Showing posts with label ម៉ានិត. Show all posts
Showing posts with label ម៉ានិត. Show all posts

Thursday, May 7, 2015

គេអស្ចារ្យហើយ

ច្រៀងដោយ​ ម៉ានិត
ផលិតកម្ម Pleng Record គេអស្ចារ្យហើយ

១ តាំងពី​ថ្ងៃដែល​​គេ​ដើរ​ចូល​មក​ បង​ដឹង​ហើយ​ថាយើង នឹង​ទៅ​ជា​បែប​ណា រហូត​មកដល់​ថ្ងៃនេះ​បង​ទើប​ដឹង​គេ​យ៉ាង​ណា គេមិន​បាន​យល់​ចិត្ត​អូន​បន្តិច​ទេ មិន​បាន​ធ្វើ​ដូច​បង​ធ្លាប់​ធ្វើ​នោះ​ទេ
២ គេ​មិន​បាន​មើល​ថែអូនដូចបង​ទេ គេខ្វល់​តែ​ចិត្ត​គេ​ គេ​ក៏​មិន​បាន​ស្គាល់​អូន​ច្បាស់​ដូ​ចបង​ស្គាល់​មាស​មេ តែ​ដឹង​ទេ​ក្នុង​ភ្នែក​ជីវ៉ា​ គេ​ហាក់​ដូច​ជាមនុសុ្ស​អស្ចារ្យ បង​ខំប៉ុណ្ណា​ក៏​មិន​ដូច​
បន្ទរ ពេល​គេ​យំ​ក៏​គេ​ល្អ (គេ​មើល​ទៅមាន​តម្លៃ) ពេល​គេ​ខុស​ក៏​គេ​ល្អ (គ្រប់​គ្នា​​ក៏តែង​តែ​អភ័យ) គេ​ធ្វើ​អ្វី​ក៏​អស្ចារ្យៗ គ្រប់​កាយវិការ​គេ​ល្អ​គ្រប់​យ៉ាង ពេល​គេ​ខឹង​ក៏​គេ​ល្អ (មាន​អ្នក​លួង​អ្នក​ដឹក​ដៃ) ព្រម​ទទួល​ថា​ខ្ញុំ​ចាញ់ (ព្រម​ទទួល​ថា​គេ​ជោគជ័យ) គេ​ធ្វើ​អ្វី​ក៏​អស្ចារ្យ​ ឈរ​ស្ងៀម​ៗ​ក៏​អស្ចារ្យ​ខ្ញុំគ្មាន​ផ្លូវ​ណា​អាច​សាង​ចេតនា ទ្រាំចាកចេញ
អូនគ្មានអ្នកណាក៏នៅមានបង បង​នៅ​ទី​នេះ​រង់ចាំ​កំដរ Baby Don't Cry Babe Baby Don't Cry Baby Don't Cry Babe Baby Please

មានអីសួរអត់?

ច្រៀងដោយ ម៉ានិត
ផលិតកម្ម Pleng Record គេអស្ចារ្យហើយ

១ ស្គាល់គ្នាយូរហើយតែមិន​ហ៊ាន​សុំស្នេហ៍ លួចស្រលាញ់គ្នាយូរដែរតែមិន​ហ៊ាន​និយាយ មាត់ហើប​មិន​រួច​ មិន​ដឹង​ទេ​ថា​កើត​អី ប្រហែលមក​ពី​និស្ស័យ​ខ្ញុំ​មិន​ល្អ
២ ជួបគ្នា​រាល់​ថ្ងៃ​គេ​មិន​ដែល​សួរ​ថា ពាក់ព័ន្ធនឹង​រឿង​ស្នេហា​បន្តិច​ឡើយ​ មិន​ដឹង​ចិត្ត​ខ្ញុំ​ឬគេ​ដឹង​បាត់​ទៅ​ហើយ មុខ​ខ្ញុំុបញ្ជាក់​ចម្លើយ​ពេក​ទេ​ដឹង
បន្ទរ មាន​អ្វី​ចង់​សួរ​ខ្ញុំ​ទេ ដូច​ជា​ខ្ញុំ​ស្រលាញ់​អ្នក​ណា​ ឬក៏អូន​អាច​សួរ​ថា​មាន​អ្នក​ណា​នៅ​ក្នុង​ចិត្ត សួរមក​ខ្ញុំ​សន្យា​ថា​ ខ្ញុំ​ឆ្លើយ​ការ​ពិត​ មិន​ភរថា​តើ​ក្នុង​ចិត្ត​មាន​អ្នក​ណា ខ្ញុំក៏​លួច​ស្នេហ៍មនុស្ស​ម្នាក់​ គេ​នៅ​ក្នុង​បេះ​ដូង​នៅ​ឡើយ​ ម្នាក់​នៅ​ទល់​មុខខ្ញុំ​នេះ​ហើយ​ដែល​ខ្ញុំ​លួច​ស្រលាញ់​ជា​យូរ​ តែ​បាន​ត្រឹម​ឈរ​មើល​ខ្នង​គេ សួរ​គេ​ម្នាក់​ឯង​នៅ​ក្នុង​ចិត្ត​ ចង់​ណាស់​ចង់​ប្រាប់​ការ​ពិត​ ថា​ក្នុង​ចិត្ត​មាន​អ្នក​ណា?
សួរបងមួយម៉ាត់​បាន​ទេ នឹង​បាន​សារភាព​ស្នេហា សួរ​ថា​បង​ស្រលាញ់​អ្នកណា​ បង​នឹង​ឆ្លើយ​ប្រាប់​អូន​ភ្លាម ថា​ម្នាក់​នោះ​ជា​រូប​អូន បង​ស្រលាញ់​មក​រហូត សួរបង​មក​ យេៗ