Showing posts with label សារ៉ាវ៉ាន់. Show all posts

Wednesday, August 10, 2016
Friday, January 30, 2015
ស្រណោះអូរជ្រៅ
ច្រៀងដោយ ស៊ីន ស៊ីសាមុត និងរស់ សេរីសុទ្ធា
១ (ប) ស្រណោះអូរជ្រៅ
បងធ្លាប់ទៅលេងនឹងអូន ស្រណោះអូរជ្រៅ
បងធ្លាប់ទៅលេងនឹងអូន កាច់ត្រួយត្រកួន
កាច់ត្រួយត្រកួន ដែលស្រស់ស្រីស្ងួន
ដាំទុកអោយបង
២ (ស) ស្រណោះច្រវ៉ា
បងអុំច្រវ៉ាដងវែង
ស្រណោះច្រវ៉ា
បងអុំច្រវ៉ាដងវែង បងអុំម្នាក់ឯង បងអុំម្នាក់ឯង
អូនព្រួយចំបែង
ក្រែងបងធ្លាក់ទឹក
៣ (ប) បើធ្លាក់ទឹកបឹង
ព្រលឹងបងមិនសូវព្រួយ បើធ្លាក់ទឹកបឹង
ព្រលឹងបងមិនសូវព្រួយ
បងអាងអូនជួយ បងអាងអូនជួយ ទុកតែដៃមួយ ហុចអោយអូនចាប់

៤ (ស) បើចាប់ដៃបាន
កុំស្មានថាអូននឹងលែង
បើចាប់ដៃបាន
កុំស្មានថាអូននឹងលែង
អូសកាត់គុម្ពត្រែង អូសកាត់គុម្ពត្រែង របូតដៃឯង ទើបលែងដៃបាន៕

Monday, January 26, 2015
ស្រអែមខ្មៅស្ទើរ
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១ ឱ!ណាស្រអែមខ្មៅស្ទើរព្រលឹងកែវអ្ហើយស្រអែមខ្មៅស្ទើរ
អើយបងខំៗលួចមើលស្រអែមខ្មៅស្ទើរអូនមិនដឹងខ្លួន
២ ឱ! ណាបងលួចអើយស្រឡាញ់ព្រលឹងកែវអើយលួចស្រឡាញ់ស្ងួន អើយម្ដេចឡីយៗស្រីពួន ឬមួយខ្មៅស្ងួនអូននាងស្អប់បង
៣ ឱ!ណាស្រអែមខ្មៅស្រស់ ព្រលឹងកែវអើយស្រស់ល្អហ្មត់ហ្មង អើយអូនកុំៗស្អប់បង ប្រយ័ត្នពៀរឆ្លងលួចមើលបងវិញ៕
Sunday, January 18, 2015
ខ្លាចស្រី
ច្រៀងដោយ អ៊ឹង ណារី
ចង្វាក់ សារ៉ាវ៉ាន់
១ តាំងតែពីធំពេញវ័យ ឃើញស្រីៗបីដូចឃើញខ្លា (ពីរដង) បើយ៉ាងនឹងតើដល់ឆ្នាំណា ស្គាប់ស្នេហាដូចជាប្រុសគេ ស្គាប់ស្នេហាដូចជាប្រុសគេ
២ ឃើញស្រីដូចឃើញបីសាច ភ័យហើយខ្លាចៗអ្វីម៉្លេះទេ (ពីរដង) ខ្លាចក៏ខ្លាចភ្នែកលួចមើលគេ ស្រលាញ់ដែរតែមិនហ៊ានស្តី ស្រលាញ់ដែរតែមិនហ៊ានស្តី
៣ ជួនជួបគេដើរទាំងហ្វូង ខ្ញុំអូសឡូងញ័រទ្រូងខ្លាំងក្រៃ (ពីរដង) លើកជើងដើរស្ទើរមិនដល់ដី គិតតែភ័យជាន់ដីចង់ខុស គិតតែភ័យជាន់ដីចង់ខុស
៤ មិត្តខ្ញុំសាហាវខ្លាំងណាស់បើប្រទះមិនសូវរួចសោះ (ពីរដង) ស្រីណាហ៊ានបង្អូតសម្រស់ មុខជាថ្លោះធ្លោយខ្លួនអាសា មុខជាថ្លោះធ្លោយខ្លួនអាសា
៥ បើខ្ញុំកំសាកម្លឹងៗនោះមិនដឹងទៅជាយ៉ាងណា (ពីរដង) មួយជាតិនេះខុសហើយស្នេហា តើស្រីណាអាចជួយខ្ញុំបាន តើស្រីណាអាចជួយខ្ញុំបាន៕

យើងរាំសារ៉ាវ៉ាន់
ច្រៀងដោយ អ៊ឹង ណារី
ចង្វាក់ សារ៉ាវ៉ាន់
១ ភ្លេងលេងយូរហើយ ហេតុអីត្រាណត្រើយមិនប្រញាប់មក (ពីរដង) បងចាំតែស្រស់ពន្លក ឥឡូវចូលមករាំលេងនឹងគេ ឥឡូវចូលមករាំលេងនឹងគេ
២ នៅឈរធ្វើអ្វី ឬមួយក៏ស្រីមិនចេះរាំទេ (ពីរដង) សារ៉ាវ៉ាន់ជារបស់ខ្មែរ នរណាក៏គេចេះរាំដែរអូន នរណាក៏គេចេះរាំដែរអូន
បន្ទរ៖ យើងរាំសារ៉ាវ៉ាន់ យើងរាំសារ៉ាវ៉ាន់ យើងរាំសារ៉ាវ៉ាន់ យើងរាំសារ៉ាវ៉ាន់
៣ ស្រីស្រស់ថ្ពាល់ខួចមិនធំមិនតូចរាងដូចទេវតា (ពីរដង) ដំណើររាំសមហើយសង្ហារ ស្មានតែជីវ៉ាមិនចេះរាំទេ ស្មានតែជីវ៉ាមិនចេះរាំទេ
៤ អូនជាគូររាំបើសិនរៀមសុំធ្វើជាគូរស្នេហ៍ (ពីរដង) តើស្រីមុំអូនព្រមឬទេ គូររាំគូរស្នេហ៍គូរដូចតែគ្នា គូររាំគូរស្នេហ៍គូរដូចតែគ្នា

Tuesday, January 13, 2015
ខ្យល់រំភើយផាត់
ច្រៀងដោយ រស់ សេរីសុទ្ធា
ចង្វាក់ សារ៉ាវ៉ាន់
ចង្វាក់ សារ៉ាវ៉ាន់
១
ឱរំភើយផាត់អឺងង៉ើយរសាត់ជំនោរ (ពីរដង) ឮសម្លេងថ្ងូរអឺងអើយលើចុងព្រឹក្សា
២
ឮសម្លេងសត្វអឺងង៉ើយកាត់រកគូរវា (ពីរដង) រំពងព្រឹក្សាអឺងង៉ើយហើរចោលសម្បុក៕
Subscribe to:
Posts (Atom)