Showing posts with label ករុណា ពេជ្រ. Show all posts
Showing posts with label ករុណា ពេជ្រ. Show all posts

Saturday, August 29, 2015

មានអារម្មណ៍ថាអត់ចង់រស់ ករុណា ពេជ្រ

១ ពីមុនស្គាល់ចិត្តអូន​តិច ទើបភ្លេច​គិត​ដល់​ថ្ងៃ​បែក ស្របពេលចិត្តរហែកមិនអាចប្រកែក​ព្រោះ​ដល់​ពេល​ហើយ ព្យាយាមកុហកខ្លួនឯង​ថា​អូន​មិនទាន់​​ប្រែប្រួលឡើយ តែតាមពិតចុង​ក្រោយ​បងអស់ស្និទហើយ​អស់​ស្និទ​ក្បែរ​អូន
២ មាន​អារម្មណ៍ថាឈឺចាប់​ខ្លាំង មាន​អារម្ម​ណ៍​ថា​អត់​ចង់​រស់ មាន​អារម្មណ៍គ្មានអ្វីអាចជួសជុលរឿង​កន្លង អូន​ប្រឹង​ភ្លេច​ឯ​បង​ប្រឹង​ចាំ ខ្វែង​គំនិត​មិន​សម​បំណង ហេតុតែ​នៅ​ស្រលាញ់​អូន​ទើប​នៅ​ឈឺ​ផ្សា
បន្ទរ អ្នក​ណា​ក៏ដឹង​ថា​យើង​ពី​រនាក់ ពី​មុន​ធ្លាប់​សង្សារនឹងគ្នា បើសិន​បែក​ពុំ​ងារ​តើ​ឲ្យ​បង​គិត​យ៉ាង​ណា អ្នក​ស្គាល់​ច្បាស់​ជា​សួរបង​ពេល​ដែល​បាត់​រូប​ជីវ៉ា តើបង​ឆ្លើយ​យ៉ាង​ណា​នឹង​សំនួរ​គេ​ សូម្បីពេល​ខ្លះ​មិន​បាន​ជួប​អូន​ ក៏ក្នុង​ចិត្ត​បង​នៅ​មិន​ស្ងប់ ទម្រាំស្នេហ៍​បញ្ចប់​គឺ​បង​ធ្វើ​មិន​បាន​ទេ បើ​ប្រាប់​គេ​អូន​បែក​បង ក៏គេ​មិន​អាច​ជឿ​ដែរ​ ព្រោះ​ពី​មុន​ចិត្ត​ស្នេហ៍​អូន​ស្មោះ​បង​ខ្លាំង​ណាស់៕

Friday, January 30, 2015

តែងសេចក្តីពីឪពុក

ច្រៀងដោយ ករុណា ពេជ្រ
អាល់ប៊ុម ថោន CD 55


១ ​​កាល​ខ្ញុំ​នៅរៀន​ គ្រូបាន​ដាក់​តែ​ង​សេចក្តី រៀប​រាប់​ពី​អត្ថន័យ​ តម្លៃ​ពីពុក​និងម៉ែ​ ទឹកភ្នែកខ្ញុំហូរ ខួរក្បាល​ក៏ដូច​ទទេរ​ ខំកាន់​ប៊ិចសរសេរ ប៉ុន្តែបាន​ពិន្ទុពីរ

២ ទឹកភ្នែកហូរស្រក់​ តក់ៗនៅលើសៀវភៅ ឲ្យខ្ញុំរៀប​រាប់​ម្តេចទៅ បើខ្លួនគ្មានពុកដូចគេ សំបុក​ឥតបារ​ ធំឡើងកាលណាឃើញតែអ្នកម៉ែ ម៉ែម្នាក់គត់នៅក្បែរ មើលថែខ្ញុំគ្រប់វេលា

បន្ទរ៖ លើលោកនេះពុកខ្ញុំ​មិន​ដូច​ពុកគេទេ កាលពុកគាត់សុំបែកម៉ែ ម៉ែយំសំពះដល់ដី ពុកមានស្រី​ផ្សេង​ ម៉ែយំស្ទើតែលិចលោកកិយ កាលនោះខ្ញុំ​នៅក្មេង​ខ្ចី មិន​ទាន់​ដឹង​អី ត្រឹម​យំតាមម៉ែ

៣ នេះជារឿងពិត ជីវិតរបស់​មនុស្សម្នាក់ ព្រោះតែខ្លាចប្រឡងធ្លាក់ ទើបទៅលួចមើលពុកគេ ពីតូចដល់​ធំ ពុកខ្ញុំ​មិន​ដែល​មើលថែ​ ក៏ខ្ញុំ​អាច​សរសេរ ថាពុកខ្ញុំ​សែន​មាន​គុណណាស់៕