Showing posts with label រាំក្បាច់. Show all posts
Showing posts with label រាំក្បាច់. Show all posts

Thursday, February 12, 2015

សក់វែងអន្លាយ

ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ សក់អើយសក់វែងអន្លាយ ក្រអូបសាយដោយក្លិនចំប៉ា អូនចងជាប់នឹងកេសា ឱ!ចំប៉ាវាសនាឧត្តម

២ ផ្កាអើយផ្កាមានវាសនា ត្រូវជីវ៉ារើសយកទៅថ្នម ថែថើបបន្លែងមុនខ្ញុំ ឱ!ទ្រូងកម្ម គ្រាំចិត្តចំបែង

R សក់អើយៗ សក់វែងគ្របខ្នង អូនចងលំអ ផ្កាដោយដៃឯង ដៃអើយដៃស្រី ប្រសព្វតុបតែង សក់វែងបងចំបែងចង់បាន

៣ បើបានអូនមកដៃបង រៀមនឹងក្រង សក់ស្រីកល្យាណ អោយរឹតតែស្រស់ភូមិដ្ឋាន ជាងព្រះច័ន្ទ ដែលរះពេញវង់៕

—

ស្រស់អើយស្រស់ម៉្លេះ

ច្រៀងដោយ ស៊ិន ស៊ីសាមុត
ចង្វាក់ រាំក្បាច់

១. ស្រស់អើយស្រស់ម៉្លេះទេ អោយរៀមបងស្នេហា កុលាបស្រស់អស្ចារ្យ ម្តេចផ្កាដុះក្នុងព្រៃ បងឃើញអូនងូតទឹក ស្ទើរតែភ្លឹកស្មារតី លួចស្រឡាញ់ស្រស់ស្រី ក្នុងន័យស្រឡាញ់ស្មោះ
លួច​ស្រឡាញ់ស្រស់ស្រី ក្នុងន័យស្រឡាញ់ស្មោះ

២. កែវអង្គុយម្នាក់ឯង ប្រលែងនឹងទឹកជ្រោះ រៀមបងចង់ស្គាល់ឈ្មោះ តើពីរោះយ៉ាងណា ឱ!កុលាបមួយទង រៀមបងចងស្នេហា សូមកុលាបមេត្តា ចិន្តារៀមបងផង សូមកុលាបមេត្តាចិន្តារៀម​បង​ផង៕

—

Tuesday, January 27, 2015

បុប្ផាតែមួយ

ច្រៀងដោយ ស៊ីន​ ស៊ីសាមុត

១ បុប្ផាតែមួយ​ព្រួ​យខ្លាច​មិន​បាន​អើយ បុប្ផាលាក់ប្រាណ​មិន​ងាយ​បាន​យល់ ជា​ច្រើន​ខែ​ឆ្នាំ​រងកម្ម​អំពល់ ខ្លាចមិន​បាន​យល់មិន​បាន​ស្គាល់​ប្រាណ​

២ រសៀលផ្កាអើយ​ផ្កា​អូន​ចោល​ក្លិន​អើយ​ ឲ្យ​បង​សុបិន​ក្លិន​កែវ​កល្យាណ​ បងត្រេកអរក្រៃ​ហួស​និស្ស័យ​ស្មាន​ ចង់​ឈោង​ដៃ​កាន់ខ្លាច​ផ្កា​ស្រពោន​

R ផ្កាអើយ​ផ្កាខ្ញុំ ក្រពុំ​ជាប់​ទង ជាតិ​នេះ​រៀម​ផ្សង​ឲ្យ​បាន​ជួប​អូន​ ទោះជា​ផ្កាធ្លាក់​បាក់​មែក​ស្រពោន​ អូន​អ្ហើយ​បង​ចាំ​ថែ​ទាំ​រាល់​ថ្ងៃ​


៣ ផ្កាប្រចាំចិត្ត​អម្រិត​ស្នេហា​អើយ​ បង​សូម​សច្ចា​ស្នេហា​លុះក្ស័យ បង​ពិត​ជា​ស្មោះ​ជាង​នាង​កង្រី បង​ច្បាស់​ជា​ក្ស័យ​បើ​មិន​បាន​ថ្លៃ​អើយ​៕