Showing posts with label រាំវង់. Show all posts
Showing posts with label រាំវង់. Show all posts

Friday, January 30, 2015

អស់​មួយ​ខែ​សល់​មួយ​ខែ

ច្រៀង​ដោយ​ ជា សាវឿន និង​រស់ សេរីសុទ្ធា

១ (ស) ចិត្តអូនប្លែកណាស់ ស្ទើរខ្មាស់គេស្លាប់ទៅហើយ អ្នកប្តីអូនអ្ហើយ ទៅធ្វើការមួយយប់ទល់ព្រឹក ការអ្វីច្រើនម្លេះ ប្លែកតែបងរវល់ឥតឈប់ ថ្ងៃណាក៍យប់លុះត្រឡប់ធំក្លិនតែស្រា អូនសួរពេលណា ប្រុសបងឆ្លើយថាចៅហ្វាយលោកប៉ាវផឹក 

២ (ប) ហ៊ឺ! ធ្វើការចង់ងាប់ ព្រោះចង់ផ្គាប់ចិត្តលោកធំ ការគរដូចភ្នំមកផ្ទះវិញចោទបងប្រមឹក យូរៗញ៉ាំម្តងបងការពារក្រែងកើតរោគស្ពឹក ម៉ែថាបើផឹកសូមកុំឱ្យតែបងមានស្រីអូនអ្ហើយកុំភ័យបងមិនមានថ្មី ឱ្យស្រីនៅមេម៉ាយ


៣ (ស) នែបង !! បើកលុយគ្មានសល់ អូនឆ្ងល់បាត់រាល់តែខែ (ប) កុំមាត់ខ្មាស់គេ ឱ ! មាសស្នេហ៍បងយកទៅចាយ (ស) ហ៊ឹស! ច្បាស់ជាមានស្រី ហើយញុំាស្រាហ៊ឺហារសប្បាយ  (ប) អូនអើយកុំស្តាយអស់មួយខែនៅសល់មួយខែ (ស) យ៉ើស! ថ្ងៃក្រោយមិនកែ តែបាត់ប្រាក់ខែ ម៉ែឱ្យលែងបងហើយ៕ 

Sunday, January 18, 2015

មិន​ឲ្យ​ឆ្ងល់​ម្តេចបាន

ច្រៀង​ដោយ អ៊ឹង ណារី និង​រស់​ សេរី​សុទ្ធា
ចង្វាក់ ​រាំវង់

១ (ប) មើលបង​ទំនង​ដូច​ឆ្ងល់​​ ក្រែង​អូន​ធ្លាប់​ស្គាល់​បង​ដែរ​ឬ​អី (ពីរដង) មើ​ល​អីចឹង​អៀន​ណាស់​ណា​ស្រី បង​មាន​រឿង​អ្វី​ប្រណី​ប្រាប់​ផង (ស) មិន​ឲ្យ​ឆ្ងល់​ម្តេច​បាន​ប្រុស​បង បើ​ជួប​រាល់​ដង​ឃើញ​តែ​ខោ​អាវ​នឹង

២ (ប) ខោអាវ​មាន​ច្រើង​កំប្លេ រាប់​មិន​អស់​ទេ​សុទ្ធតែ​ម៉ូត​អញ្ចឹង (ពីរដង) ទាល់​តែ​ឃើញ​ទើប​បាន​អូន​ដឹង ព្រោះអី​បង​នឹង​ជា​អ្នក​ហ៊ឺហា ពេលបង​ដើរទៅណាមក​ណា សុទ្ធតែកញ្ញាព្រួត​គ្នា​ញញឹមដាក់

៣ (ស) ហ៊ឺហា​​សម្បកខាង​ក្រៅតែ​ក្នុង​ហោប៉ៅ​គ្មាន​លុយ​មួយ​កាក់ (ពីរដង) (ប) លុយ​បង​មាន​តែ​គេ​ជំពាក់ (ស) តើគេ​ប៉ុន្មាន​នាក់​ជំពាក់​ប្រាក់​បង (ប) រាប់​មិន​អស់​ទេ​ស្រល់​នួន​ល្អង កុំ​សួរច្រើន​ដង​ក្រែង​លឮដល់​ចោរ

៤ (ប) យប់​នេះ​ក៏មាន​មិន​តិច​ តាំង​ពី​សូលេច​វេស្ពាម៉ូតូ (ពីរដង) (ស) យើស ម្សិល​ម៉ិញឃើញ​បញ្ចាំ​អាវ​ខោ ដើរអួតឺនួ​ឡូឡាពេញផ្លូវ (ប) អូ សម្លាញ់​បង​វា​ពឹង​ទេ​ពៅ បញ្ចាំឲ្យ​ទៅ​ខោ​អាវ​វា​ទេ​អូន។

Tuesday, January 13, 2015

—សុំស្លា

ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
ចង្វាក់ រាំវង់

១ (ប) ស្រីតូចទ្រម៉ែ ដើរតាមភ្លឺស្រែស្រង៉ែបាំងបាត់ ហាអើយ (២ដង) បងខំដើរស្កាត់ សុំស្លាមួយម៉ាត់ អូនដាច់មេត្តា ពិតមែនហើយ ! អូនដាច់មេត្តា
២ (ស) ស្លាបងពេញថ្នក់ ម្តេចមកកុហក់ថាបងអត់មានស្លា ហាអើយ (២ដង)  (ប) ស្លានៅត្រង់ណា សូមកែវជីវ៉ាបង្ហាញគេផង ពិតមែនហើយ ! បង្ហាញគេផង
៣ (ស) ជាតិជាមនុស្សខិល រប៉ិលរប៉ូចគ្មាននរណាដូចបង ហាអើយ (២ដង) ស្លាលាក់ក្រោយខ្នង សូមប្រុសបងយកចេញឆាប់រ៉ា ពិតមែនហើយ ! យកចេញឆាប់រ៉ា
៤ (ប) ស្លាបងមានពិត តែចិត្តរៀមប៉ងចង់ ចូលទាក់ទងស្នេហា ហាអើយ (២ដង) (ស) ស្នេហ៍ឆសុំស្លា ខ្ញុំមិនត្រូវការសូមលាសិនហើយ ពិតមែនហើយ ! សូមលាសិនហើយ៕

កុំប្រកែកអីអូន

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​រស់ សេរីសុទ្ធា
ចង្វាក់ រាំវង់
១ (ប) នាងស្រី​នាង​ទៅ​ណា​អូន (ស) មើល​គេ​ភ្លេច​ខ្លួន​មិន​ចេះ​អៀន​សោះ (ពីរដង) ខ្ញុំ​សូម​ស្ម័គ្រស្រី​ដោយ​ស្មោះ (ពីរដង) (ស) ណ្ហើយ​ថយ​ចេញ​ចុះ (ប) ប្រុស​បង​សុំ​ស្នេហ៍ (ស) ខ្ញុំ​មិន​ស្ម័គ្រ​ទេ​ប្រុស​បង​ (ប)​ នួន​ល្អង​សូម​កែវ​អាណិត (ស) កុំ​មក​ជិត​ខ្ញុំ​មិន​ត្រូវ​ការ​
២ (ប) បើអូន​សុខចិត្ត​ព្រ​ម​ស្នេហ៍ (ស) ខ្ញុំ​ខ្លាច​ឳម៉ែ​គាត់​វាយ​គាត់​ចង (ពីរដង) (ប) បើវាយ​ឲ្យ​វាយ​បង​ផង (ពីរដង) (ស) ទេៗ​ប្រុស​បង​ (ប) នួន​ល្អង​កុំព្រួយ (ស) មិន​ប្រថុយ​ទេ​ប្រុស​បង (ប) ស្នេហ៍​ស្នង​កុំ​ប្រកែក​អី (ស) មិន​បេតី​ទេ​ណា​បង

អើយ៕

គោបង​ស្នែង​មួយ

ច្រៀងដោយ ស៊ីន ស៊ីសាមុត និង​រស់ សេរីសុទ្ធា
ចង្វាក់ រាំវង់
១ (ប) នែ៎អូនអឺយមើលផងគោបងស្នែងមួយមេត្តាអូនជួយកុំដេញវាអី (ពីរដង) ឲ្យ​ស្មៅ​វាផង កុំ​ភ្ញាក់​ផ្អើល​ណា​ស្រី​ គោបង​វា​ភ័យ​ណា​ថ្លៃ​អើយ

២ (ស) នែ៎​ប្រុសខិល​ចម្លែក​ខ្ញុំស្រែក​ឥឡូវ (ប) មេត្តាបងទៅ​ឲ្យ​ស្មៅ​វា​ផង (ពីរដង) នែ៎កុំ​មក​កំប្លែងតិចកាច់ស្នែង​គោ​បង រួចប្តឹង​ឲ្យ​សង​ជំងឺចិត្ត​ទៀត៕