Showing posts with label សន ផល្លីកា. Show all posts
Showing posts with label សន ផល្លីកា. Show all posts

Wednesday, March 11, 2015

ឈឺចាប់​ព្រោះ​ស្នេហ៍

ច្រៀងដោយ សន​ ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី ៥១៨

១ ជាមនុស្សស្រីបើស្រលាញ់ហើយ គឺស្រលាញ់មួយជីវិត រឿងបេះដូងសង្ឃឹមស្នេហ៏ពិត ជឿទុកចិត្តលើ​មនុស្ស​ប្រុស ជាមនុស្សស្រីចង់​បាន​ថ្នាក់ថ្នម ចង់​បាន​ក្តី​សុខប៉ុណ្ណោះ តែពេលនេះបែរជារងទុក្ខា​
២ ខា្លចបាត់បងខ្លាចខ្លាំងណាស់ ខ្លាចបង​ចោល​ស្រី ឈឺចិត្ត​រាល់​ថ្ងៃ​ព្រោះ​ស្នេហា​ ស្រលាញ់បង​ជាង​ខ្លួន​ឯង មិន​ដែល​គិត​ថា ជីវិតស្នេហាប្រេះឆារបៀបនេះ
បន្ទរ៖ ទឹកភ្នែកអូនហូររាល់​ថ្ងៃ​បង​មាន​ដឹង​ទេ? ឬឃើញតែ​ស្នាម​ញញឹម​ក្លែងក្លាយ តើបង​ពី​មុន​បាត់​ទៅ​ណា? បាត់​មនុស្ស​ក្បែរ​កាយ​ ជីវិតរីករាយ​ប្រែក្លាយ​ទៅជា​ឈឺ​យ៉ាង​នេះ ឈឺចាប់​ព្រោះ​ស្នេហ៍៕

Thank for Your Love

ច្រៀងដោយ​ សន​ ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី ៥១៨

Thank you for post for your like for your click ចេះយកចិត្តបែបនេះអ្នកណាមិន​ស្រលាញ់ Thank you for your love for your for your kind មិន​ស្មានថា​បាន​ធ្វើ​សង្សារនឹងគេទេ​

ខ្នាញ់ម្នាក់ហ្នឹងខ្លាំងណាស់​ ចូលចិត្តម្នាក់ហ្នឹងណាស់ ក្រលេកទៅប៉ះបេះដូងខ្ញុំក៏លោតញ៉ាប់ គេព្យាយាមខិតជិត ដឹងថាខ្ញុំចូលចិត្ត រិតតែខិតជិតៗចូលដល់បេះដូង មានអារម្មណ៍ដូចព្រះនាង មានស្លាបចេះហោះៗៗ ជួបទេវបុត្រម្នាក់ល្អហួស សូមស្រលាញ់ខ្ញុំអុះៗៗៗ

Thank you for post for your like for your click ចេះយកចិត្តបែបនេះអ្នកណាមិន​ស្រលាញ់ Thank you for your love for your for your kind មិន​ស្មានថា​បាន​ធ្វើ​សង្សារនឹងគេទេ​៕

គេស្រលាញ់អូន​មិន​ស្មោះទេ

ច្រៀងដោយ ឆន​ សុវណ្ណរាជ និងសន ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី​៥១៨

១ (ប) ស្រលាញ់ទើបព្រមបែក មិន​ប្រកែក​ពេលអូនសម្រេចជ្រើសគេ ទោះមិន​អាច​រស់ក្បែរ​បង​នៅ​តែ​បារម្ភពី​អូន​គ្រប់​ពេល
២ (ប) ពេល​នេះ​ម្តេច​អូន​យំ ធ្វើឲ្យ​អារម្មណ៍បង​ខ្វាយ​ខ្វល់​ម្ល៉េះទេ (ស) គឺអូន​យំ​ព្រោះគេ គេស្រលាញ់អូន​មិន​ស្មោះទេបងអើយ
បន្ទរ៖ (ប) ព្រោះភាពឯកាទើប​ធ្វើឲ្យ​អូន​ជ្រើសរើស​មនុស្ស​ខុស (ស) អូន​សុំទោសអូន​ជ្រើសយកគេ​ចាក​ចោល​ត្រាណ​ត្រើយ​ (ប) វេលាមិន​ទាន់​ហួសទេ​ បង​នៅ​ស្នេហ៍នៅឡើយ អូន​អើយ​អាច​ឲ្យ​បង​ថែ​អូន​ទេ ទោះជ្រើសមនុស្សខុស​កុំ​ឃាំងខ្លួន​ឯងឲ្យ​រស់នៅ​ឯកា (ស) អូន​គិត​ថា​អូន​មិន​ស័ក្តិសមនឹង​រូប​បង​ទេ (ប)​ សម​ឬ​មិនសម​​មិន​ដឹង ដឹង​ត្រឹម​បង​នៅស្នេហ៍ ចង់​ក្បែរ​ចង់​ថែ​ព្យាបាលរបួស នៅ​ក្នុង​ចិត្ត​អូន​៕

ហេតុផលមិនចេះចប់

ច្រៀងដោយ ឆន សុវណ្ណរាជ និង សន ផល្លីកា
ផលិតកម្មរស្មីហង្សមាស ទី ៥១៨

១ (ប) ស្តាប់ហេតុផលបន្តិចផងបានទេ មុនមាសមេប្រាប់បងថាបែកគ្នា គ្រាន់តែសុំបងមិនមែន​ទាមទារ បែកគ្នាត្រូវមានហេតុផល
២ (ស) ស្តាប់ហេតុផលរិតតែចិត្តឈឺផ្សា ស្តាប់ម្តងណាមិនចេះអស់ហេតុផល ប៉ុន្មានដងហើយអូនតែងតែ​យោគយល់​​ ពេលនេះទ្រាំលែងបានហើយ
បន្ទរ៖ ហេតុផលមិន​ចេះចប់ ហេតុផលគួរឲ្យស្អប់ រាប់ពីមួយដល់ដប់ ឈប់ឈឺចាប់ទៀតហើយ អស់ពេលស្តាប់​ហេតុផល អ្វីក៏មិនយល់ឡើយ ទោះជួលទៀតក៏ដោយ ក៏អូនមិន​ចង់​ស្តាប់ (ប) សុំពេលមួយ​នាទី ព្រោះ​ចិត្ត​នេះ​មិន​ស្កប់ អូន​រាប់​មួយ​ដល់​ដប់​ អូន​ថា​ឈប់​ឈឺចាប់ សុំតែមួយ​នាទី ម្តេចក៏មិន​ចង់​ស្តាប់ បងស្ពាយការឈឺចាប់​ព្រោះ​អស់​ពេល​បកស្រាយ៕