១ តាំងពីស្គាល់គេ អូនប្លែកខ្លាំងណាស់ បងមិនផ្តេសផ្តាសនិយាយត្រង់ៗ ពេលខ្លះធ្វើគពេលខ្លះធ្វើថ្លង់ ហេតុតែមិនចង់ជួបក្តីប្រេះឆា
២ ដល់ហត់ខ្លាំងពេកបិទភ្នែកលែងបាន បងសុំរំខានជួយពិចារណា តាំងពីស្គាល់គេ អូនប្លែកប៉ុណ្ណា បើមិនដឹងណាចាំបងជួយប្រាប់
បន្ទរ សម្តីបែរស្តីគំរោះគំរើយ នៅក្បែរត្រាណត្រើយមានអារម្មណ៍ឈឺចាប់ មួយថ្ងៃដប់ដងធ្លាប់ Call សារសងទូរស័ព្ទ ទម្លាប់នេះប្រែប្រួលបាត់ បែរស្ងៀមស្ងាត់ Call លែងចង់លើក,
៣ សង្ខេបខ្លីចុះកុំឲ្យអូនធុញ សុំមិនជំរុញស្នេហ៍ទៅមុខត ទុកពេលឲ្យគេ សាងស្នេហ៍អូនត ប្រហែលជាល្អជាងស្នេហាបង៕
Showing posts with label ខេម. Show all posts
Showing posts with label ខេម. Show all posts
Wednesday, September 2, 2015
Saturday, July 25, 2015
លើលោកនេះមានអ្នកណាចង់ក្រ (ខេម)
១ លាស្រុកលាស្រែលាម៉ែលាពុកអើយ ដើម្បីថ្ងៃមុខក្រែងរស់ធូរធា ទៅធ្វើពលករទាំងចិត្តរងារ ពោលពាក្យថាលាទាំងទ្រូងស្ទើរបែកអើយ
២ មកដល់ស្រុកគេនឹកស្រុកខ្មែរណាស់ នឹកភូមិនឹកផ្ទះ ដេកហូរទឹកភ្នែក ការងារធ្ងន់ស្រាលខំមិនអល់អែក ព្រោះចង់ឃើញស្អែកជួបជុំគ្រួសារអើយ
បន្ទរ៖ នៅលើលោកនេះអ្នកណាចង់ក្រ ចង់រស់ត្រដរវេទនាខ្លោចផ្សាអើយ គ្មានអ្នកចង់ទេនៅលើលោកា គ្រប់រូបប្រាថ្នាតែងចង់មានបាន
៣ ជីវិតអ្នកក្រធ្វើពលករគេ អ្នកមានតែងតែ រស់នៅសុខសាន្ត ចង់គេចក្រណាស់ចង់ស្គាល់មានបាន វាសនាជួយច្រានបំណងខ្ញុំផងអើយ៕

Subscribe to:
Posts (Atom)