Showing posts with label សួស វីហ្សា. Show all posts
Showing posts with label សួស វីហ្សា. Show all posts

Tuesday, March 10, 2015

ទូរស័ព្ទបងអស់លុយ ឬអូន​អស់​តម្លៃ

ច្រៀងដោយ​ សួស វីហ្សា

១ មានអារម្មណ៍ថាបង​ឥឡូវ​ប្លែកៗខុសពីមុន ពីមុនស្ងួនតែងខ្វល់ពីស្រី ពេល​នេះ​បង​ស្ងាត់​ឈឹង​មិន​ដឹងថា​ព្រោះ​ហេតុ​អ្វី ទើបថ្លៃមិន​Callមក​រក​អូន
២ អូនតេទៅច្រើនចង​ហាក់​ដូច​បង​មិន​ចង់​លើកទេ ឬមាសមេមានគេ​ហើយ​ស្ងួន បើបង​មាន​ថ្មី​មែន​គួរប្រាប់​ស្រី​ឲ្យ​ដឹង​មុន គ្រាន់​អូន​បាន​ត្រៀម​ចិត្ត​ចាក​ចេញ
បន្ទរ៖ ពាក្យស្នេហ៏​ដ៏ផ្អែម​ថែម​ទន់​ភ្លន់ តូច​តន់​តែង​ប្រើ​ថ្នម​លោម​ស្រី មាន​ន័យ​គួរ​ឲ្យ​ខ្នាញ់ បែរពេល​នេះភាសា​ស្នេហ៍ បាន​ប្រែជា​ឈឺទោរម្នេញ ពាក្យ​យល់​ចិត្ត​ពាក្យ​ស្រលាញ់​ ស្រាប់​តែ​ស្ងាត់​បាត់​ទៅ​ណាអស់​ហើយ តើក្នុង​ទូរស័ព្ទ​បង​អស់​លុយ​ឬ​អូន​អស់​តម្លៃ សូម​ប្រាប់​មក​ថ្លៃ​ស្រី​មិន​ខឹង​នឹង​បង​ឡើយ បើក្នុង​ចិត្ត​បង​លែង​មាន​អូន​ ស្ងួន​ឈប់​ស្នេហ៍ស្រីហើយ មិន​អី​ត្រាណត្រើយ​ យើង​អាច​ចែក​ផ្លូវ​គ្នា បើឈប់​ស្រលាញ់​ប្រាប់​អូន​ទៅ​​ កុំ​ឲ្យ​អូន​នៅចាំ ស្រី​ពិបាក​ទ្រាំ​ពេលបងប្រែប្លែក​ពុំងារ ព្រោះស្នេហ៍​អូន​ដូច​ប្រឈមមុខ​ ទៅ​នឹង​ក្តីទុក្ខគ្រាំគ្រា កុំចង់​បែកគ្នា​តាមទង្វើនេះអី៕

ទោះបងចិត្តអាក្រក់ក៏អូនស្រលាញ់

ច្រៀងដោយ សួស វីហ្សា
១ ក្នុងជាតិនេះអូនស្មោះតែបង ទោះនួនល្អងក្បត់អូនក៏ដោយ ព្រោះបេះដូងស្រីបាន​សន្យាហើយ គ្មានប្រុសណាឡើយ​អាច​ជំនួសថ្លៃ
២ ទឹកភ្នែកហូរមិន​ឈ្នះចិត្ត​ស្មោះ បងយកគេចុះកុំបារម្ភអី អូន​បាន​ជួប​បង​ត្រឹម​និស្ស័យ តែវាសនាស្រី​មិន​មាន​ដូច​គេ
បន្ទរ៖ បង​ត្រូវ​ចាំ​ទុក​ថា មានស្រីម្នាក់នេះ​នៅចាំមាសមេរ អូនស្រលាញ់បងតែ​ម្នាក់ទេ ថែ​ស្នេហ៍ក្រែង​បង​វិល​វិញ
៣ កើតជាស្រីដែល​មាន​ចិត្ត​ស្មោះ បងចិត្ត​អាក្រក់​ក៏​អូន​ស្រលាញ់ ញញឹមចាំបង​ទឹក​ភ្នែក​ជ្រាប​ចេញ នៅតែស្រលាញ់​ស្អប់​បង​មិន​បាន៕