Showing posts with label អ៊ឹង ណារី. Show all posts
Showing posts with label អ៊ឹង ណារី. Show all posts

Thursday, January 29, 2015

ស្រណោះភ្លៀង

ច្រៀងដោយ អ៊ឹង ណារី

១ ស្រណោះភ្លៀង ដូចសំនៀងស្រី ធ្លាប់ឮរាល់ថ្ងៃ អោយរៀមស្រមៃនឹក រាល់ពេលថ្ងៃយប់ព្រឹក នឹកអើយសែននឹក រលឹកមាសស្ងួន នួនធ្លាប់ស្នេហា
—
២ ស្រណោះភ្លៀង ដូចចម្រៀងស្នេហ៍ បងច្រៀងបំពេរ អោយកើយលើឱរ៉ា ឥឡូវបាត់ពៅទៅណា អោយរៀមខ្លោចផ្សា ព្រោះតែកនិដ្ឋា ឃ្លាតឆ្ងាយពីបង
—
R អូនភ្លេចហើយ ភ្លេចខ្នើយកំសត់ អូនភ្លេចបទ ដែលរៀមបំពេរនួនល្អង ភ្លេចមុងពូកខ្នើយ​ធ្លាប់កល់​កើយ មិនដែលអោយហ្មង អូនភ្លេចចំណង ដៃអូននិងបង ក្នុងថ្ងៃរៀបការ
—
៣ ស្រណោះភ្លៀង ច្រៀងទាំងទឹកភ្នែក ច្រៀងរឿងសង្វែក រឿងជីវិតខ្លោចផ្សា ថ្ងៃនេះទៅមុខកំព្រា វេទនាដួងចិត្ត ជីវិតឥតន័យ លុះថ្ងៃអវសាន៕

Sunday, January 18, 2015

មិន​ឲ្យ​ឆ្ងល់​ម្តេចបាន

ច្រៀង​ដោយ អ៊ឹង ណារី និង​រស់​ សេរី​សុទ្ធា
ចង្វាក់ ​រាំវង់

១ (ប) មើលបង​ទំនង​ដូច​ឆ្ងល់​​ ក្រែង​អូន​ធ្លាប់​ស្គាល់​បង​ដែរ​ឬ​អី (ពីរដង) មើ​ល​អីចឹង​អៀន​ណាស់​ណា​ស្រី បង​មាន​រឿង​អ្វី​ប្រណី​ប្រាប់​ផង (ស) មិន​ឲ្យ​ឆ្ងល់​ម្តេច​បាន​ប្រុស​បង បើ​ជួប​រាល់​ដង​ឃើញ​តែ​ខោ​អាវ​នឹង

២ (ប) ខោអាវ​មាន​ច្រើង​កំប្លេ រាប់​មិន​អស់​ទេ​សុទ្ធតែ​ម៉ូត​អញ្ចឹង (ពីរដង) ទាល់​តែ​ឃើញ​ទើប​បាន​អូន​ដឹង ព្រោះអី​បង​នឹង​ជា​អ្នក​ហ៊ឺហា ពេលបង​ដើរទៅណាមក​ណា សុទ្ធតែកញ្ញាព្រួត​គ្នា​ញញឹមដាក់

៣ (ស) ហ៊ឺហា​​សម្បកខាង​ក្រៅតែ​ក្នុង​ហោប៉ៅ​គ្មាន​លុយ​មួយ​កាក់ (ពីរដង) (ប) លុយ​បង​មាន​តែ​គេ​ជំពាក់ (ស) តើគេ​ប៉ុន្មាន​នាក់​ជំពាក់​ប្រាក់​បង (ប) រាប់​មិន​អស់​ទេ​ស្រល់​នួន​ល្អង កុំ​សួរច្រើន​ដង​ក្រែង​លឮដល់​ចោរ

៤ (ប) យប់​នេះ​ក៏មាន​មិន​តិច​ តាំង​ពី​សូលេច​វេស្ពាម៉ូតូ (ពីរដង) (ស) យើស ម្សិល​ម៉ិញឃើញ​បញ្ចាំ​អាវ​ខោ ដើរអួតឺនួ​ឡូឡាពេញផ្លូវ (ប) អូ សម្លាញ់​បង​វា​ពឹង​ទេ​ពៅ បញ្ចាំឲ្យ​ទៅ​ខោ​អាវ​វា​ទេ​អូន។

ខ្លាចស្រី

ច្រៀង​ដោយ​ អ៊ឹង ណារី
ចង្វាក់ សារ៉ាវ៉ាន់

១​ តាំង​តែ​ពី​ធំពេញវ័យ ឃើញស្រី​ៗ​បី​ដូច​ឃើញ​ខ្លា (ពីរដង) បើយ៉ាងនឹង​តើ​ដល់​ឆ្នាំ​ណា ស្គាប់​ស្នេហា​ដូច​ជា​ប្រុស​គេ ស្គាប់​ស្នេហា​ដូច​ជា​ប្រុស​គេ

២ ឃើញ​ស្រី​ដូច​ឃើញ​បីសាច​​ ភ័យ​ហើយ​ខ្លាចៗ​អ្វី​ម៉្លេះទេ (ពីរដង) ខ្លាច​ក៏ខ្លាច​ភ្នែកលួច​មើល​គេ​ ស្រលាញ់​ដែរ​តែ​មិន​ហ៊ាន​ស្តី ស្រលាញ់​ដែរ​តែ​មិន​ហ៊ាន​ស្តី

៣​ ជួន​ជួប​គេ​ដើរ​ទាំង​ហ្វូង ខ្ញុំ​អូស​ឡូង​ញ័រ​ទ្រូង​ខ្លាំង​ក្រៃ (ពីរដង) លើកជើង​ដើរ​ស្ទើរមិន​ដល់​ដី គិត​តែ​ភ័យ​ជាន់​ដី​ចង់​ខុស គិត​តែ​ភ័យ​ជាន់​ដី​ចង់​ខុស

៤ មិត្ត​ខ្ញុំ​សាហាវ​ខ្លាំង​ណាស់​បើប្រទះ​មិន​សូវ​រួច​សោះ (ពីរដង) ស្រីណាហ៊ាន​បង្អូត​សម្រស់​ មុខ​ជា​ថ្លោះ​ធ្លោយ​​ខ្លួន​អាសា មុខ​ជា​ថ្លោះ​ធ្លោយ​​ខ្លួន​អាសា

៥ បើខ្ញុំ​កំសាក​ម្លឹងៗ​នោះ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា (ពីរដង) មួយ​ជាតិ​នេះ​ខុស​ហើយ​ស្នេហា តើស្រីណា​អាច​ជួយ​ខ្ញុំ​បាន តើស្រីណា​អាច​ជួយ​ខ្ញុំ​បាន៕

យើងរាំសារ៉ាវ៉ាន់

ច្រៀង​ដោយ​ អ៊ឹង ណារី
ចង្វាក់ សារ៉ាវ៉ាន់

១ ភ្លេង​លេង​យូរហើយ​ ហេតុអីត្រាណត្រើយ​មិន​ប្រញាប់​មក (ពីរដង) បងចាំ​តែស្រស់​ពន្លក ឥឡូវចូលមក​រាំលេង​នឹងគេ ឥឡូវចូលមក​រាំលេង​នឹងគេ

២ នៅឈរធ្វើអ្វី​​ ឬមួយ​ក៏ស្រី​មិន​ចេះ​រាំទេ (ពីរដង) សារ៉ាវ៉ាន់​ជារបស់​ខ្មែរ​ នរ​ណា​ក៏គេ​ចេះ​រាំដែរអូន នរ​ណា​ក៏គេ​ចេះ​រាំដែរអូន

បន្ទរ៖ យើងរាំសារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់

៣ ស្រី​ស្រស់​ថ្ពាល់​ខួច​មិន​ធំមិន​តូច​រាង​ដូច​​ទេវតា (ពីរដង) ដំណើររាំសមហើយ​សង្ហារ ស្មានតែជីវ៉ាមិន​ចេះ​រាំទេ ស្មានតែជីវ៉ាមិន​ចេះ​រាំទេ

៤ អូន​ជា​គូររាំបើ​សិន​រៀម​សុំ​ធ្វើជា​គូរស្នេហ៍ (ពីរដង) តើស្រីមុំអូន​ព្រមឬទេ គូររាំគូរស្នេហ៍​គូរដូចតែគ្នា គូររាំគូរស្នេហ៍​គូរដូចតែគ្នា

បន្ទរ៖ យើងរាំសារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់ យើង​រាំ​សារ៉ាវ៉ាន់