួរច្រើនដងក្រែងលឮដល់ចោរ
៤ (ប) យប់នេះក៏មានមិនតិច តាំងពីសូលេចវេស្ពាម៉ូតូ (ពីរដង) (ស) យើស ម្សិលម៉ិញឃើញបញ្ចាំអាវខោ ដើរអួតឺនួឡូឡាពេញផ្លូវ (ប) អូ សម្លាញ់បងវាពឹងទេពៅ បញ្ចាំឲ្យទៅខោអាវវាទេអូន។

Tuesday, January 13, 2015
សុំស្លា
ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
ចង្វាក់ រាំវង់
១ (ប) ស្រីតូចទ្រម៉ែ ដើរតាមភ្លឺស្រែស្រង៉ែបាំងបាត់ ហាអើយ
(២ដង) បងខំដើរស្កាត់ សុំស្លាមួយម៉ាត់ អូនដាច់មេត្តា ពិតមែនហើយ !
អូនដាច់មេត្តា
២ (ស) ស្លាបងពេញថ្នក់ ម្តេចមកកុហក់ថាបងអត់មានស្លា ហាអើយ (២ដង) (ប) ស្លានៅត្រង់ណា សូមកែវជីវ៉ាបង្ហាញគេផង ពិតមែនហើយ !
បង្ហាញគេផង
៣ (ស) ជាតិជាមនុស្សខិល រប៉ិលរប៉ូចគ្មាននរណាដូចបង ហាអើយ
(២ដង) ស្លាលាក់ក្រោយខ្នង សូមប្រុសបងយកចេញឆាប់រ៉ា ពិតមែនហើយ !
យកចេញឆាប់រ៉ា
៤ (ប) ស្លាបងមានពិត តែចិត្តរៀមប៉ងចង់ ចូលទាក់ទងស្នេហា ហាអើយ
(២ដង) (ស) ស្នេហ៍ឆសុំស្លា ខ្ញុំមិនត្រូវការសូមលាសិនហើយ ពិតមែនហើយ ! សូមលាសិនហើយ៕
ជីវិតដូនជី
ច្រៀងដោយ រស់ សេរីសុទ្ធា
១
មានតែសាងភ្នួស
លាងបាបទេ ស្មាលាពីស្នេហ៍ ស្នេហ៍នរកអវចីឬស្យាសាងសីល កុសលធម៌អារ ស្មគ្រ័បំរើ ព្រះពុទ្ធសាសនា ជាជាងសាវ៉ា បំរើកាមគុណ
២
មួយជីវិតនេះ
ត្រូវចែកជាពីរ មួយត្រូវសាងផ្កាភ្ញី ពីរគឺធូបទៀនផ្សែងធម៌ ជីវិតទីមួយមិនល្អ ខ្ញុំត្រូវតែស្លៀកសពាក់ស តាំងចិត្តសាងល្អ សងគុណអ្នកម្តាយ
R ឱ!សសៃសក់
ខ្មៅអើយ ខ្ញុំលាហើយ អោយផុតកម្មពៀរ សសៃសក់ខ្ញុំកប់មុខវិហារ លែងឮហើយស្នេហា ទាំងទឹកនេត្រា ក៏លែងស្គាល់
៣
ជីវិតដូនជី
ជាទីកក់ក្តៅ ចិត្តខ្ញុំអស់ ដំបៅ ដើរតាមផ្លូវ និស្ស័យធម៌អាថ៌ខ្ញុំផ្សង លុះអស់សង្ខារ បើកើតទៀត ជាថ្មីកាលណា ប្តេជ្ញាថាបួស ជាថ្មីទៀតអើយ
សុំស្នេហ៍ព្រះពាយផាត់
ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១. (ប) ឱ!
អូនព្រះពាយផាត់បងអើយ យប់យន់ហើយ
ដែលបងមករង់ចាំស្រី
សូមអាណិត
ឲ្យបងបានស្ដាប់សំដី
ឬប្រណី
ឲ្យរៀមបានយល់ភក្ត្រា
២. (ស) ស្អប់ណាស់
នរណាបង្ខំចិត្តអ្នក ឲ្យមកស្ម័គ្រ
រង់ចាំស្រីពីកាលណា ចេញឲ្យឆាប់
ខ្ញុំមិនត្រូវការចរចារ នែ៎!
ព្រានស្នេហា ខ្ញុំមិនត្រូវការបងទេ
បន្ទរ៖ (ប) អូនអើយ
មិនគួរអូនបែរជាខឹង
ធ្វើមិនដឹង
ឲ្យទ្រូងរៀមឈឺគ្រាំគ្រា រាល់រាត្រី
បងផ្ដាំតាមដួងច័ន្ទ្រា
ថាចិន្ដា
បងនឹកអូនគ្មានពេលល្ហែរ
៣. (ប) បើបងស្រលាញ់រូបអូនពិត
ម្ដេចមិនគិត ចូលស្ដីដល់ទៅឳម៉ែ (ប) ព្រះពាយផាត់អើយ
បងមិនភូតភរអូនទេសូមឲ្យតែ អូនថាស្នេហ៍បងមួយមាត់ ៕
ស្រីណាមិនយំ
ច្រៀងដោយ រស់ សេរីសុទ្ធា
ពោល៖ ស្រីណាមិនយំ
១ ធ្ងន់ណាស់ព្រះអើយ អោយបោះបង់ស្នេហ៏ ស្ទើរតែប្រេះបែកដើមទ្រូងដូចត្រូវអន្លូងបេះដូងរណ្ភំ ដាច់ចិត្ភទេចោលស្នេហ៏ឧត្ភម ទេ!ទេស្រីណាមិនយំ គឺត្រូវតែយំ អោយបែកផែនដី
១ ធ្ងន់ណាស់ព្រះអើយ អោយបោះបង់ស្នេហ៏ ស្ទើរតែប្រេះបែកដើមទ្រូងដូចត្រូវអន្លូងបេះដូងរណ្ភំ ដាច់ចិត្ភទេចោលស្នេហ៏ឧត្ភម ទេ!ទេស្រីណាមិនយំ គឺត្រូវតែយំ អោយបែកផែនដី
២
អោយភ្លេចម្តិចបាន
ភ្លេចមិនបានទេ បើហ៊ានបំភ្លេចក្ភីស្នេហ៏ រស់នៅឃើញតែជីវិតឥតន័យ
ដែលឮទេស្រីក្នុងលោកីយ៏ ស៊ូលះបង់ក្ភីស្មោះប្រុសថ្លៃ
ប្រគល់ដល់ដៃ ស្រីផ្សេងទៅវិញ
R តើខ្ញុំត្រូវដោះស្រាយ
យ៉ាងណា? នេះជាបញ្ហា បាញ់ចំឱរ៉ាអួលណែន ឬមួយចោលស្នេហ៏
ស្នេហ៏ដែលគ្មានព្រំដែន ទុកជូនបងស្រីវិញ
៣
ស្រីណាមិនយំ
ស្រីណាមិនយំ ដាច់ខាតគឺត្រូវតែយំបែក ទ្រូងហើយខ្ញុំទុកភ្នំភ្លើងក្តៅ បំភ្លេចគុណបងគឺខ្ញុំចិត្តខ្មៅ
តើអោយខ្ញុំសំរេចម្តេចទៅ ឬមួយក៏ត្រូវ បំភ្លេចសង្សារ
៤
ណ្ហើយចុះស៊ូយំអស់មួយជីវិត
ទៅចុះទៅចុះដួងចិត្ភត្រូវតែ អាណិតដល់ចិត្ភបងស្រី ខ្ញុំដាច់ចិត្ភចោលស្នេហ៏ប្រុសថ្លៃ
ស៊ូរស់នៅជីវិតឥតន័យ រស់ជាប្អូនថ្លៃ ប្រុសធ្លាប់ស្រឡាញ់៕
ម្លប់ស្នេហ៍ដើមស្រឡៅ
ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១. (ស)
ក្អែកខ្មៅបូលយំ លើភ្នំផ្កាយព្រឹក
សំឡូតអូននឹករលឹកអូរដា
ស្នឹងស្ដៅត្រែងត្រាក ជីសាកទ្រូងខ្លា
បល្ល័ងជលសា បុស្បាផ្កាព្រៃ
២. (ប)
យើងនាំគ្នារត់ កាត់ភ្នំដំបង កំពង់ចម្លងក្រងម្កុដស្នេហ៍ថ្មី ស្រឡៅស្រឡូនភ្នំកូនដំរី សន្សើមជោគដី
ដៃអូនជាខ្នើយ
បន្ទរ. (ស) ត្រកួនព្រលិតចិត្តដូចតែគ្នា
ស្មោះនឹងស្នេហាពុំដែលកន្ដើយ
(ប)
បងនឹងពុះពារ លុះត្រាដល់ត្រើយ អូនកុំព្រួយឡើយ
ណាស្រស់ពាលពៅ
៣. (ប)
ចង្រិតស្រែកច្រៀង ចម្រៀងអភ័ព្វ មន្តស្នេហ៍ព្រៃគុប
ម្លប់ដើមស្រឡៅ (ស)
អូនលក់បេះដូង ជូនទ្រូងប្រុសពៅ ពេលនេះតទៅ យើងបានសុខអើយ ៕
អានុភាពនៃពុកមាត់
ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១. (ស)មើលមេឃ
មេឃស្រលះភ្លឺថ្លា (ប)មើលផ្កាឃ្មុំក្រេបលំអង (ស)បុប្ផាគឺអូនឯឃ្មុំគឺបង
(ប)កែវកុំសៅហ្មងឃ្មុំបងក្រេបផ្កាតែមួយ (ស)បើផ្ការោយ
(ប)ឃ្មុំឥតព្រួយ
មួយនឹងមួយមិនផ្លាស់ទេ
(ស)អូនមិនជឿសោះសម្ដីបុរសហូរដូចទន្លេ
(ប)ជឿអ្នកណាមាសមេ
ឬមួយជឿគេជាងបង
២. (ប)ព្រលឹងកុំទាន់ខឹងពីសី
ប្រណីហុចថ្ពាល់ឲ្យបង
បងសូមអង្អែល
អង្អែលថើបផង ថើបមួយម៉ឺនដង (ស)នែបង!ថយចេញឲ្យឆ្ងាយ
(ប)ចេញទៅណា? (ស)
ចេញឲ្យឆ្ងាយ! (ប) ឱ!ឆោមឆាយមិនទៅទេ ចិត្តអាក្រក់ម្ល៉េះ
(ស)មិនមែនចិត្តអាក្រក់ទេ
បើចង់ថើបទាល់តែស្នេហ៍កោរពុកមាត់ចេញទៅ
៣. (ប)អ៊ីយ៉ាស!កោរមិនបានទេអូន (ស)ប្រុសស្ងួនមានអ្វីលាក់បាំង? (ប)ពុកមាត់បងនេះគឺជាកម្លាំង តែកោរទៅអស់ខ្លាំងខ្លាចខ្មាំងសត្រូវមើលងាយ (ស)ភរឬភូត?
(ប)នែ!ឆោមឆាយបងនិយាយកាពិតច្បាស់ កុំប្រាប់អ្នកណាពីអានុភាពនេះ ទុកពុកមាត់ពិសេសដើម្បីការពារស្នេហ៍យើង
ភ្លេង
៤. (ប)
ឃ្លានណាស់អើ..អើយឆោមឆាយ តើបាយដាំឆ្អឹនហើយនៅ? (ពីរដង) (ស)ឆ្នឹនហើយឱណាប្រុសពៅ
(ប)មានអ្វីខ្លះទៅ…ម្ហូបអាហារ? (ស)មានគ្រប់សម្លរអាំងឆារ
អញ្ជើញពិសារណាអ្នកប្ដីអើយ (ប)តើមានប្រហុកតប់ទេ?
(ស)ប្រុសស្នេហ៍មានដែរណាប្ដី ប្រុសស្នេហ៍មានដែរណាប្ដី
(ប)អូ!ត្រូវហើយនឹងអន្លក់ស្វាយខ្ចី បេះពីព្រៃថ្មីៗ អូហ៍!ស្រក់ទឹកមាត់ច្រោក (ពីរដង)៕
(ប)អូ!ត្រូវហើយនឹងអន្លក់ស្វាយខ្ចី បេះពីព្រៃថ្មីៗ អូហ៍!ស្រក់ទឹកមាត់ច្រោក (ពីរដង)៕
ខ្យល់រំភើយផាត់
ច្រៀងដោយ រស់ សេរីសុទ្ធា
ចង្វាក់ សារ៉ាវ៉ាន់
ចង្វាក់ សារ៉ាវ៉ាន់
១
ឱរំភើយផាត់អឺងង៉ើយរសាត់ជំនោរ (ពីរដង) ឮសម្លេងថ្ងូរអឺងអើយលើចុងព្រឹក្សា
២
ឮសម្លេងសត្វអឺងង៉ើយកាត់រកគូរវា (ពីរដង) រំពងព្រឹក្សាអឺងង៉ើយហើរចោលសម្បុក៕
កុំប្រកែកអីអូន
ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
ចង្វាក់ រាំវង់
១
(ប) នាងស្រីនាងទៅណាអូន (ស) មើលគេភ្លេចខ្លួនមិនចេះអៀនសោះ (ពីរដង)
ខ្ញុំសូមស្ម័គ្រស្រីដោយស្មោះ (ពីរដង) (ស) ណ្ហើយថយចេញចុះ (ប)
ប្រុសបងសុំស្នេហ៍ (ស) ខ្ញុំមិនស្ម័គ្រទេប្រុសបង (ប)
នួនល្អងសូមកែវអាណិត (ស) កុំមកជិតខ្ញុំមិនត្រូវការ
២
(ប) បើអូនសុខចិត្តព្រមស្នេហ៍ (ស) ខ្ញុំខ្លាចឳម៉ែគាត់វាយគាត់ចង (ពីរដង)
(ប) បើវាយឲ្យវាយបងផង (ពីរដង) (ស) ទេៗប្រុសបង (ប) នួនល្អងកុំព្រួយ (ស)
មិនប្រថុយទេប្រុសបង (ប) ស្នេហ៍ស្នងកុំប្រកែកអី (ស) មិនបេតីទេណាបង
អើយ៕
គោបងស្នែងមួយ
ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
ចង្វាក់ រាំវង់
១
(ប) នែ៎អូនអឺយមើលផងគោបងស្នែងមួយមេត្តាអូនជួយកុំដេញវាអី (ពីរដង) ឲ្យស្មៅវាផង
កុំភ្ញាក់ផ្អើលណាស្រី គោបងវាភ័យណាថ្លៃអើយ
២
(ស) នែ៎ប្រុសខិលចម្លែកខ្ញុំស្រែកឥឡូវ (ប) មេត្តាបងទៅឲ្យស្មៅវាផង (ពីរដង)
នែ៎កុំមកកំប្លែងតិចកាច់ស្នែងគោបង រួចប្តឹងឲ្យសងជំងឺចិត្តទៀត៕
ថ្ងៃព្រាត់យប់ជួប
ច្រៀងដោយ រស់ សេរីសុទ្ធា
ទំនុកច្រៀង វ៉ោយ ហូរ
១ បងអឺយៗបង
ចាំយប់ចាំយើងជួបគ្នា ឥឡូវអូនលា នាំភ្ញៀវឡើងយន្តហោះហើយទៅកំពង់សោម
ហើយណាបងអឺយ បងកុំព្រួយឡើយ
អូនលាហើយណាអ្នកប្រុសថ្លៃពេលថ្ងៃយើងបែកពីគ្នា
ពេលយប់កាលណា យើងជួបគ្នាវិញទេណាបង
(ភ្លេង)
២ អូនជាបុប្ផា ផ្ការីកនៅក្នុងយន្តហោះ ចិត្តអូនសែនស្មោះ ចំពោះតែបងទេណា ជឿចិត្តអូនចុះ ណាប្រុសជីវ៉ា នៅលើវេហា គ្មាននរណាឆក់អូនបានទេ ប្រុសស្នេហ៍បងកុំសង្ស័យ ព្រោះនៅលើដី ចិត្តស្នេហ៍ស្រី បងឆក់បាត់ហើយ៕
(ភ្លេង)
២ អូនជាបុប្ផា ផ្ការីកនៅក្នុងយន្តហោះ ចិត្តអូនសែនស្មោះ ចំពោះតែបងទេណា ជឿចិត្តអូនចុះ ណាប្រុសជីវ៉ា នៅលើវេហា គ្មាននរណាឆក់អូនបានទេ ប្រុសស្នេហ៍បងកុំសង្ស័យ ព្រោះនៅលើដី ចិត្តស្នេហ៍ស្រី បងឆក់បាត់ហើយ៕
Subscribe to:
Posts (Atom)