Showing posts with label ប៉ែន រ៉ន. Show all posts
Showing posts with label ប៉ែន រ៉ន. Show all posts

Sunday, February 8, 2015

អង្គុញកើយបី

ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា និងប៉ែនរ៉ន
ទំនុកច្រៀង ញ៉ែម ផុន

១ (ប) អង្គុញបោះទៅត្រូវកើយស្រីដាំ មើលមុខចំណាំចិត្តចាំជោះស្រី (ពីដង) អង្គុញស្រីស្ងួន​អូនដាំ​កើយ​បី បើបងឈ្នះស្រីបងចាប់ជោះហើយ

២ (ស) បោះត្រូវជើងរៀងមៀងមើលឲ្យច្បាស់ ដល់វេនអូនឈ្នះប្រុសកុំកន្តើយ (ពីរដង) ត្រូវមេ​ដំបូល​គេចមិន​រួច​ឡើយ ចាប់​បាន​ដៃ​ហើយ​ជោះ​ឲ្យ​អស់​ចិត្ត

៣ (ប) ជោះត្រឹមជង្គង់​បង​ឲ្យ​ជោះ​បាន​ ជោះប្រាប់​សណ្តាន​គូរពី​ព្រេង​ព្រឹទ្ធ (ពីរដង) បើ​អូន​បាន​ជោះ​ដូច​​​បាន​ស្គាល់​ចិត្ត​ ចាំមួយ​ជីវិត​ចិត្ត​ចាំ​ជួប​គ្នា

៤ (ស)​ បើបង​ជោះ​អូន​កុំជោះ​ខ្លាំង​ពេក ថ្នម​ទុក​ថ្ងៃ​ស្អែក​ណា​ស្រស់​ពុំងារ (ពីរដង) ក្រោយ​ចូល​ឆ្នាំ​ថ្មីរៀប​ការ​នឹង​គ្នា​ ប្រាប់​ដល់​មីង​មារ​ចូល​ដណ្តឹង​អូន៕

Thursday, February 5, 2015

បងឯងជាព្រាននារី

ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា សូ សាវឿន និងប៉ែន រ៉ន

១ (សុទ្ធា) ឆ្លើយភ្លាមទៅៗកុំនៅស្ងៀម (រ៉ន) ម្តេចអឹមអៀនមិនស្រដីអោយដឹងការ (សាវឿន) ស្រលាញ់មួយណាៗៗៗ (សុទ្ធា) ស្រលាញ់មួយណា ? (រ៉ន) ស្រលាញ់មួយណា ? (សាវឿន) ស្រលាញ់មួយណា ? (រួមគ្នា) សូមវាចាភ្លាមៗទៅ (២ដង) ...

(២) . (សុទ្ធា) បងប្រាប់ថាបងស្នេហាអូនមុនគេ (រ៉ន) មិនមែនទេខ្ញុំជាស្នេហ៍ទីមួយណា  (សាវឿន) ចំណែកអូនវិញក៏ជាទីមួយដែរណាជីវ៉ា (សុទ្ធា) ទីមួយគឺជាអ្នកណា ? (រ៉ន) ទីមួយគឺជាអ្នកណា ?
(សាវឿន) ទីមួយគឺជាអ្នកណា ? (រួមគ្នា) សូមរៀមរ៉ាឆ្លើយភ្លាមទៅ (២ដង) ...

(៣) . (សាមុត) បងសុំទោសៗណាពិសី អូនទាំងបីសូមប្រណីកុំខឹងណា  ការពិតស្រលាញ់ៗៗស្មើគ្នា (សុទ្ធា) មិនព្រមឡើយណា (រ៉ន) មិនព្រមឡើយណា  (សាវឿន) មិនព្រមឡើយណា ! (ស្រីរួម) តើអ្នកណាប្រពន្ធដើម ? (២ដង) ..

(៤) . (សាមុត) គ្មានទេដើមគ្មានទេចុងទាំងអស់គ្នា  (ស្រីរួម) ក្តៅអស្ចារ្យប្រុសឬស្យាព្រាននារី
(សាមុត) ជេរបងមកចុះៗស្រស់ឆោមឆវី (សុទ្ធា) បងឯងជាព្រាននារី ! (រ៉ន) បងឯងជាព្រាននារី

(សាវឿន) បងឯងជាព្រាននារី  (ស្រីរួម) ចង់តែស៊ីសាច់ទេ (២ដង) ៕ 

Wednesday, February 4, 2015

សង្ឃឹមថ្ងៃមួយ

ច្រៀងដោយ ប៉ែន រ៉ន—

១ ថ្វី..បើ ជើងមេឃនៅឆ្ងាយ សព្វសត្វទាំងគូទាំងឡាយ សប្បាយក្នុងវេហា ខុសអ្វីមនុស្ស ឈ្លោះ
ប្រកែកគ្នា ចងកម្មចងពៀរវេរា ចិន្តាសាមាន្យម៉្លេះណា
២ គេងហ៊ឺ..ទៅ គេងទៅពៅព្រលឹង ជាតិហ្នឹងអភ័ព្វមែនហើយ តែកុំអស់សង្ឃឹមឡើយ ឮទេខ្យល់បក់
រំភើយ ផាយផាត់ពីលើលោកយើង
R បើសាងអំពើល្អ អំពើល្អសងវិញមិនខាន ខំសាងកុសល គឺផ្តល់សុខសាន្ត ឈ្នះចិត្តសាមាន្យ ក្នុង
ថ្ងៃមួយ
៣ បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា ជីវ៉ាកុំអស់សង្ឃឹម មេឃស្រឡះ ក្រោយភ្លៀង
រលឹម ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន៕

—

Monday, February 2, 2015

ស្នេហ៍ដូចជើងមេឃ

ច្រៀងដោយ ស៊ិន ស៊ីសាមុត និង​រស់​ សេរីសុទ្ធា

១ (ស) ស្នេហ៍អើយស្នេហ៍ដូចជើងមេឃ នៅឆ្ងាយពេកធ្វើ​ម្តេច​ទៅ​ដល់ ចិត្ត​ស្នេហ៍​នៅ​តែ​អំពល់​នៅតែ​ខ្វល់​រាល់​ថ្ងៃ​ខ្លោច​ផ្សា​

២ (ប) ស្នេហ៍អើយ​ស្នេហ៍ដូចជើង​មេឃ ឆ្ងាយ​អនេក​ឆ្ងាយ​ពី​ហត្ថា គ្មាន​សង្ឃឹម​ថា​បាន​ឡើយ​ណា​ គេង​សោកា​កណ្តោច​កណ្តែង

R (ស) ថ្ងៃ​ណា​ទើប​មេឃ​ប្រណី​ ឲ្យ​ស្រី​ផុត​ក្តីចម្បែង (ប) ស្នេហ៍​ស្រីមាន​ន័យ​ដូច​ផ្សែង​ ចម្បែង​ក្រែង​ចាប់​មិន​បាន​

៣ (ប) គេង​ចាំ​លុះ​សូន្យ​សង្ខារ (ស) ក្រែង​វាសនា​បាន​ជួប​ប្រាណ (រួម) បើជួប​ៗ​លុះ​អវសាន កល្យាណហើយ​នឹង​រូប​បង​៕​

—

អូនរាំសមទេ

ច្រៀងដោយ ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ធា និង​ប៉ែន រ៉ន

១ (ស.)អូនរាំសមទេ អើយមើលនេ៎ ដៃអូនទន់ក្រៃ អូនរាំសមទេ អើយមើលនេ៎ ដៃអូនទន់ក្រៃ
(ប.)សមណាស់ណាពិសី ម្រាមដៃដូចកេន្នរ ទន់ល្អរាំសារវ៉ាន់ បងសូមកាន់ អង្អែលដៃបានទេ

២ (ស.)បងអង្អែលដៃបាន អើយតែប្រាណ កល្យាណកុំប៉ះអី បងអង្អែលដៃបាន អើយតែប្រាណ កល្យាណកុំប៉ះអី (ប.) ចុះមុខពិសី ចុះថ្ពាល់ពិសី ប៉ះបានទេស្រី ស.ថាប៉ះមុខអី ប៉ះដៃបានហើយ៕

Wednesday, January 14, 2015

ខ្ញុំត្រូវតែកាច

ច្រៀងដោយ  ប៉ែន រ៉ន​

១ ក្តៅណាស់​ៗៗៗៗៗ ម្ចាស់​ថ្លៃអើយ​ស្លាប់​ហើយ​ខ្ញុំ កុំហាម​មិន​ឲ្យ​ខ្ញុំ​យំ ប្តី​ខ្ញុំ​ៗយល់​នឹង​ភ្នែក​ កំពុងតែគេង​នៅ​ជ្រោយ​អំពិល​
២ ក្តៅណាស់​ៗៗៗៗៗ ប្រទះម្តង​ហើយ​នៅ​ឯ​បឹង​ស្នោរ​ ឃើញ​ខ្ញុំ​ភ័យ​ឆោ​ឡោ ភ្លេច​ខោ​រត់​ដល់​ក្បាលថ្នល់​ ចុះ​ឆ្ងល់​អើយ​ឆ្ងល់​នៅ​សល់​តែ​ខោ​ខ្លី

៣ ខ្ញុំ​កាចៗៗៗៗៗៗ បើខ្ញុំ​មិន​កាច​មិន​ខ្លាច​ខ្ញុំ​ទេ ប្តី​ខ្ញុំ​ខុស​ពី​ប្តី​គេ​ បើមិន​កាច​ខ្ទេច​ហើយ​ប្រាក់​ខែ​ ពិបាក​ម្លេះ​ទេ​ ប្តី​កម្ម​ខ្ញុំ​អើយ​៕ 

Tuesday, January 13, 2015

ចំប៉ីស

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​ប៉ែន រ៉ន

១  (ប)អរុណោទ័យដូចវ័យស្នេហ៍យើង ក្រអូបដុះឡើងក្នុងហ្វូងធម្មជាតិ​ កុលាបនួនស្រីព្រោងព្រៀត ចិត្តមិនចង់ឃ្លាត ចង់ក្រេបរសជាតិស្រង់ក្លិនចំប៉ី

២ (ស) ចំប៉ីរីកស្រស់ក៏ព្រោះសន្សើម អូនមានដង្ហើមដោយបងប្រណី បើស្នេហ៍ប្រែអស់ភក្តីនុះដើមចំប៉ី នៅក្នុងលោកីយ៍គ្មានន័យនឹងរស់

R (ប) ចំប៉ីសអូនល្អលើសគេ បងពិតជាស្នេហ៍ស្និទ្ធដោយស្ម័គ្រស្មោះ (ស) ក្រែងតែក្រអូបនៅពេលរីកស្រស់ (ប) អូនជឿបងចុះ ទោះស្វិតក្រៀមក្រោះ ក៏ព្រមប្រាថ្នា
(ភ្លេង)
(ប) ប្រស់ទឹកមន្តស្នេហ៍ ថ្នមថែរាល់ថ្ងៃ អោយផ្កាចំប៉ី ស្រស់គ្រប់វស្សា (ស) ចំប៉ីសូមផ្ញើសង្ខារ សូមប្រុសមេត្តា រក្សាស្នេហាចំប៉ីសផង


(រួម) អូ...