Showing posts with label វ៉ោយ ហូរ. Show all posts
Showing posts with label វ៉ោយ ហូរ. Show all posts

Wednesday, January 14, 2015

ខ្ញុំត្រូវតែកាច

ច្រៀងដោយ  ប៉ែន រ៉ន​

១ ក្តៅណាស់​ៗៗៗៗៗ ម្ចាស់​ថ្លៃអើយ​ស្លាប់​ហើយ​ខ្ញុំ កុំហាម​មិន​ឲ្យ​ខ្ញុំ​យំ ប្តី​ខ្ញុំ​ៗយល់​នឹង​ភ្នែក​ កំពុងតែគេង​នៅ​ជ្រោយ​អំពិល​
២ ក្តៅណាស់​ៗៗៗៗៗ ប្រទះម្តង​ហើយ​នៅ​ឯ​បឹង​ស្នោរ​ ឃើញ​ខ្ញុំ​ភ័យ​ឆោ​ឡោ ភ្លេច​ខោ​រត់​ដល់​ក្បាលថ្នល់​ ចុះ​ឆ្ងល់​អើយ​ឆ្ងល់​នៅ​សល់​តែ​ខោ​ខ្លី

៣ ខ្ញុំ​កាចៗៗៗៗៗៗ បើខ្ញុំ​មិន​កាច​មិន​ខ្លាច​ខ្ញុំ​ទេ ប្តី​ខ្ញុំ​ខុស​ពី​ប្តី​គេ​ បើមិន​កាច​ខ្ទេច​ហើយ​ប្រាក់​ខែ​ ពិបាក​ម្លេះ​ទេ​ ប្តី​កម្ម​ខ្ញុំ​អើយ​៕ 

Tuesday, January 13, 2015

ថ្ងៃព្រាត់យប់ជួប


ច្រៀងដោយ រស់ សេរីសុទ្ធា
ទំនុកច្រៀង វ៉ោយ ហូរ
 
១ បងអឺយៗបង ចាំយប់ចាំយើងជួបគ្នា ឥឡូវអូនលា នាំ​ភ្ញៀវ​ឡើង​យន្តហោះ​ហើយ​ទៅ​កំពង់​សោម ហើយ​ណា​បង​អឺយ បង​កុំ​ព្រួយ​ឡើយ អូន​លា​ហើយ​ណា​អ្នក​ប្រុស​ថ្លៃ​ពេល​ថ្ងៃ​យើង​បែក​ពី​គ្នា ពេល​យប់​កាល​ណា យើង​ជួប​គ្នា​វិញ​ទេ​ណា​បង
(ភ្លេង)
២ អូន​ជាបុប្ផា ផ្ការីកនៅក្នុងយន្តហោះ ចិត្តអូនសែនស្មោះ ចំពោះតែបងទេណា​ ជឿ​ចិត្ត​អូន​ចុះ ណា​ប្រុស​ជីវ៉ា នៅ​លើ​វេហា គ្មាន​នរណា​ឆក់​អូន​បាន​ទេ ប្រុស​ស្នេហ៍​បង​កុំ​សង្ស័យ ព្រោះ​នៅ​លើ​ដី ចិត្ត​ស្នេហ៍​ស្រី បង​ឆក់​បាត់​ហើយ៕

ពេលអូន​ឡើងយន្តហោះ


ច្រៀងដោយ ស៊ីន ស៊ីសាមុត
ទំនុកច្រៀង វ៉ោយ ហូរ
១ ពេលអូននាំភ្ញៀវចូលក្នុង​យន្តហោះ អូនងាកមកញញឹមយ៉ាងស្រស់ អោយ​បង​អាឡោះ​អាល័យ អូនលើកដៃលាយន្តហោះបិទទ្វារបងខានឃើញស្រី យន្តហោះស្រែករោទិ៍ខ្ទរដី ហើយ​​នាំ​ស្រី​ឡើង​លើ​​​វេហារ
២ បងឈរមើលអូនផុតកន្ទយភ្នែក បងនៅដីអូននៅលើមេឃ យើងបែកពីគ្នាហើយស្នេហ៍ បង​គិត​អូន​ណាស់បងខំបន់ព្រះឲ្យលោកជួយថែ កែវកល្យាណបានជួនតែនឹងក្តីសុខផុតភ័យ
បន្ទរ៖ គិតទៅក្នុងមួយថ្ងៃបីដង អូនបានបែកពីបង ឲ្យបងព្រួយបីដងដែរ បងព្រួយខ្លាច​អូន​ឈឺ​លើ​មេឃ​ណាស្នេហ៍ គ្មានអ្នកណារក្សាថែថ្នមមាសមេដូចជារៀមរ៉ា
៣ ពេលឃើញយន្តហោះចុះមកម្តងៗ រៀមស្ទុះរកតែកែវនួនល្អង ភ័យផងអរផងកែវអ្ហើយ តែ​បើ​ឃើញ​​អូនស្ងូនមិនស្រពោនញញឹមាឆ្លងឆ្លើយ គឺមានន័យថាបានសុខហើយ អូនអ្ហើយ​បង​សប្បាយ​ណាស់៕